ប្រទេសឥណ្ឌា

ឥណ្ឌាបើកព្រំដែនទទួលអ្នកដំណើរអន្តរជាតិឡើងវិញ ក្រោយផ្អាកចេញទិដ្ឋាការអស់ពេលជិត ២ឆ្នាំ


នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសឥណ្ឌាបានបើកព្រំដែនរបស់ខ្លួនឡើងវិញហើយ ក្នុងការទទួលទេសចរវ៉ាក់សាំងមកពី ៩៩ ប្រទេស ដោយមិនតម្រូវឱ្យអ្នកដំណើរធ្វើចត្តាឡីស័កឡើយ ក្រោយអត្រាឆ្លងថ្មីនៅទូទាំងប្រទេសមានកម្រិតទាប ហើយអត្រាចាក់វ៉ាក់សាំងមានការកើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានBloomberg។
រូបតំណាង៖ ឥណ្ឌាបើកព្រំដែនទទួលអ្នកដំណើរអន្តរជាតិឡើងវិញ
ដោយ

បើ​ទោះបីជា​អ្នកដំណើរ​ពី​ក្រៅប្រទេស​ចូល​មក​ប្រទេស​ឥណ្ឌា មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ប៉ុន្ដែ​ពួក​គេ​ត្រូវ​តែ​បង្ហោះ​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​កូ​វី​ដ​ក្នុង​រយៈពេល ៧២ ម៉ោង​មុន​ពេល​ហោះហើរ​ចូល​មក​ប្រទេស​ឥណ្ឌា​។ ទន្ទឹម​នេះ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​ពី​ប្រទេស​មួយ​ចំនួន​ដូច​ជា អង់គ្លេស បារាំង អា​ល្លឺ​ម៉​ង់ នេ​ប៉ា​ល់ ហ្វី​លី​ពី​ន និង​អូស្ត្រាលី ដែល​ឥណ្ឌា​មាន​កិច្ចព្រមព្រៀង​សម្រាប់​ការ​ទទួលស្គាល់​ប័ណ្ណ​វ៉ាក់សាំង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​អាកាសយានដ្ឋាន​ដោយ​មិន​ចាំបាច់​ធ្វើតេស្ត​ឡើយ ខណៈ​អ្នកដំណើរ​ផ្សេង​ទៀត​នឹង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត ក្រោយ​ការ​មក​ដល់​ប្រទេស​ឥណ្ឌា​ជា​កំហិត​។ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Nikkei Asia​។

ទោះបីជា​មិន​បាន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ប៉ុន្ដែ រដ្ឋាភិបាល​ឥណ្ឌា ក៏​បាន​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ ត្រូវ​តែ​តាមដាន​សុខភាព​របស់​ខ្លួនឯង​រយៈពេល ១៤​ថ្ងៃ​បន្ទាប់​ពី​ការ​មក​ដល់​ផង​ដែរ​។ ក្រៅ​តែ​ពី​ការ​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ គេ​ក៏​ឃើញ​មាន​ពលរដ្ឋ​ឥណ្ឌា​ជា​ច្រើន​បាន​និង​កំពុង​សម្រុក​ទៅ​កាន់​តំបន់​ទេសចរណ៍​ក្នុងស្រុក​ឡើង​វិញ​ផង​ដែរ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។ 

សូម​ជម្រាប​ថា ការ​បើក​ព្រំដែន​ឡើង​វិញ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជំរុញ​ដល់​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ក្នុង​ប្រទេស​នេះ ក្រោយ​រង​គ្រោះ​ដោយ​ជំងឺ​កូ​វី​ដ​១៩​។

សូម​រំ​ឮ​កថា កាលពី​ឆ្នាំ ២០១៩ ឥណ្ឌា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជិត ១១​លាន​នាក់ ហើយ​ទេសចរ​ទាំងនោះ បាន​ចំណាយ​ជាង ៣០ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​កម្សាន្ត​ក្នុង​ប្រទេស​នេះ​។

យ៉ាងណាមិញ គួរ​បញ្ជាក់​ដែរ ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន​នេះ ហាក់​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ឡើង​វិញ​ហើយ ដោយ​មាន​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៅ​សល់​ក្រោម ២​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ក្នុង​រយៈពេល​ជាង​មួយ​ខែ​មកនេះ ខណៈ​ដែល​ពី​ខែឧសភា​កន្លង​ទៅ​មាន​ករណី​ឆ្លង​ចំនួន ៤០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​ជា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​។ ទន្ទឹម​នេះ ក្រៅ​តែ​ពី​អត្រា​ឆ្លង​ថ្មី​មានការ​ធ្លាក់​ចុះ​ហើយ ចំនួន​មនុស្ស​ពេញវ័យ​ដែល​បាន​ចាក់​វ៉ាក់សាំង ១ ដូ​ស​នៅ​ឥណ្ឌា ក៏​មាន​ប្រមាណ ៧៩% នៃ​ចំនួន​ប្រជាជន​សរុប​ផង​ដែរ ខណៈ​ដែល​អ្នក​បាន​ចាក់​គ្រប់ ២ ដូ​ស​វិញ​មាន​ចំនួន ៣៨%៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសហាក់រើបឡើងវិញ ប៉ុន្តែតម្លៃនៅតែខ្ពស់ដដែល

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានអះអាងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសហាក់មានស្ថានភាពល្អប្រសើរគួរឲ្យកត់សម្គាល់នៅមួយរយៈងុចក្រោយនេះ ក៏ប៉ុន្…

ការដោះដូរទំនិញតាមរយៈផ្លូវរថភ្លើងរវាងវៀតណាមនិងចិន កើនឡើងជាង៤៣%នៅ៩ខែឆ្នាំ២០២១

ព័ត៌មាន
បើទោះបីជា នៅមួយរយៈកន្លងមកនេះ ពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងចិន ហាក់មានការរំខានច្រើនដោយសារតែបញ្ហាកូវីដ១៩ ក៏ដោយចុះ ប៉ុន្ដែ បើគេមើលទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ