ការបំរើសេវាសាធារណៈ

អភិបាលរាជធានីភ្នំពេញទទួលស្គាល់ពីភាពខ្វះចន្លោះនៅតាមសង្កាត់ ក្នុងការបំរើសេវាសាធារណៈដល់ពលរដ្ឋ


នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់រដ្ឋសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានទទួលស្គាល់ថា ការបំរើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅតាមសង្កាត់គឺនៅមានភាពខ្វះចន្លោះនៅឡើយ។
អភិបាលរាជធានីភ្នំពេញទទួលស្គាល់ពីភាពខ្វះចន្លោះនៅតាមសង្កាត់ ក្នុងការបំរើសេវាសាធារណៈដល់ពលរដ្ឋ(រូបភាព ការិយាល័យច្រកចេញចូលតែមួយខណ្ឌដូនពេញ)

ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ពី​ក្រសួងមហាផ្ទៃ​ឲ្យ​រៀបចំ​ច្រក​ចេញចូល​តែ​មួយ ក្នុង​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​បំរើសេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មានការ​ខ្វះចន្លោះ​ខ្លះ ក្នុង​ការ​បំរើសេវា​នៅ​តាម​សង្កាត់​។​ឯកឧត្តម​ថា «​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​សេចក្តីណែនាំ​ជូន​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ សង្កាត់​ទាំង​១០៥ ឲ្យ​ក្នុង​សង្កាត់​នីមួយ​ៗ​រៀបចំ​ក្រុមការងារ​បដិសណ្ឋារកិច្ច ដែល​ចាំ​ទទួល​ប្រជាពលរដ្ឋ​មក​រក​សេវា​សាធារណៈ​នៅ​ក្នុង​សង្កាត់​របស់​ខ្លួន ព្រោះ​កន្លង​មក​យើង​តែងតែ​លឺ​ពាក្យ​និយាយ​ត​ៗ​គ្នា សឹងតែ​ទៅ​ជា​ទំនៀម​ទៅ​ហើយ ដែល​ពាក្យ​មួយ​ម៉ាត់​ថា រក​ចៅសង្កាត់​ពិបាក​ជាង​រក​រដ្ឋមន្ត្រី »​។

ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ថែម​ថា «​ក្រោយ​ពី​ការ​រៀបចំ​ក្រុម​បដិសណ្ឋារកិច្ច​ជា​២​ក្រុម ដែល​មាន​ចៅ​រង​ទី​១(​ចៅសង្កាត់​រង​ទី​១)​និង​ចៅ​រង​ទី​២(​ចៅសង្កាត់​រង​ទី​២) ជា​ប្រធាន​មក សំលេង​ដែល​ថា រក​ចៅសង្កាត់​ពិបាក​ជាង​រក​រដ្ឋមន្ត្រី​នេះ​ត្រូវ​បាន​សាបរលាប ហើយ​បាត់​សូន្យ​ពី​រាជធានី​ភ្នំពេញ ហើយដោយ​សារ​សំលេង​នេះ​មិន​លឺ​ត​ទៀត យើង​សន្និដ្ឋាន​ថា ចំណុច​ដែល​យើង​ធ្វើ​នេះ​ប្រជាពលរដ្ឋ​ពិតជា​គាំទ្រ​»​។

តែ​យ៉ាងណាមិញ ឯកឧត្តម​អភិបាល​រាជធានី​រូប​នេះ អះអាង​ថា បើសិនជា​ចៅសង្កាត់​នៅ​តែ​កន្លែង​ដើម្បី​បំរើសេវា​ជូន​ប្រជាពលរដ្ឋ នោះ​ចៅសង្កាត់​នឹង​ក្លាយទៅជា​ចៅសង្កាត់​ជើង​ដប់ ព្រោះថា មិន​បាន​ចុះ​ទៅ​មូលដ្ឋាន​។

គួរ​បញ្ជាក់​ថា ការ​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ មាន​គោលដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន​ឲ្យ​បាន​ឆាប់រហ័ស តាម​នីតិវិធី​សាមញ្ញ ប្រកបដោយ​តម្លាភាព គុណភាព គណនេយ្យ​ភាព និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនឹងប្រជែងក្ដោបយកភ្ញៀវទេសចរចិនឡើងវិញ នៅត្រីមាសទី២ ឆ្នាំនេះ

ព័ត៌មាន
ការិយាល័យទេសចរណ៍របស់ អាជ្ញាធរទេសចរណ៍ថៃបានឲ្យដឹងថា ប្រទេសថៃ ត្រូវត្រៀមខ្លួនជានិច្ច ព្រោះមានការប្រកួតប្រជែងខ្លាំង នៅក្នុងទាក់ទាញភ្ញៀវទេសចរច…

កម្ពុជា-ចិន រំពឹងសម្រេចទំហំពាណិជ្ជកម្មកើនដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅចុងឆ្នាំនេះ

ព័ត៌មាន
ទំហំពាណិជ្ជកម្មទ្វេភាគី ១០ពាន់លានដុល្លារអាមេរិក ត្រូវបានភាគីកម្ពុជា និងចិន កំណត់ទិសដៅសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០២៣ ខណៈដែលកិច្ចព្រមព្រៀងពាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ