ត្រកូល​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ច្រើនបំផុត

ត្រកូលគ្រួសារម្ចាស់ក្រុមហ៊ុន CP របស់ថៃ ជាប់ជាត្រកូលមានទ្រព្យសម្បត្តិច្រើនបំផុតទី២១ ក្នុងពិភពលោក


ត្រកូលគ្រួសារម្ចាស់ក្រុមហ៊ុន Charoen Pokphand (CP) Group នៅក្នុងខែ សីហានេះ ត្រូវបានស្ថាប័ន Bloomberg ចាត់ចំណាត់ថ្នាក់ថា ជាគ្រួសារដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតទី ២១ ក្នុងពិភពលោក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន The Nation Thailand។
ត្រកូលគ្រួសារម្ចាស់ក្រុមហ៊ុន CP របស់ថៃ ជាប់ជាត្រកូលមានទ្រព្យសម្បត្តិច្រើនបំផុតទី២១ ក្នុងពិភពលោក (រូបភាព៖Bloomberg)

ត្រកូលគ្រួសារ Chearavanont ដែលជាម្ចាស់​ក្រុមហ៊ុន​ CP Group នៅតែ​ស្ថិតនៅក្នុង​លំដាប់​កំពូល​នៅក្នុងប្រទេសថៃ ដែលជា​គ្រួសារ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុតមួយ ដោយមាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៣០,៧ ពាន់លាន​ដុល្លារអាមេរិក។

អាណាចក្រ​ជំនួញ​របស់​ត្រកូល​គ្រួសារ Chearavanont ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ១៩២១ ហើយ​បច្ចុប្បន្ន មានការវិនិយោគ​គ្របដណ្ដប់​លើ​វិស័យ​កសិកម្ម, កែច្នៃ​ម្ហូបអាហារ, ការលក់រាយ និង​វិស័យ​ទូរគមនាគមន៍​នៅទូទាំង​២១ ប្រទេសនៅ​លើ​ពិភពលោក។

ទន្ទឹមនឹងនេះដែរ ត្រកូល​គ្រួសារ​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាង​បំផុត​ក្នុងពិភពលោក គឺនៅតែ​ជា​ត្រូកូល Walton ដែលជាម្ចាស់​ក្រុមហ៊ុន Walmart និងមាន​ទ្រព្យ​សម្បត្តិ​សរុបប្រមាណ ២១៥ ពាន់លាន​ដុល្លារអាមេរិក។

តាំងពី​ប្រទេសថៃ​ត្រូវបាន​រង​គ្រោះ​ដោយសារតែវិបត្តិកូវីដ-១៩មក ក្រុមហ៊ុន CP Group បាន​បង្កើត​ឡើង​នូវ​គម្រោង​ជាច្រើន ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយនឹង​រាជរដ្ឋាភិបាល ដូចជា​បាន​បង្កើតនូវ​រោងចក្រ​ផលិតម៉ាស​តម្លៃ ៣លាន​ដុល្លារអាមេរិក និងចំណាយ​ប្រមាណ ៦លាន​ដុល្លារអាមេរិក ទៅលើ​ការផ្គត់ផ្គង់​ចំណីអាហារ និង​ថ្នាំសង្កូវ​ជួយដល់​អ្នកជំងឺ​កូវីដ-១៩​និង​ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​មេរោគ​កូវីដ-១៩។

ក្រុមហ៊ុន​យក្ស​របស់​ថៃមួយនេះ ក៏បាន​បរិច្ចាគ​ប្រាក់​សម្រាប់មន្ទីរពេទ្យ​ចំនួន ៧៧ ដោយ​មន្ទីរពេទ្យ​នីមួយៗ​ទទួលបានជាង ៣ម៉ឺន​ដុល្លារអាមេរិក ព្រមទាំង​បាន​ផ្ដល់ជូន​នូវ​សម្ភារជាច្រើន​ផ្សេងទៀតផងដែរ។

ក្រុមហ៊ុន CP Group បាន​និយាយថា ក្រុមហ៊ុន​នឹង​មិន​កាត់បន្ថយ​បុគ្គលិក​របស់​ខ្លួន​ដែលមានជាង​៤០ម៉ឺននាក់​នៅទូទាំង​ពិភពលោក​នោះទេ បើទោះបីជា​កំពុង​មានវិបត្តិ​កូវីដ-១៩ កើតឡើង​ក៏ដោយ៕ 

None



អត្ថបទបន្ទាប់


៦ខែឆ្នាំ២០២០នេះ កម្ពុជាបាត់ចំនួនទេសចរអន្តរជាតិជាងពាក់កណ្ដាល

វិស័យទេសចរណ៍កំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ នឹងមិនទាន់មានពន្លឺថានឹងប្រសើរឡើងវិញនៅឡើយទេ ខណៈការរីករាលជាសកលនៅតែបន្ដ។ យ៉…

បុរី ប៉េង ហួត គម្រោង​ដឹស្តា មេរាហ្កាដិន ដំណាក់​កាល​ថ្មី បញ្ចុះ​តម្លៃ​រហូត​ដល់​៩% ចាប់​ផ្តើម​បើក​លក់​ហើយ!

ក្រោយពី​ទទួល​បានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ និងដើម្បីបំពេញតម្រូវការបន្ថែម ដល់អតិថិជនដែលចង់បានគេហដ្ឋាន ក្នុងគម្រោងដឹស្តា មេរាហ្កាដិន។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ