ការនាំចេញផលិតផល​កសិកម្ម​ម៉ាឡេស៊ី

ប្រទេសនាំចេញទុរេនច្រើនបំផុតទៅចិន កំពុង​ជួបបញ្ហា​ធ្លាក់ថ្លៃយ៉ាងគំហុក


តម្លៃទីផ្សារផ្លែទុរេន នៅលើទីផ្សារប្រទេសម៉ាឡេស៊ី បានបន្តធ្លាក់ចុះគំហុករហូតដល់ទៅ ៥០%ឯណោះ ដោយសារតែ ជំងឺដ៏កាចសាហាវដែលបង្កឡើងដោយវីរុសកូរ៉ូណា។ ការផ្ទុះឡើងនូវវីរុសនេះ បានធ្វើឲ្យតម្រូវការប្រើប្រាស់ផ្លែទុរេនរបស់ចិន ធ្លាក់ចុះភ្លាមៗ ហើយវិស័យដឹកជញ្ជូន ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិ Channel News Asia។
តម្រូវការទីផ្សារទុរេនកើនឡើង ជំរុញម៉ាឡេស៊ីគ្រោងពង្រីកការដាំដុះទ្រង់ទ្រាយធំ (រូបភាព៖ Reuters)
ដោយ

ម្ចាស់​ចម្ការ​ទុរេន នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ជា​អ្នក​នាំ​ចេញ​ផ្លែ​ឈើ និង​ទុរេន កក ទៅ​កាន់​ប្រទេស​ចិន បាន​បញ្ជាក់​ថា ការ​កើតឡើង​នូវ វីរុស​កូ​រ៉ូ​ណា បាន​ធ្វើ​ឲ្យ​ចិន​សម្រេច​ផ្អាក​ការ​ដឹក​ជញ្ជូន ព្រមទាំង​បិទ​ចរាចរណ៍​ក្នុង​ទីក្រុង ហើយ​តម្រូវការ​ទុរេន ក៏​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​តម្លៃ​ទុរេន ថយ​ចុះ​ប្រមាណ ៥០% ខណៈ​កា​រក​ម្ម៉​ង់​ទិញ ធ្លាក់​ចុះ​ស្ទើរតែ​គ្មាន​ទៅ​ហើយ​។

ដោយ​គ្មាន​សង្ឃឹម​ពី​កា​រក​ម្ម៉​ង់​ទិញ​ពី​ភ្ញៀវ​ចិន ក្នុង​ពេល​ឆាប់​ៗ​នោះ ម្ចាស់​ចម្ការ​ទុរេន បាន​សម្រេច​ផ្អាក​ការ​កែ​ច្នៃ​ទុរេន និង​ព្យាយាម​ស្វែងរក​ទីផ្សារ​បន្ថែម សម្រាប់​ទិន្នផល​ដែល​លើស​កំណត់ ដូច​ជាទី​ផ្សារ​ក្នុងស្រុក និង​ទីផ្សារ​ប្រទេស​សិង្ហ​បុរី​ជាដើម​។

តម្លៃ​ទុរេន​គុណភាព​ខ្ពស់ បាន​ធ្លាក់​ចុះ​ពី ១៤​ដុល្លារ​៥០​សេន មក​នៅ​ត្រឹម ៧​ដុល្លារ​អា​មេ​រិ​ក ដោយសារ​តែ ម្ចាស់​ចម្ការ ត្រូវការ​លក់​ទុរេន​ដែល​លើស ហើយ​ម្ចាស់​ចម្ការ​មួយ​ចំនួន​ទៀត ក៏​សម្រេច​ផ្អាក​ការ​កែ​ច្នៃ​ទុរេន ដោយ​មិន​ហ៊ាន​ប្រថុយ​នោះ​ឡើយ​។

ក្រសួងកសិកម្ម​ម៉ា​ឡេ​ស៊ី បាន​បញ្ជាក់​ថា កាលពី​ខែឧសភា ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ ប្រទេស​ចិន បាន​អនុញ្ញាត​ជា​ផ្លូវការ ឲ្យ​ម៉ា​ឡេ​ស៊ី ធ្វើការ​នាំ​ចេញ​ទុរេន​កក​ទៅ​កាន់​ទីផ្សារ​ចិន  ដែល​បាន​ជំរុញ​ឲ្យ​មាន ការ​ចាក់​បញ្ចូល​ទុន​វិនិយោគ​បន្ថែម និង​ការ​ពង្រីក​ទំហំ​ផ្ទៃដី​ចម្ការ​ទុរេន ដោយ​ម៉ា​ឡេ​ស៊ី រំពឹង​ថា ការ​នាំ​ចេញ​ទុរេន​កក​ទៅ​កាន់​ចិន អាច​សម្រេច​បាន​ប្រមាណ ១​ពាន់​តោន ជា​រៀង​រាល់​ខែ តែ​យ៉ាងណា វីរុស​កូ​រ៉ូ​ណា​កំពុង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​នេះ​។

គួរ​បញ្ជាក់​ដែរ​ថា ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​នេះ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី ក៏​បាន​សម្រេច​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​ចិន ជា​បណ្តោះអាសន្ន សំដៅលើ​ប្រជាជន ដែល​រស់នៅ​ខេត្ត​ហ៊ូ​ប៉ី និង​បណ្តា​ទីក្រុង​ចិន​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​បិទ និង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពិសេស​របស់​រដ្ឋាភិបាល​ចិន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីនឹងខាតបង់ចំណូលពី​វិស័យ​ទេសចរណ៍ ៤ពាន់លានដុល្លារ ដោយសារតែវីរុសកូរ៉ូណា

ព័ត៌មាន
ប្រទេសមួយចំនួនធំ ក្នុងតំបន់អាស៊ី កំពុងតែរងផលប៉ះពាល់ដោយសារតែជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា ជាពិសេសវិស័យទេសចរណ៍ ពីព្រោះពួកគេ ពឹងផ្អែកទៅល…

លោក មហាធៀ ម៉ូហាម៉ាដ៖ ខ្ញុំបានស្នើឲ្យលោក ត្រាំ ចុះចេញពីតំណែងទៅ ដើម្បីជួយសង្គ្រោះអាមេរិក!

ព័ត៌មាន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉ាដ បាននិយាយនាពេលថ្មីៗនេះថា លោកបានអំពាវនាវឲ្យលោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកចុះចេញពីតំណែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ