អចលនទ្រព្យ

ក្រុមហ៊ុន​អចលន​ទ្រព្យ CPL សម្រេច​ឈរ​ជើង​នៅ​សៀមរាប ក្រោយ​សម្លឹង​ឃើញ​ឱកាស​ទីផ្សារ​ធំ


ក្រោយ​ពី​បាន​ប្រឡូក​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា ជាង​​​២​ទសវត្សរ៍​កន្លង​មក​នេះ ក្រុមហ៊ុន​អចលន​ទ្រព្យ CPL ដែល​ត្រូវ​បាន​គេស្គាល់​ថា ជា​ក្រុមហ៊ុន​មាន​បទពិសោធន៍​ចាស់​វស្សា​ជាង​គេ​បំផុត​មួយ​នៅ​កម្ពុជា បាន​សម្លឹង​ឃើញ​ពី​វឌ្ឍនភាព​នៃ​វិស័យ​នេះ កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើងៗ មិន​ត្រឹមតែ​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នោះ​ទេ។
ក្រុមហ៊ុន​អចលនទ្រព្យ CPL បើក​សាខា​ធំ​មួយ​ទៀត​ នៅ​ខេត្ត​សៀមរាប។
ដោយ

តួយ៉ាង​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ដែល​មាន​ប្រវត្តិ​ចាស់​ទុំ​ក្នុង​វិស័យ​អចលន​ទ្រព្យ​មួយ​នេះ បាន​សម្រេច​បើក​ការិយាល័យ​ធំ​មួយ​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប ដែល​កំពុង​មាន​សន្ទុះ​ការ​សាងសង់​សំណង់​យ៉ាង​មមាញឹក។

បើ​តាម​​លោក​​ឧកញ៉ា ចេង ខេង អគ្គនាយក​​ក្រុមហ៊ុន​​អចលន​ទ្រព្យ CPL បាន​​លើក​​ឡើង​​ថា ការ​ដែល​ក្រុមហ៊ុន​របស់​លោក​សម្រេច​បង្កើត​ការិយាល័យ​ឈរ​ជើង​នៅ​ខេត្ត​សៀមរាប​នេះ គឺ​ដោយសារ​តែ​លោក​បាន​មើល​ឃើញ​ថា នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្ត​សៀមរាប មិន​ត្រឹមតែ​ជា​ប៉ូល​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ខេត្ត​មួយ​នេះ ក៏​កំពុង​ក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច ពាណិជ្ជកម្ម​យ៉ាង​សំខាន់​មួយ​ផង​ដែរ។ 

តួយ៉ាង ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សន្ទុះ​​​នៃ​ការ​​អភិវឌ្ឍ​ក្នុង​ខេត្ត​មួយ​នេះ មាន​ការ​រីក​លូតលាស់​ជា​លំដាប់ ដូចជា សណ្ឋាគារ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​​បន្ទាប់ គម្រោង​ផ្សារ​ទំនើប​ធំ​ដំបូង​គេ​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប​នេះ ក៏​កំពុង​សាងសង់​ជិត​រួចរាល់​ហើយ​ដែរ។ លើស​ពី​នេះ កាល​ពី​ពេល​ថ្មីៗ​នេះ រាជ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ពី​សាងសង់​ពង្រីក​បន្ថែម​នូវ​ព្រលាន​យន្ដហោះ​ក្នុង​ខេត្ត​សៀមរាប​នេះ​ផង​ដែរ។

លោក​ឧកញ៉ា ចេង ខេង បាន​គូស​បញ្ជាក់​ថា ទាំង​អស់​នេះ​គឺ​ជា​ហេតុផល​សមល្មម​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ចូលខ្លួន​មក​បម្រើសេវា​អចលន​ទ្រព្យ​សម្រាប់​អ្នក​វិនិយោគ​នៅ​ក្នុង​ខេត្ត​មួយ​នេះ។ 

សូម​ជម្រាប​ថា ក្នុង​ចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង​៣ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​នោះ ខេត្ត​សៀមរាប​ក៏​មាន​ឈ្មោះ​ក្នុង​នោះ​ដែរ ខណៈ​ដែល​ប៉ូល​២​ផ្សេង​ទៀត គឺ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។ 

តំបន់​គោលដៅ​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​បី​កន្លែង​នៅ​កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល សព្វថ្ងៃនេះ កំពុង​តែ​ទាក់ទាញ​​​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​យ៉ាង​ខ្លាំង។ 

តំបន់​ប៉ូល​សេដ្ឋកិច្ច​ទាំង​បី​នេះ កំពុងតែ​មាន​ការ​អភិវឌ្ឍ​យ៉ាង​ពុះ​កញ្ជ្រោល ជាពិសេស ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ។ ប្រការ​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​តម្លៃ​ដី​ធ្លី ផ្ទះ​សម្បែង នៅ​ក្នុង​តំបន់​ប៉ូល​ទាំង​បី​នោះ​ផង​ដែរ៕  




អត្ថបទបន្ទាប់


អ្នកជំនាញ៖ ប្រើប្រាស់​ដី​អស់​សក្ដានុពល​បាន លុះត្រា​តែ​មាន​ប្លង់​មេ​អភិវឌ្ឍន៍

អ្នក​ជំនាញ​អចលនទ្រព្យ បាន​អះអាង​ថា បើ​កាលណា​ការ​អភិវឌ្ឍ​វិស័យ​សំណង់ មាន​ប្លង់មេ​ត្រឹមត្រូវ​ពី​អាជ្ញាធរ នោះ​នឹង​ជួយ​ឲ្យ​ការ​អភិវឌ្ឍ​ក្នុ…

រថភ្លើងប៉ោយប៉ែត-សិរីសោភ័ណដឹកអ្នកដំណើរមិនគិតថ្លៃចាប់ពីថ្ងៃទី៤មេសាដល់ខែកក្កដា

រថភ្លើងដឹកអ្នកដំណើរពីក្រុងប៉ោយប៉ែតដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នឹងត្រូវដាក់ឲ្យ​ដំណើរបណ្ដោះអាសន្នដែលនឹងដឹកអ្នកដំណើរដោយមិនគិតថ្លៃចាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ