អត្ថបទពាណិជ្ជកម្ម

កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង កម្ពុជា និងសិង្ហបុរី ត្រូវបានដាក់ឱ្យដំណើរការ សម្រាប់ដំណាក់កាលទី១៖ កម្ពុជាស្កេនសិង្ហបុរី


ធនាគារ អេស៊ីលីដា រួមជាមួយធនាគារជាតិនៃកម្ពុជា (NBC) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនៃការទូទាត់ឆ្លងដែនតាមឃ្យូរអរកូតឆ្លងដែនរវាងប្រទេសកម្ពុជា (KHQR) និងសិង្ហបុរី RoamQR (SGQR)
កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង កម្ពុជា និងសិង្ហបុរី ត្រូវបានដាក់ឱ្យដំណើរការ សម្រាប់ដំណាក់កាលទី១
ដោយ
អំពី Acleda Bank

កិច្ចសហប្រតិបត្តិការនេះ ជាការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ និងនវានុវត្តន៍នៃការទូទាត់តាមប្រព័ន្ធឌីជីថល នឹងលើកកម្ពស់ប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែទូលំទូលាយ បង្កើនសុវត្ថិភាពប្រតិបត្តិការ និងសម្រួលដល់ការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនបានកាន់តែងាយស្រួល រវាងប្រទេសកម្ពុជា ឬប្រទេសសិង្ហបុរី។ កិច្ចសហប្រតិបត្តិការនេះរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Sopnendu Mohantyនាយកប្រតិបត្ដិក្រុមហ៊ុន Global Finance & Technology Network (GFTN)តំណាងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី។

ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ លោកជំទាវបណ្ឌិត ជា សិរីទេសាភិបាល ធនាគារជាតិនៃកម្ពុជា នូវការដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Code ឆ្លងដែន និងកិច្ចសហការដោយស្ថាប័នហិរញ្ញវត្ថុឈានមុខ និងដៃគូហិរញ្ញវត្ថុពាក់ព័ន្ធ រួមមាន ធនាគារ អេស៊ីលីដា នៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន Liquid Group Pte. Ltd, United Overseas Bank Limited ព្រមទាំង DBS Bank Ltd មកពីប្រទេសសិង្ហបុរី ដែលស្ថាប័នទាំងអស់នេះ បានសហការក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធទូទាត់ QR ឆ្លងដែនដ៏រឹងមាំ និងអាចធ្វើអន្តរកម្មបានរវាង KHQR និង RoamQR (SGQR) ដែលគាំទ្រដោយការត្រួតពិនិត្យបទប្បញ្ញត្តិដ៏រឹងមាំពី NBC និង MAS ព្រមទាំងពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុឌីជីថលក្នុងតំបន់។

កិច្ចសហប្រតិបត្តិការ KHQR-SGQR នឹងត្រូវបានរៀបចំឡើងជាពីរដំណាក់កាល៖

-ដំណាក់កាលទី១៖ ប្រជាជនកម្ពុជាអាចស្កេន RoamQR (SGQR) តាមរយៈកម្មវិធី អេស៊ីលីដាស៊ូភើអេប ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ ភ្លាមៗនៅក្នុងប្រទេសសិង្ហបុរី។

-ដំណាក់កាលទី២៖ ប្រជាជនសិង្ហបុរីនឹងអាចស្កេន KHQR តាមរយៈ LiquidNetដើម្បីធ្វើការទូទាត់ថ្លៃទំនិញភ្លាមៗនៅក្នុងប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការខាងលើ ជាសាក្ខីភាពតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវសមាហរណកម្មសេដ្ឋកិច្ចឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន។ កិច្ចសហប្រតិបត្តិការនឹង៖

-ជួយសម្រួលដល់ការទូទាត់ប្រាក់ថ្លៃទិញទំនិញឆ្លងប្រទេសបានភ្លាមៗ និងមានភាពងាយស្រួល តាមរយៈកម្មវិធីទូរស័ព្ទ។

-បង្កើនតម្លាភាពប្រតិបត្តិការ ប្រសិទ្ធភាព និងសុវត្ថិភាពតាមរយៈការទូទាត់បានគ្រប់ពេលវេលា។

-គាំទ្រវិស័យទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈការទូទាត់ដោយគ្មានសាច់ប្រាក់ ចំណេញពេលវេលា និងមានភាពងាយស្រួល។

-កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងការចំណាយប្រតិបត្តិការសម្រាប់ទាំងអ្នកប្រើប្រាស់ និងពាណិជ្ជករ។

-ពង្រឹងលំហូរពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍រវាងប្រទេសកម្ពុជា និងសិង្ហបុរី។

ពាណិជ្ជករក្នុងស្រុក និងសហគ្រាសគ្រប់ប្រភេទ នឹងទទួលបានអត្ថប្រយោជន៍ពីការទទួលយកការទូទាត់ QR ឆ្លងដែន ដោយផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជនអន្តរជាតិ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការស្របតាមស្តង់ដារការទូទាត់ទំនើប។

ការដាក់ឲ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងកម្ពុជា (KHQR) និងសិង្ហបុរី RoamQR (SGQR) គឺសរបញ្ជាក់ពីការអភិវឌ្ឍ

របស់ធនាគារ អេស៊ីលីដា ដែលទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងការដាក់ឱ្យដំណើរការទូទាត់ឃ្យូអរឆ្លងដែនរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសថៃ វៀតណាម ឡាវ និងជប៉ុន នាពេលកន្លងមកនេះ។ នៅក្នុងបេសកកម្មរបស់ធនាគារក្នុងការពង្រីកការតភ្ជាប់ហិរញ្ញវត្ថុ និងបង្កើនភាពងាយស្រួលរបស់អតិថិជន បច្ចុប្បន្ននេះធនាគារ អេស៊ីលីដា មានមោទនភាពក្នុងការពង្រីកសេវាកម្មនេះទៅកាន់ប្រទេសសិង្ហបុរី។ នាពេលអនាគត ធនាគារ អេស៊ីលីដា គ្រោងនឹងពង្រីកកិច្ចសហប្រតិបត្តិការទូទាត់ QR ឆ្លងដែនជាមួយប្រទេសឥណ្ឌា និងដៃគូក្នុងតំបន់មួយចំនួនបន្ថែមទៀត។ ធនាគារ អេស៊ីលីដា មានសេចក្តីសោមនស្សរីករាយជាក្រៃលែង ដែលធនាគារជាតិនៃកម្ពុជា បានជ្រើសយកធនាគារ អេស៊ីលីដា ជាធនាគារទំនាក់ទំនងនៅប្រទេសកម្ពុជាសម្រាប់ធ្វើការតភ្ជាប់ និងទូទាត់ឆ្លងដែនជាមួយប្រទេសសិង្ហបុរី ដោយសេវាទូទាត់ឃ្យូអរកូតឆ្លងដែន រវាងកម្ពុជា-សិង្ហបុរី ត្រូវបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី។ កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកអន្តរប្រតិបត្តិការនៃការទូទាត់ក្នុងតំបន់ ស្របតាមចក្ខុវិស័យរបស់អាស៊ានក្នុងការជំរុញបរិយាបន្នសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ហិរញ្ញវត្ថុតាមរយៈប្រព័ន្ធ QR ដែលអាចធ្វើអន្តរប្រតិបត្តិការបាន។




អត្ថបទបន្ទាប់


Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា

នៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ជាកន្លែងដែលជីវិតប្រចាំថ្ងៃនៅតែប្រឈមមុខនឹងការខ្វះខាតជាច្រើន រថយន្តក្រុមបច្ចេកទេសដែលមានឡូហ្គោ Metfone បានប…

តើឥណ្ឌូនេស៊ី បោះបង់ផែនការកសាងរដ្ឋធានីថ្មីតម្លៃ៣៥ពាន់លានដុល្លាររបស់ខ្លួនឬយ៉ាងណា?

មានការបារម្ភកាន់តែច្រើនលើកឡើងថា គម្រោងសាងសង់រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី នូសានតារ៉ា តម្លៃ៣៥ពាន់លានដុល្លារ ដែលផ្តួចផ្តើមឡើងដោយអតីតប្រធានាធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ