អេស៊ីលីដាទាន់ចិត្ត

ដំណឹងល្អ! អេស៊ីលីដាម៉ូបាលនឹងផ្ដល់ជម្រើសកាន់តែឆ្លាតវៃ ពិសេសឥតគិតថ្លៃចាប់ពីឆ្នាំ២០២១!


ចាប់ពីឆ្នាំ២០២១ តទៅ App អេស៊ីលីដាម៉ូបាល (អេស៊ីលីដាទាន់ចិត្ត) នឹង ផ្ដល់ ការប្រើប្រាស់ ដោយ ឥត គិតថ្លៃ សម្រាប់ អតិថិជន ក្រោម រូបរាងថ្មី ដែលត្រូវបានអភិវឌ្ឍឡើងយ៉ាង ល្អឥតខ្ចោះ ប្រកបដោយភាព ច្នៃប្រឌិតខ្ពស់ ងាយស្រួល ក្នុងការប្រើប្រាស់ និង សុវត្ថិភាពខ្ពស់។ នេះបើតាមការអះអាង ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា ភី អិល ស៊ី ដែលជា ធនាគារពាណិជ្ជដ៏ធំជាងគេមួយនៅកម្ពុជា។
ដំណឹងល្អ! អេស៊ីលីដាម៉ូបាលនឹងផ្ដល់ជម្រើសកាន់តែឆ្លាតវៃ ពិសេសឥតគិតថ្លៃចាប់ពីឆ្នាំ២០២១!

App អេស៊ីលីដាម៉ូបាលនេះ ត្រូវបាន​បង្កើតឡើង ៤ឆ្នាំមកហើយ ហើយវា​ក៏ជា App ដំបូង​គេ បំផុត​របស់​ធនាគារ អេស៊ីលីដា​ក្នុងការ​បម្រើជូន​អតិថិជន​ក្នុង​វិស័យហិរញ្ញវត្ថុ។

ដើម្បី​ចូលរួម​គាំទ្រ​រាល់​ដំណើរការ​អាជីវកម្ម​របស់​អតិថិជន​ឲ្យកាន់តែ​រីក​ចម្រើន​ទ្វេដង  លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ​របស់​ធនាគារ អេស៊ីលីដា បានមាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​នូវ​អេស៊ីលីដា​ម៉ូបាល ឲ្យមាន​រូបរាងថ្មី​នៅឆ្នាំ២០២១នេះ វាគឺជា​ការឆ្លើយតប​ទៅនឹង តម្រូវការ​អ្នកប្រើប្រាស់ ខណៈដែល អេស៊ីលីដា ជានិច្ចកាល​តែងតែស្ដាប់​តាមការ​ចង់បាន របស់​អតិថិជន​របស់ខ្លួន។

លោក ស្រី សុខ សោភា បានបញ្ជាក់​យ៉ាងដូច្នេះថា «យើងតែង​ស្តាប់​អតិថិជន យើងបំពេញ​តម្រូវការ​ពួកគាត់ កត្តាទាំងអស់នេះហើយ ដែលបាន​ធ្វើឲ្យ​ធនាគារ អេស៊ីលីដា​អភិវឌ្ឍ អេស៊ីលីដាម៉ូបាល ដែលមាន​រូបរាងថ្មី​រចនាឡើង​ដ៏ល្អឥតខ្ចោះ ប្រកបដោយ​ភាពច្នៃ​ប្រឌិត និងមាន បច្ចេកទេសខ្ពស់ ងាយស្រួលប្រើ មានសុវត្ថិភាព ដើម្បី​អតិថិជន​ដ៏ឆ្លាតវៃ​របស់​យើង​ប្រើប្រាស់»។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សាររបស់ធនាគារ អេស៊ីលីដា

លោកស្រី សុខ សោភា អះអាង​បន្ថែមថា ធនាគារ អេស៊ីលីដា នឹង​ដាក់​ឲ្យ​ប្រើប្រាស់​អេស៊ីលីដា ម៉ូបាលនេះ ដោយមិន​គិត​ថ្លៃសេវានៅ​ឆ្នាំ ២០២១ ខណៈApp អេស៊ីលីដាម៉ូបាល របស់​ធនាគារនេះ មាន​អតិថិជន ប្រមាណ​ជាង ១លាន ៧សែននាក់​ហើយ​កំពុងប្រើប្រាស់ ។

ជុំវិញទៅនឹង​ដំណឹងល្អ អេស៊ីលីដាម៉ូបាល នឹងផ្ដល់​ការប្រើប្រាស់ ដោយ​ឥតគិតថ្លៃ ចាប់ពី​ឆ្នាំ២០២១នេះ ត្រូវបានសាទរ​ពីសំណាក់​អតិថិជន​យ៉ាងខ្លាំង។

លោក ហាក់ ឈុនលី និស្សិត​នៃវិទ្យាស្ថាន​ពាណិជ្ជសាស្រ្ត​អេស៊ីលីដា អះអាងថា លោកបានប្រើប្រាស់App អេស៊ីលីដា​ទាន់ចិត្ត អស់រយៈពេលជាង​២ឆ្នាំមកហើយ គឺវា​មានភាពងាយស្រួល ចំណេញ​ពេលវេលា ក្នុងការបង់​វិក័យបត្រ​ផ្សេងៗ ជាពិសេស​ការទិញ​កាត​ទូរស័ព្ទ និងប្រើស្កេន​ទិញ​ទំនិញផ្សេងៗ។

លោកហាក់ ឈុនលី បានបញ្ជាក់​យ៉ាងដូច្នេះថា ៖« សម្រាប់ខ្ញុំ​ជាអ្នក​ប្រើប្រាស់ ខ្ញុំគិតថា​ល្អមែនទែន ខ្ញុំសប្បាយចិត្ត ដែលអេស៊ីលីដា លែងគិត​ថ្លៃ​សេវា​ប្រើប្រាស់​ប្រចាំខែ ខ្ញុំសំណូមពរ​ដល់ពលរដ្ឋ​ទាំងអស់ ងាកមក​ប្រើប្រាស់ App អេស៊ីលីដា​ទាន់ចិត្ត​នេះវិញ ដើម្បី​ចំណេញ​ពេលវេលា មានសុវត្ថិភាព និងមិនចាំបាច់​ប្រឈម​នឹងការ​ឆ្លង​មេរោគ​ផ្សេងៗ​តាមរយៈ​ការប្រើប្រាស់​ក្រដាស​ប្រាក់ផង!»។

កញ្ញា ម៉ា លីន បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល បានបង្ហាញ​ពីភាព​រីករាយ​ចំពោះ​ដំណឹងដ៏ល្អនេះ។ កញ្ញា ម៉ា លីន បញ្ជាក់ដូច្នេះថា ៖« ល្អមែនទែន ត្បិតតែវា​តិចតួច ១ខែ ០,៥ ដុល្លារ ប៉ុន្តែមួយឆ្នាំ​វាច្រើនដែរ អញ្ជឹង​បើសិនបាន Free សេវា​ហ្នឹងគឺល្អ ហើយ​សម្រាប់​ជម្រើស​សេវាកម្មក្នុង App ហ្នឹង គឺខ្ញុំពេញចិត្ត​ភាគច្រើន ជាពិសេស​ការ​ទូទាត់ប្រាក់ និង ការបញ្ជូល​លុយ​ក្នុងទូរស័ព្ទ ដែល​ខ្ញុំ​ឧស្សាហ៍​ប្រើ​ជាញឹកញាប់ »។

ដំណឹងល្អ! អេស៊ីលីដាម៉ូបាលនឹងផ្ដល់ជម្រើសកាន់តែឆ្លាតវៃ ពិសេសឥតគិតថ្លៃចាប់ពីឆ្នាំ២០២១!

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា កំពុងធ្វើឲ្យ​កាន់តែ​ទាន់​សម័យ​នូវមុខងារ​បន្ថែមទៀត ដើម្បី​បំពេញ​តម្រូវការ​អតិថិជន​ឲ្យកាន់តែ​សម្បូរបែប ក្នុងការ​ប្រើប្រាស់​សេវាកម្ម​ជាច្រើន ដែលមាន​នៅក្នុង អេស៊ីលីដា​ទាន់ចិត្ត ដូចជា​ស្កែនទូទាត់​តាមឃ្យូអរកូដ ក្នុងការទូទាត់​ទំនិញ ផ្ទេរប្រាក់​មិនអស់​កម្រៃ​សេវា បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ បង់ថ្លៃ​វិក្កយបត្រ​អគ្គិសនី ពិនិត្យមើល​សមតុល្យ​គណនី និងរបាយការណ៍​គណនី​សង្ខេប ដាក់-ដកប្រាក់ បង់ប្រាក់ សំណើសុំ​ឥណទាន និង ការ​បើកគណនី​មានកាលកំណត់។ តើនឹង​មានអ្វី​ដែល​អស្ចារ្ស​ប្លែកពី អេស៊ីលីដា​ម៉ូបាល សូមលោកអ្នក​រង់ចាំ​មើល​នៅឆ្នាំ ២០២១ និងចូលរួម​ប្រើប្រាស់​ទាំងអស់គ្នា។

ដំណឹងល្អ! អេស៊ីលីដាម៉ូបាលនឹងផ្ដល់ជម្រើសកាន់តែឆ្លាតវៃ ពិសេសឥតគិតថ្លៃចាប់ពីឆ្នាំ២០២១!

សូមបញ្ជាក់ថា គិតមកដល់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ធនាគារ​អេស៊ីលីដា​មាន​ការិយាល័យ សរុប ២៦២ កន្លែង​នៅទូទាំង​ប្រទេស ខណៈដែល​ចំនួន​បុគ្គលិក​សរុប​មានដល់​ទៅ​ជាង ១ម៉ឺន២ពាន់​នាក់។ ជាមួយគ្នានេះ ធនាគារ​អេស៊ីលីដា ក៏មាន​ម៉ាស៊ីន​អេធីអឹម សម្រាប់​ដកប្រាក់ ដាក់ប្រាក់ នៅទូទាំង​ប្រទេស សរុប​៧២២ ATM ម៉ាស៊ីន​ឆូតកាត មាន​ដល់​ទៅជិត ៤.៣០០ និង បណ្ណ​ដកប្រាក់​អេស៊ីលីដា មានដល់​ទៅជាង ១លានបណ្ណ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យប្រជាជន ៥០លាននាក់ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន

ព័ត៌មាន
ប្រទេសចិន មានគម្រោងនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរបស់ខ្លួន៥០លាននាក់ ដែលជាអ្នកស្ថិតនៅក្រុមជួរមុខ ហើយការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើ…

រដ្ឋាភិបាលវៀតណាម បញ្ចុះតម្លៃអគ្គិសនីជាលើកទី២ ដើម្បីជួយសម្រាលផលប៉ះពាល់ដោយសារកូវីដ-១៩

ព័ត៌មាន
រដ្ឋាភិបាលថៃ បានកាត់បន្ថយតម្លៃអគ្គិសនី ១០% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ ដើម្បីជួយគាំទ្រដល់ការងើបឡើងវិញសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ