ផ្សារ​មូលបត្រ​កម្ពុជា

ផ្សារ​មូលបត្រ​កម្ពុជា ថា ស្ថានភាព​បច្ចុប្បន្ន​ជា​ឱកាស​ល្អ​ដើម្បី​ទិញ​ភាគហ៊ុន​ក្នុង​តម្លៃ​ទាប​សម្រាប់​រក​ប្រាក់​ចំណេញ


នាយក​ប្រតិបត្ដិ​នៃ​ផ្សារ​មូលបត្រ​កម្ពុជា គឺ​លោក Jong Weon Ha បាន​​និយាយ​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​មករា ឆ្នាំ​២០២០​នេះ ថា ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស គឺ​បង្ហាញ​ពី​ឱកាស​ល្អ​ដើម្បី​ទិញ​ភាគហ៊ុន​ក្នុង​តម្លៃ​ទាប​ដើម្បី​រក​ប្រាក់​ចំណេញ។
រូបភាព​ឯកសារ​នៃ​អេក្រង់​បង្ហាញ​ពីទិន្នន័យ​ហាងឆេង របស់​ផ្សារ​ហ៊ុន​កម្ពុជា។
ដោយ

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែង​កាល​ពី​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​២០២០​នេះ ថា កម្ពុជា​មាន​ករណី​ឆ្លង​កូរ៉ូណា វីរុស ដំបូង​គេ នៅ​ក្នុង​ប្រទេស។ លោក​បាន​និយាយ​ថា អ្នក​ជំងឺ​នោះ​គឺ​ជា​ជន​ជាតិ​ចិន អាយុ ៦០​ឆ្នាំ នៅក្នុង​ក្រុង​ព្រះសីហនុ។

លោក Jong Weon Ha នាយកប្រតិបត្ដិ​នៃ​ផ្សារ​មូលបត្រ​កម្ពុជា បាន​អះអាង​ថា នេះ​ជា​ឱកាស​ទិញ​ភាគហ៊ុន​ក្នុង​តម្លៃ​ទាប។

លោក Jong Weon Ha បាន​និយាយ​តាម​សារ​តេឡេក្រាម​ដូច្នេះ​ថា ”ខ្លឹមសារ​សំខាន់ គឺ​ថា ស្ថានភាព​បច្ចុប្បន្ន​បង្ហាញ​ពី​ឱកាស​ដើម្បី​ទិញ​ភាគហ៊ុន​ក្នុង​តម្លៃ​ទាប។”

លោក Jong Weon Ha បាន​និយាយ​បន្ត​ថា “ក្នុង​អំឡុង​ពេល​មាន​ស្ថានភាព​មិន​ល្អ ឬ​ពេល​ភ័យ​ស្លន់​ស្លោ វិនិយោគិន មាន​ទំនោរ​លក់​ភាគហ៊ុន​ដោយសារ​ខ្លាច​តម្លៃ​នឹង​ចុះ​ថោក ឬ​ពួកគេ​ចង់​លក់​ក្នុង​តម្លៃ​ណា​ក៏​ដោយ​គ្រាន់តែ​ចង់​មាន​លុយ​ខ្លះ​ត្រឡប់​មក​វិញ។”

លោក Jong Weon Ha បាន​និយាយ​ផងដែរថា ប្រសិនបើ​ពួកគេ​ជឿជាក់​ថា តម្លៃ​បច្ចុប្បន្ន​មាន​តម្លៃ​ថោក ហើយ​មិន​យូរ​មិន​ឆាប់ វា​នឹង​លោត​ត្រឡប់​មក​រក​តម្លៃ​របស់​វា​វិញ នៅពេល​ស្ថានភាព​បាន​ធូរ​ស្បើយ វា​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ទិញ​ឥឡូវ​នេះ។

នៅផ្សារ​មូលបត្រ​កម្ពុជា នាថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​មករា ឆ្នាំ​២០២០ សន្ទស្សន៍​មាន​ការ​ធ្លាក់​ចុះ​បន្តិច​បន្តួច ប្រមាណ ០,២% ដែល​បាន​បិទ នៅ ៧៤៤,៦១​ពិន្ទុ។

ថ្លៃ​ភាគហ៊ុន PWSA មាន​ការធ្លាក់​ចុះ​មក​ត្រឹម ៦.០២០​រៀល ម៉្យាង​វិញ​ទៀត ភាគហ៊ុន GTI បាន​កើន​ដល់​ ៤.០៤០​រៀល ពោល​គឺ​មាន​កំណើន ២០​រៀល រីឯភាគហ៊ុន PPSP បាន​កើន​ដល់ ​២.៥០០​​រៀល ពោល​គឺ​មាន​កំណើន ​១០​​រៀល។

ភាគហ៊ុន PPAP បាន​រក្សា​លំនឹង​ថេរ​ នៅត្រឹម​ថ្លៃ ១២.០០០​រៀល រីឯ​ភាគហ៊ុន PAS  រក្សា​បាន​តម្លៃ​ត្រឹម ១៩.០០០​រៀល។ ទំហំ​ជួញ​ដូរ​ភាគហ៊ុន​ក្នុង​ថ្ងៃ​នេះ​មានចំនួន ១២,២លានរៀល៕




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា២០២០ មកនៅជុំវិញ ៦% ក្រោយមានកត្តាប្រឈមថ្មីពីវីរុសកូរ៉ូណា

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃថ្ងៃទី ៣០ មករានេះ បានចេញរបាយការណ៍ពីស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ដោយបានធ្វើការព្យាករទម្លាក់…

អ្នកជំនាញ៖ វិស័យមីក្រូហិរញ្ញវត្ថុឆ្នាំ២០២០ អាចនឹងថមថយកំណើនទាបជាងឆ្នាំ២០១៩

ព័ត៌មាន
ចូលដល់ឆ្នាំ២០២០នេះ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ហាក់មិនសូវជាមានការរំពឹងការលូតលាស់ខ្ពស់ ដូចកាលពីឆ្នាំ២០១៩នោះឡើយ ដោយសារតែវិស័យនេះ កំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ