ផ្សារមូលបត្រកម្ពុជា

អគ្គនាយក CSX៖ ផ្សារមូលបត្រកម្ពុជានឹងក្លាយជាជម្រើសបន្ថែមសម្រាប់រដ្ឋាភិបាលក្នុងការកៀរគរប្រភពហិរញ្ញវត្ថុ


អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសថា ផ្សារមូលបត្រកម្ពុជានឹងដើរតួនាទីសំខាន់ជាជម្រើសមួយបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាលក្នុងការប្រមូលប្រភពហិរញ្ញវត្ថុដើម្បីយកទៅធ្វើការអភិវឌ្ឍប្រទេស តាមរយៈការបោះផ្សាយលក់បណ្ណបំណុលនៅក្នុងផ្សារមូលបត្រកម្ពុជា ខណៈដែលបច្ចុប្បន្នទីផ្សារមួយនេះ ក៏កំពុងតែមានកំណើនលូតលាស់ខ្លាំងផងដែរ។
អគ្គនាយកផ្សារមូលបត្រកម្ពុជា CSX (រូបភាព៖ គណនីហ្វេសប៊ុក ឯកឧត្តម ហ៊ុង សុហួរ)

ការ​អះអាង របស់​អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា​យ៉ាង​ដូច្នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថ្មី​ៗ​នេះ បាន​បង្ហើប​ពី​ផែនការ​ខ្ចី​កម្ចី​ពី​ទីផ្សារ​ក្នុងស្រុក ដែល​អាច​នឹង​សាកល្បង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០២២ ដើម្បី​ប្រមែរ​ប្រមូល​ធនធាន​ហិរញ្ញវត្ថុ​ទាំងនោះ​មក​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ ពី​វិបត្តិ​កូ​វី​ដ​-១៩​។ 

ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស ថា ការ​ដែល​រាជរដ្ឋាភិបាល​មាន​ផែនការ​ក្នុង​ការ​ខ្ចី​បំណុល​ពី​ទីផ្សារ​ក្នុងស្រុក​នេះ វា​គឺជា​ជម្រើស​បន្ថែ​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា ខណៈ​ដែល​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ វិស័យ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា បាន​និង​កំពុង​មាន​ភាព​រីក​ចម្រើន​យ៉ាង​ខ្លាំង​។

កាលពី​ពេល​ថ្មី​ៗ នេះ ឯកឧត្តម​បណ្ឌិត វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា នៅ​ឆ្នាំ​២០២២ ខាង​មុខ រដ្ឋាភិបាល​កម្ពុជា នឹង​មាន​គម្រោង​ក្នុង​ការ​ខ្ចី​ថវិកា​បន្ថែម ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​រហូត​ឆ្នាំ​២០៣០​។ បើ​តាម​ឯកឧត្តម វ​ង្សី វិស្សុត បាន​សង្កត់ធ្ងន់​ថា កម្ចី​ទាំងនោះ នឹង​ត្រូវ​យក​មក​ប្រើប្រាស់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព សម្រាប់​ជំរុញ​ដល់​ការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​។ ដូច្នេះ ការ​បោះផ្សាយ​លក់​បណ្ណ​បំណុល​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា អាច​នឹង​ក្លាយជា​ជម្រើស​ដ៏​ប្រសើរ​មួយ​សម្រាប់​ការ​ប្រមូល​ធនធាន​ហិរញ្ញវត្ថុ​។

ចំពោះ​ស្ថានភាព​វិស័យ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​វិញ ត្រូវ​បាន អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ឯកឧត្តម ហុង សុ​ហួរ បាន​បញ្ជាក់​ថា គឺ​នៅ​តែ​មាន​ស្ថាន​ភាពល្អ​ប្រសើរ ពោល​គឺ​បើ​ទោះបីជា​នៅ​មួយ​រយៈ​នេះ កូ​វី​ដ​-១៩​មានការ​រាតត្បាត​ខ្លាំង​ក៏​ដោយ​។ ជាក់ស្ដែង ថ្មី​ៗ​នេះ មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទើបតែ​ទទួល​បានការ​អនុញ្ញាត​ជា​គោលការណ៍​ពី​ខាង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្នុង​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​របស់​ខ្លួន​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ បើ​តាម​ការ​គូសបញ្ជាក់ របស់​ឯកឧត្តម ហុង សួរ នៅ​ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី​ចំនួន ៥​ក្រុមហ៊ុន​បន្ថែម​ទៀត ខណៈ​ដែល​កាលពី​ឆ្នាំ​២០២០​មាន​ក្រុមហ៊ុន​ថ្មី​ចុះបញ្ជី​ចំនួន​៥​ផង​ដែរ​។

បើ​តាម​ការ​អះអាង​របស់​ឯកឧត្តម ហុង សុ​ហួរ បើ​ទោះបី​ជាមួយ​រយៈ​មកនេះ មានការ​ផ្ទុះ​រាលដាល​កូ​វី​ដ​-១៩​ខ្លាំង​យ៉ាងណា​ក្ដី ប៉ុន្ដែ សកម្មភាព​ជួញដូរ​លើ​ទីផ្សារ​ភាគហ៊ុន​នៅ​តែ​កំណើន​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្ដែង នៅ​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២០១ បរិមាណ​ជួញដូរ​ជា​មធ្យម​បាន​កើនឡើង​ដល់ ១១​ម៉ឺន​ភាគហ៊ុន​ក្នុង​មួយ​ថ្ងៃ កើន​ជាង ១៣៥% ធៀប​កាលពី​ឆ្នាំ​២០២០​។ ជាមួយ​គ្នា​នេះ ទំហំ​ជួញដូរ​ភាគហ៊ុន ជា​មធ្យម កើនឡើង​ប្រមាណ​៧០%​។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា មាន​ក្រុមហ៊ុន​សរុប​ចំនួន​១៣ ដែល​បាន​ចុះបញ្ជី​។ ក្នុង​នោះ មាន​ក្រុមហ៊ុន​ចំនួន​៧ បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និង​ក្រុមហ៊ុន​ចំនួន​៦ បាន​ចុះបញ្ជី​ជា​មូល​ប​ត្រ​បំណុល​។ ក្រុមហ៊ុន​១៣​នេះ បាន​ប្រមូល​ទុន​ពី​ទីផ្សារ​មូល​ប​ត្រ​សរុប​ជាង ២៥៣​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទ៖ ខន ណារី

None



អត្ថបទបន្ទាប់


ក្រោយបិទទ្វារអស់២សប្តាហ៍ កំពង់ផែកុងតឺន័រចិនធំបំផុតទី៣ក្នុងពិភពលោក ចាប់ផ្តើមសកម្មភាពឡើងវិញបណ្តើរៗហើយ

កប៉ាល់កុងតឺន័រដឹកទំនិញធំៗចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗហើយ នៅក្នុងកំពង់ផែកុងតឺន័រចិនធំបំផុតលំដាប់ទី៣ក្នុងពិភពលោក ឈ្មោះ នីងបូ …

CDC អនុម័តគម្រោងរោងចក្រកែច្នៃផ្លែឈើធំមួយតម្លៃជាង ១១លានដុល្លារ នៅកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC ក្នុងសប្ដាហ៍នេះ បានអនុម័តគម្រោងរោងចក្រកែច្នៃផ្លែឈើធំមួយនៅក្នុងខេត្តកំពង់ស្ពឺតម្លៃជាង១១លានដុល្លារអាមេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ