គម្រោងរោងចក្រកែច្នៃផ្លែឈើ

CDC អនុម័តគម្រោងរោងចក្រកែច្នៃផ្លែឈើធំមួយតម្លៃជាង ១១លានដុល្លារ នៅកំពង់ស្ពឺ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC ក្នុងសប្ដាហ៍នេះ បានអនុម័តគម្រោងរោងចក្រកែច្នៃផ្លែឈើធំមួយនៅក្នុងខេត្តកំពង់ស្ពឺតម្លៃជាង១១លានដុល្លារអាមេរិក ដោយរោងចក្រនេះ ជាការវិនិយោគរបស់រោងចក្រ Cambodian Xin Can Shi Pin ដោយផ្ដោតសំខាន់ លើការងារកែច្នៃផ្លែឈើ ដូចជា ដំណាប់ស្វាយ,ម្នាស់,មៀន,ខ្នុរ និង ស្វាយចន្ទី ជាដើម។
គម្រោងរោងចក្រកែច្នៃផ្លែឈើធំមួយតម្លៃជាង ១១លានដុល្លារ នៅកំពង់ស្ពឺ

អភិបាលខេត្ត​កំពង់ស្ពឺ​បាន​សារ​ទ​ចំពោះ​ការ​អនុម័ត​គម្រោង​រោងចក្រ​នេះ ដោយ​វា​ជា​ផ្នែក​មួយ​បង្កើត​ឱកាស​ការងារ​ជូន​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ ខណៈ​ដែល​បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មាន​គម្រោង​វិនិយោគ​សរុប ២៣៤ សហគ្រាស ហើយ​ក្រៅ​តែ​ពី​រោង​ក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង ស្បែកជើង ខេត្ត​ដែល​ស្ថិត​នៅ​ក្បែរ​នឹង​រាជធានី​ភ្នំពេញ​មួយ​នេះ ក៏​មាន​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ​នេះ​សរុប​ចំនួន​១២​រោងចក្រ​ផង​ដែរ​។

គម្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ តម្លៃ​ជាង​១១​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ទើបត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រេច​អនុម័ត​នេះ មាន​តាំង​ស្ថិត​នៅ​ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៥៤​នាក់​។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​សម្ដែង​ការ​សារ​ទរ​ចំពោះ​ការ​វិនិយោគ​នេះ ដោយ​ឯកឧត្តម បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ការ​វិនិយោគ​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ​ថ្មី​ៗ​នេះ នឹង​ជួយ​បង្កើន​ឱកាស​ការងារ​បន្ថែម ដល់​ពលរដ្ឋ​ខេត្តកំពង់ស្ពឺ ក៏​ដូច​ជា ជំរុញ​ទីផ្សារ​កសិផល ក្នុង​ខេត្ត​ផង​ដែរ​។ អភិបាលខេត្ត​កំពង់ស្ពឺ រូប​នេះ បាន​អះអាង​ថា កត្តា​ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នក​វិនិយោគ ចាប់អារម្មណ៍​មក​វិនិយោគ ក្នុង​ខេត្តកំពង់ស្ពឺ ព្រោះ​ជា​ខេត្ត​ក្បែរ​រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្បែរ​តំបន់​កំពង់​ផែ ខេត្ត​ព្រះ​សីហ​នុ និង​មាន​សក្ដានុពល​ផ្នែក​កសិកម្ម​ផង​។

បច្ចុប្បន្ន​ខេត្តកំពង់ស្ពឺ មាន​គម្រោង​វិនិយោគ​សរុប ២៣៤​សហគ្រាស​។ ដោយឡែក រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង មាន​ចំនួន ១៥៣​កន្លែង និង​មាន​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ​សរុប​ចំនួន ១២​កន្លែង​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម វ៉ី សំណាង​។

ទាក់ទង​នឹង​ការ​វិនិយោគ​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ​នេះ​ដែរ លោក សារ ចំរើន ប្រធាន​សហគមន៍​មៀន​ប៉ៃលិន បាន​លើក​ឡើង​ថា ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ ជា​រឿង​ល្អ​ក៏​ពិតមែន តែ​លោក​យល់​ថា ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ មិនមែន​ជា​កិច្ចការ​ងាយស្រួល​នោះ​ទេ គឺ​ត្រូវការ​ពេលវេលា និង​ធនធាន​។ ប្រធាន​សហគមន៍​រូប​នេះ បញ្ជាក់​ថា ការងារ​កែ​ច្នៃ​កសិផល តម្រូវ​លើ​កសិផល​ណា ដែល​មានគុណ​ភាព​ទាប ប៉ុណ្ណោះ​យក​មក​កែ​ច្នៃ មិនមែន​យក​កសិផល​ដែល​មានគុណ​ភាព​ខ្ពស់​នោះ​ទេ​។ ត្រង់​ចំណុច​នេះ លោក សារ ចំរើន ចង់​បញ្ជាក់​ថា ការ​បង្កើត​រោងចក្រ​កែ​ច្នៃ មិន​ចេះ​តែ​បង្កើត​នោះ​ទេ គឺ​ត្រូវ​សិក្សា​ពី​ទីផ្សារ​ជា​មុន ថា​ទីផ្សារ​ត្រូវការ​ផលិត​ស្រស់ និង​ផលិតផល​ដែល​មានការ​កែ​ច្នៃ​។

សូម​បញ្ជាក់​ថា បើ​តាម​តួលេខ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​រយៈពេល​៦​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១ គម្រោង​ដែល​ត្រូវ​បាន​អនុម័ត​មាន​ចំនួន​៧០​គម្រោង ដោយ​មាន​តម្លៃ​ទុន​វិនិយោគ​ជាង​២​ពាន់​៤​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ភាគ​ច្រ​ន​ជា​គម្រោង​វិនិយោគ​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ និង​គ្រឿង​បង្គុំ​អគ្គិសនី​ជាដើម​៕

 អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គនាយក CSX៖ ផ្សារមូលបត្រកម្ពុជានឹងក្លាយជាជម្រើសបន្ថែមសម្រាប់រដ្ឋាភិបាលក្នុងការកៀរគរប្រភពហិរញ្ញវត្ថុ

ព័ត៌មាន
អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសថា ផ្សារមូលបត្រកម្ពុជានឹងដើរតួនាទីសំខាន់ជាជម្រើសមួយបន្ថែមទៀត សម្រាប់រាជរដ្ឋា…

តើគម្រោងអភិវឌ្ឍន៍ទីក្រុងរណបធំៗ រងការរង្គោះរង្គើ ដោយសារកូវីដ-១៩រាតត្បាតយ៉ាងណាខ្លះ?

ព័ត៌មាន
ទោះបីកម្ពុជាទទួលនូវរងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩កាន់តែខ្លាំងក្លា ពិសេសនៅប៉ុន្មានខែចុងក្រោយនេះ មានការរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី ឌែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ