ក្រុមហ៊ុនអ៊ឺរ៉ុបគ្រោងនឹងដកខ្លួនចេញពីហុងកុង

ក្រុមហ៊ុនអ៊ឺរ៉ុបគ្រោងនឹងដកខ្លួនចេញពីហុងកុង ដោយសារគោលនយោបាយកូវីដ១៩តឹងរ៉ឹង


ស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនអ៊ឺរ៉ុប ដែលមានប្រតិបត្តិការនៅក្នុងទីក្រុងហុងកុង កំពុងស្វែងរកការផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនចាកចេញពីទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ ដោយសារតែពួកគេប្រឈមនឹងការតម្រូវឲ្យអនុវត្តគោលនយោបាយតឹងរ៉ឹង ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩។ នេះបើយោងតាមការស្ទង់មតិថ្មីមួយស្តីពីផលប៉ះពាល់នៃការគ្រប់គ្រងជំងឺរាតត្បាតកូវីត ១៩ របស់សហភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅហុងកុង។
ទីក្រុងហុងកុងកំពុងពិចារណាឲ្យពលរដ្ឋទាំងអស់ត្រូវធ្វើតេស្តរកកូវីដ១៩ ក្រោយប្រធានាធិបតីចិនប្រាប់ឲ្យពង្រឹងការគ្រប់គ្រងកូវីដ១៩ (រូបភាព៖ រ៉យទ័រ)

យោង​តាម​ការ​ស្ទង់​មតិ​លើ​ក្រុមហ៊ុន​ចំនួន ២៦០ នៃ​សភាជាតិ ដែល​ស្ថិត​ក្រោម​ឆ័​ត្រ​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​ហុងកុង​បាន​បង្ហាញ​ថា ពួក​គេ​មាន​ផែនការ​នឹង​ផ្លាស់​ប្ដូរ​ទីតាំង​ទាំងស្រុង​ចេញពី​ហុងកុង ខណៈ​២៤%​ទៀត​ថា ពួក​គេ​មាន​បំណង​ចាក​ចេញពី​ហុងកុង និង ៣៤% ទៀត​លើក​ឡើង​ថា ពួក​គេ​នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ​។ និង​មាន​អ្នក​ត្រូវ​បាន​ស្ទង់​មតិ​ប្រហែល ១៧% និយាយ​ថា ពួក​គេ គ្មាន​បំណង​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​របស់​ពួក​គេ​ចេញពី​ហុងកុង​នោះ​ឡើយ​។ ការ​លើក​ឡើង​របស់ ក្រុមហ៊ុន​អឺរ៉ុប​ទាំងនេះ គឺ​ធ្វើ​ឡើង​នៅ​គ្រា​ដែល​អាជ្ញាធរ​ហុងកុង​មានការ​រឹ​ត្បិត​ខ្លាំង ទៅ​លើ​វិធានការ​ទប់ស្កាត់​កូ​វី​ដ​១៩ ខណៈ​ដែល​មេរោគ​រាតត្បាត​នេះ កំពុង​តែ​រីក​រាលដាល​កាន់តែ​ខ្លាំង​នៅ​ហុងកុង​។

ដើម្បី​អនុវត្ត​ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ចិន ទីក្រុង​ហុងកុង​បាន​ជាប់​គាំង​ទៅ​នឹង​ការ​គ្រប់គ្រង​ការ​ធ្វើ​ដំណើរ ដ៏​តឹងរ៉ឹង​បំផុត​មួយ​ចំនួន​របស់​ពិភពលោក ខណៈ​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី និង​កន្លែង​ផ្សេង​ទៀត​កំពុង​បើក​ព្រំដែន​របស់​ពួក​គេ​។ ប្រការ​នេះ បាន​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អន្តជាតិ ដែល​មាន​ប្រតិបត្តិការ​នៅ​ហុងកុង ព្រោះ​កន្លង​មក​តំបន់​នេះ​ធ្លាប់តែ​ជា​មូលដ្ឋាន នៃ​កា​រត​ភ្ជាប់​យ៉ាង​ងាយស្រួល​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម តាម​រយៈ ការ​ចលនា​ប្រាក់ មនុស្ស និង​ទំនិញ​។

សភាពាណិជ្ជកម្ម​អឺរ៉ុប (EuroCham) បាន​និយាយ​ថា យុទ្ធសាស្ត្រ សូន្យ​-​កូ​វី​ដ កំពុង​ធ្វើ​ឲ្យ​អាជីវកម្ម​នៅ​ហុងកុង​មានការ​ចំណាយ​ខ្ពស់​ណាស់​។ ការ​ឆ្លើយ​តប​របស់​ក្រុមហ៊ុន​ដែល​ចូលរួម​ស្ទង់​មតិ​បាន​បង្ហាញ​ថា ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​នៅ​ក្នុង​ទីក្រុង​ហុងកុង​កំពុង​ជួប​នូវ​ការ​ចំណាយ​លើ​បុគ្គលិក​ខ្ពស់​ខុស​ពី​ធម្មតា និង​គ្រោង​ផ្លាស់​ប្តូរ​ទីតាំង​ប្រតិបត្តិការ​របស់​ពួក​គេ​ចេញពី​ទីក្រុង​ហុងកុង​ផង​ដែរ​។ ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី ១៨ ខែមករា ដល់​ថ្ងៃ​ទី ៥ ខែកុម្ភៈ​កន្លង​ទៅ​នេះ​។

គួរ​កត់​សម្គាល់ថា ចំ​ពេល​មានការ​ប្រកាស​ដោយ សភាពាណិជ្ជកម្ម​អឺរ៉ុប និង ភាគី​ផ្សេង​ទៀត​ពី​ការ​ផ្លាស់​ប្តូ​ទីតាំង​ប្រតិបត្តិការ​របស់​ពួក​គេ មេដឹកនាំ​ហុងកុង​លោកស្រី Carrie Lam ក្នុង​ស​ប្តា​ហ៍​នេះ​បាន​និយាយ​ថា លោកស្រី​នឹង​លុប​ចោល​បម្រាម ដែល​បាន​ដាក់​នៅ​ដើម​ខែមករា​លើ​អ្នកដំណើរ​ដែល​ចូល​មក​ទាំង​អស់ពី​ប្រទេស​បារាំង ចក្រភព​អង់គ្លេស និង​ប្រទេស​ចំនួន​ប្រាំពីរ​ផ្សេង​ទៀត ដោយ​កាត់​បន្ថយ​រយៈពេល​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​មក​នៅ​ត្រឹម​មួ​យស​ប្តា​ហ៍​វិញ ហើយនឹង​ចាប់ផ្តើម​រៀបចំ​ផែនការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅ​ក្នុង​តំបន់​ដូច​គ្នា​ដែរ ។

គួរ​បញ្ចា​ក់ថា ទីក្រុង​ហុងកុង​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ឆ្លង​កូ​វី​ដ ១៩ ដែល​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​អត្រា​ការ​ចាក់​វ៉ាក់សាំង​ទាប​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​។ យ៉ាង​ហោច​ណាស់​មាន មនុស្ស​ច្រើន​ជាង​៥ ពាន់​នាក់​នៅ​ហុ​កុង​បាន​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ចាប់តាំងពី​ខែមករា​មក​។ អ្នកជំនាញ​សុខភាព​សាធារណៈ​មួយ​ចំនួន​ជឿ​ថា ពាក់កណ្តាល​នៃ​ប្រជាជន​ហុងកុង​ជាង ៧​លាន​នាក់​បាន​ឆ្លង​មេរោគ​កូ​វីត ១៩ ក្នុង​រយៈពេល​បី​ខែ​កន្លង​មកនេះ​៕

អត្ថបទ៖ វ៉ាន់​ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពានរង្វាន់ Pleng Music Awards លើកដំបូងបង្អស់ អបអរវិស័យតន្ត្រីកម្ពុជា និងលើកតម្កើងសិល្បករឆ្នើមៗប្រចាំព្រះរាជាណាចក្រកម្ពុជា

ព័ត៌មាន
តន្រ្តីករល្បីៗ អ្នកបង្កើតមាតិកា និងឥស្សរជនលេចធ្លោក្នុងវិស័យកម្សាន្តនានាក្នុងប្រទេសកម្ពុជា បានមកជួបជុំគ្នានៅក្នុងកម្មវិធីពានរង្វាន់ Pleng Musi…

ធនាគារ មេយប៊ែង ផ្តល់ជូនឥណទានអត្រាការប្រាក់ចាប់ពី 6.88% លើគេហដ្ឋានកំពុងសាងសង់ សម្រាប់អតិថិជនបុរី ប៉េង ហួត

ព័ត៌មាន
កាលពីថ្ងៃទី23 ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត និងធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានចុះហត្ថលេខាលើភាពជាដៃគូនៃកិច្ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ