ការដឹកជញ្ចូន

គយនឹងអនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ចូនទំនិញ ដើម្បីបង្កើនការគ្រប់គ្រងទំនិញឆ្លងកាត់


អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញតាមរយៈសៀលអេឡិចត្រូនិក ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ ដើម្បីពង្រឹងអនុលោមភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងការដឹកជញ្ជូនទំនិញឆ្លងកាត់ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្រុមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនកម្ពុជា រំពឹងថា តាមរយៈដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញនេះ វានឹងជួយកាត់បន្ថយពេលវេលា និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការដឹកជញ្ជូនទំនិញបានមួយកម្រិតទៀត។
ការដឹកជញ្ចូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អេចប្រេស បានគូសបញ្ជាក់ថា នាពេលកន្លងមកមាន​បញ្ហាមួយចំនួនទៅលើការគ្រប់គ្រងតាមដានការដឹកជញ្ជូនទំនិញនៅតាមកំពង់ផែ និងច្រកដឹកជញ្ជូននានា ដ្បិតថា មុននឹងអាចដឹកជញ្ជូនទំនិញបាន គឺត្រូវមានបង្កាន់ដៃពីគយ ដើម្បីបញ្ជាក់ពីទីតាំងដែលត្រូវដឹកទំនិញ ប៉ុន្តែតាមរយៈការអនុវត្តនីតិវិធីដោយដៃ នាពេលកន្លងមកនេះ គឺមានភាពស្មុគ​ស្មាញ និងយឺតយូរ ដែលធ្វើឱ្យមានបញ្ហាច្រើនរវាងម្ចាស់ទំនិញ និងអ្នកត្រួតពិនិត្យ។ តែយ៉ាងណាតាមរយៈការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញដោយប្រើសៀលអេឡិចត្រូនិករបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ ត្រូវអ្នកជំនាញរូបនេះ ជឿជាក់ថា វានឹងជួយសម្រួល និងកាត់បន្ថយរាល់បញ្ហាស្មុគស្មាញនានា ដែលធ្លាប់បានកើតមាននាពេលកន្លងមក ដែលនឹងជំរុញឱ្យវិស័យដឹកជញ្ជូនរបស់កម្ពុជា កាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត។

​ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញតាមរយៈសៀលអេឡិចត្រូនិក របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នេះ គឺជាវឌ្ឍនភាពមួយដ៏ល្អក្នុងការជួយពង្រឹងការតាមដានទំនិញ និងការបំពេញបែបបទផ្សេងៗបានកាន់តែមានប្រសិទ្ធភាពទៅតាមតម្រាយផ្លូវដឹកជញ្ជូននានា។

​គួរជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានជូនដំណឹង ស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ ក្នុងគោលបំណងពង្រឹងអនុលោមភាព និងប្រសិទ្ធភាពនៃគ្រប់គ្រងការដឹកជញ្ជូនទំនិញឆ្លងកាត់ឱ្យកាន់តែប្រសើរបន្ថែមទៀត ដោយនឹងដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ ដោយប្រើសៀលអេឡិចត្រូនិក អមជាមួយសៀលដែលកំពុងប្រើប្រាស់ជាធរមាន លើការដឹកជញ្ជូនទំនិញឆ្លងកាត់ ដើម្បីប្រមូលធាតុចូលជាមូលដ្ឋានក្នុងការត្រៀមដាក់ឱ្យអនុវត្តជាផ្លូវការតាមតម្រាយផ្លូវនៃអង្គភាពគយ និងរដ្ឋាករមួយចំនួន៕




អត្ថបទបន្ទាប់


អ្នកលក់សាច់ជ្រូករអ៊ូរទាំពីតម្លៃជ្រូករស់ឡើងថ្លៃ ខណៈមន្ត្រីក្រសួងកសិកម្មថា តម្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលក្នុង១គីឡូក្រាមជាតម្លៃសមរម្យ

ទីផ្សារសត្វជ្រូករស់នៅកម្ពុជា មានភាពល្អប្រសើរឡើងបន្តិចនៅមួយរយៈមកនេះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលក្នុងការស្រោចស្រង់វិស័យចិញ្ចឹម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ