ជីកសិកម្ម

កម្ពុជា គ្រោងដំណើរការរោងចក្រផលិតជីគីមីដ៏ធំមួយក្នុងខេត្តកំពង់ស្ពឺ នៅខែក្រោយនេះ


ក្រោយជីសរីរាង្គរបស់ខ្លួនទទួលបានការគាំទ្រខ្លាំងពីប្រជាកសិករទាំងលើគុណភាព និងតម្លៃ ក្រុមហ៊ុន វីរៈប៊ុនថាំ គ្រោងដាក់ឱ្យដំណើរការរោងចក្រផលិតជីគីមីមួយបន្ថែមទៀតនៅខែក្រោយនេះ ដើម្បីរួមចំណែកជួយលើកកម្ពស់វិស័យកសិកម្ម និងកាត់បន្ថយការនាំចូលជីពីក្រៅប្រទេស។ ថ្នាក់ដឹកនាំក្រុមហ៊ុននេះរំពឹងថា តាមរយៈរោងចក្រផលិតជីរបស់ខ្លួននឹងរួមចំណែកជួយកាត់បន្ថយថ្លៃដើមផលិត និងធ្វើឱ្យកសិផលកម្ពុជា កាន់តែមានភាពប្រកួតប្រជែងបន្ថែមទៀត។
ជីកសិកម្ម
ដោយ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានអះអាងថា ជីសរីរាង្គរបស់ក្រុមហ៊ុនរបស់ខ្លួនទទួលបានការគាំទ្រយ៉ាងច្រើនពីកសិករ ក្រោយជីសរីរាង្គនេះជួយឱ្យទិន្នផលដំណាំរបស់ពួកគេទទួលបានកំណើនខ្ពស់ជាងមុន។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុន វីរៈ​ប៊ុនថាំ គ្រោងដាក់ឱ្យដំណើរការរោងចក្រផលិតជីគីមី១បន្ថែមទៀតនៅខែក្រោយ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ជីក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។ តាមរយៈវត្តមានរបស់រោងចក្រផលិតជីរបស់ខ្លួន អ្នកឧកញ៉ា សួរ វីរៈ រំពឹងថា វានឹងចូលរួមចំណែកកាន់តែសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា និងកាត់បន្ថយការនាំចូលជីពីក្រៅប្រទេស ជាពិសេសជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនភាពប្រកួតប្រជែងរបស់កសិផលខ្មែរ។

​បើតាមអ្នកឧកញ៉ា សួរ វីរៈ រោងចក្រផលិតជីទាំងពីរប្រភេទនេះលាតសន្ធឹងលើផ្ទៃដីប្រមាណ១៥ហិចតា ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបច្ចុប្បន្នរោងចក្រជីសរីរាង្គមានសមត្ថភាពផលិតបានប្រមាណ២៥០តោនក្នុង១ថ្ងៃ ដោយឡែកចំពោះរោងចក្រផលិតជីគីមី ដែលគ្រោងដាក់ឱ្យដំណើរការនៅខែក្រោយនេះ មានសមត្ថភាពផលិតបានច្រើនលើសជីសរីរាង្គទៅទៀត៕




អត្ថបទបន្ទាប់


បំណុលកម្ពុជា កើនដល់ជាង១៣ពាន់លានដុល្លារអាម៉េរិក តើវាជាចំនួនឈានដល់ហានិភ័យឬយ៉ាងណា?

បំណុលសាធារណៈរបស់កម្ពុជា បានកើនដល់ជាង១៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ២៦% នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈកាលពីឆ្នាំ២០២៤ បំណុលរ…

ការទូទាត់កាន់តែងាយស្រួលសម្រាប់ម្ចាស់អាជីវកម្ម ជាមួយ ខេអេចឃ្យូអរសំឡេង របស់ធនាគារ ខេប៊ីប្រាសាក់

ដើម្បីសម្រួលម្ចាស់អាជីវកម្មក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការទទួលប្រាក់តាមបែបទំនើបនិងប្រសិទ្ធភាព ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនដោយឥតគិតថ្លៃ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ