ជីកសិកម្ម

អ្នកជំនាញថា ការនាំចូលជីមានគុណភាព ជាមួយនឹងតម្លៃទាប គឺជារឿងពិបាក


អ្នកជំនាញក្នុងវិស័យកសិកម្ម យល់ឃើញថា តាមរយៈការជំរុញលើកទឹកចិត្តរបស់ក្រសួងកសិកម្ម ក្នុងការធ្វើឲ្យតម្លៃជីកសិករថយចុះនេះ គឺជារឿងសញ្ញាល្អមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់ទៅលើគុណភាពជីកសិកម្មសម្រាប់ប្រជាកសិករប្រើប្រាស់ ប៉ុន្ដែ អ្នកជំនាញសង្កត់ធ្ងន់ថា ការនាំចូលជីដែលមានគុណភាពល្អ និងមានតម្លៃសមរម្យនោះ វាជារឿងពិបាកនឹងសម្រេចបានខ្លាំងណាស់។
ជីកសិកម្ម
ដោយ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងកសិកម្មបន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានាដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្មប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងស្រុក ឱ្យមកដាក់ពាក្យស្នើសុំនៅក្រសួងកសិកម្ម។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ប្រសិនជាមានក្រុមហ៊ុនណា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម ដែលមានគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងស្រុកនោះ គឺក្រសួងនឹងស្វាគមន៍ និងចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ឱ្យតែស្របតាមនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។ ឯកឧត្តម បន្ថែមថា ប៉ុន្តែបើតាមការពិភាក្សាជាមួយក្រុមហ៊ុននាំចូលជីថ្នាំកសិកម្ម គឺក្រុមហ៊ុននៅមិនទាន់អាចស្វែងរកជី​ប្រភេទផ្សេងណា ដែលមានតម្លៃទាបជាងជីប្រភេទមុនៗ​នោះទេ ហើយវាជាកត្តាមួយ​មិនអាចប្រកួតប្រជែងជាមួយទីផ្សារជី ដែលមានក្នុងស្រុកបច្ចុប្បន្នបាន។

ទាក់ទងនឹងការលើកទឹកចិត្តក្នុងការផលិត ឬនាំចូលជីកសិកម្មប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងស្រុកនេះដែរ លោក ហួរ ធីនាង នាយកប្រតិបត្តិផ្នែកជីថ្នាំកសិកម្មនៃក្រុមហ៊ុនអង្គរហ្គ្រីន បានគូសបញ្ជាក់ថា នេះគឺជាសញ្ញាដ៏ល្អមួយ បង្ហាញថាក្រសួងកសិកម្មបានយកចិត្តទុកដាក់ទៅលើគុណភាពជីពិតប្រាកដ។ ទោះយ៉ាងណា បើតាម លោក ហួរ ធីនាង ការស្វែងរកជីកសិកម្មដែលមានតម្លៃសមរម្យ ហើយគុណភាពល្អសម្រាប់នាំចូលនោះ វាជារឿងពិបាកមួយ ដែលមិនទាន់អាចរកបាននៅឡើយទេ នាពេលបច្ចុប្បន្ន។ ទោះជាបែបនេះក្ដី បើតាម​អ្នកជំនាញរូបនេះ ដោយសារតម្រូវការជីកសិកម្មរបស់ប្រជាកសិករកាលពីរដូវកាលកន្លងមក មានតម្រូវការតិច មានការធ្លាក់ចុះជាងឆ្នាំមុនៗ ដូចនេះ បច្ចុប្បន្ន បានធ្វើឱ្យស្តុកជី និងថ្នាំកសិកម្ម​របស់អ្នកផ្គត់ផ្គង់នៅមានចំនួនច្រើន​នៅឡើយ ដែលធ្វើឱ្យពួកគាត់អាចនឹងពិចារណា​ក្នុងការទម្លាក់តម្លៃជី​បានក្នុងកម្រិតតិចតួចផងដែរ។

សូមបញ្ជាក់ថា នៅរយៈពេល១០ខែ ឆ្នាំ២០២២នេះ ការនាំចូលជីកសិកម្មរបស់កម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ២រយលានដុល្លារ ធ្លាក់ចុះជិត ៩,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា៕




អត្ថបទបន្ទាប់


លោក ស៊ី ជីនពីង ទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា

ព័ត៌មាន
មេដឹកនាំកំពូលរបស់ចិនលោក Xi Jinping បាននិងកំពុងចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់មួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ ក្នុងគោល…

ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ បញ្ចប់ការសាងសង់គ្រោងអគារទី២ ខណៈបច្ចុប្បន្នគម្រោងសម្រេចបាន៨០%

ព័ត៌មាន
គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដតម្លៃជាង២០០លានដុល្លារ បានបញ្ចប់ការសាងសង់អគារទីពីរជាស្ថាពរហើយ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងសម្រុកការសាងសង់ទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ