អត្ថបទក្រុមហ៊ុន

អភិបាលរងក្រុងសំរោង និងកូនសិស្ស​ ៣០០នាក់នាំគ្នាសម្អាតក្រុង


ខេត្តឧត្តរមានជ័យបានរៀបចំកម្មវិធីសំអាតទីក្រុង ក្រោមប្រធានបទ "សំអាតក្រុងយើង"​ ដេីម្បីទីក្រុងស្អាត សុខភាពល្អ ទេសចរណ៍មានកំណើន កើនជីវភាពគ្រួសារយើងទាំងអស់គ្នា។
អភិបាលរងក្រុងសំរោង និងកូនសិស្ស​ ៣០០នាក់នាំគ្នាសម្អាតក្រុង
ដោយ

កម្មវិធីនេះបាន សហការរៀបចំដោយ ក្រុមហ៊ុន លីហួរ វេរលុយ​ (LyHour Veluy) និងក្រុមហ៊ុន វិភូ ភពពុធ យូធីលីធី ឯ.ក (Viphou PhopPudh Utility Co.,Ltd ) និងបានចូលរួមក្រោមអធិបតីភាពលោកអភិបាលរងក្រុងសំរោង ប្រធានសមាគមអ្នកគាំទ្រសន្តិភាពសាខាខេត្តឧត្តរមានជ័យ​ បុគ្គលិកក្រុមហ៊ុន​ លោកគ្រូ​ អ្នកគ្រូនិងសិស្សានុសិស្សសរុបជាង​ ៣០០នាក់។ សកម្មភាពសំអាតក្រុង ត្រូវបានបែងចែក ជាបីក្រុម តាមទិសដៅផ្សេងគ្នា ដើម្បីប្រមូលសំរាម​ និងជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ផ្ទាល់តែម្តង។

ក្រៅពីសកម្មភាពរើសសំរាម លោក​ លី​ រដ្ឋា​ ជាអភិបាលរងក្រុងសំរោងនិងគណៈអធិបតីទាំងអស់បានបង្ហាញមតិសំណេះសំណាលនិងផ្តល់ជាគំនិតល្អៗជូនសិស្សានុសិស្សដែលជាថ្នាលបណ្តុះស្មារតីអោយចេះទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ចេះធ្វេីអនាម័យ ធ្វេីអោយទីក្រុងស្អាត បរិស្ថានល្អ ដែលសមស្របនឹងគោលដៅរបស់កម្មវិធីទាំងមូល។

បន្ថែមពីនេះទៀត លោក​យុន​ ផន​ នាយកប្រតិបត្តក្រុមហ៊ុនលីហួរ វេរលុយក៏បានបញ្ជាក់យ៉ាងច្បាស់ថាទីក្រុងស្អាតផ្តេីមចេញពីយេីងទាំងអស់ ហេីយដេីម្បីជួយសម្រួលដល់ការទុកដាក់សម្រាម​អោយមានរបៀបរៀបរយ​ ក្រុមហ៊ុនវិភូ​ភពពុធ​ យូធីលីធី​ ឯ.ក​ បានផ្តល់សេវាកម្មប្រមូលសម្រាមជូនអតិថិជនហេីយរាល់ការបង់ថ្លៃសំរាមតាមរយៈភ្នាក់ងារលីហួរ វេរលុយ ឬ Ly Hour App គឺមិនអស់ថ្លៃសេវាកម្មទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក និងអង្គការ NATO ចល័តទ័ពបន្ថែមឲ្យប្រុងជើងការចាំជួយអ៊ុយក្រែនពីការវាយប្រហាររបស់រុស្សី

ព័ត៌មាន
អាមេរិក និងអង្គការ NATO ចល័តទ័ពបន្ថែមឲ្យប្រុងជើងការចាំជួយអ៊ុយក្រែនពីការវាយប្រហាររបស់រុស្សីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណា…

ក្លិបអ្នកស្រឡាញ់យានយន្ដម៉ូតចាស់ៗ នឹងវិលត្រឡប់ការជួបជុំគ្នាជាលើកទី២

ព័ត៌មាន
Cambodia Classic Automotive Club (CCAC) នឹងរៀបចំការជួបជុំ ប្រមូលផ្តុំរថយន្តម៉ូតបុរាណៗ ជាលើកទីពីរ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ