កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់

រដ្ឋសភាជប៉ុនអនុម័តកិច្ចព្រមព្រៀង RCEP ហើយ!


នៅទីបំផុត រដ្ឋសភានៃប្រទេសជប៉ុន បានសម្រេចអនុម័តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយតំបន់ ឬហៅកាត់ថា RCEP ហើយ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយរំពឹងថាកិច្ចព្រមព្រៀងដ៏ធំក្នុងតំបន់នេះ នឹងចូលជាធរមានក្នុងអំឡុងឆ្នាំ ២០២១នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Kyodo។
រដ្ឋសភាជប៉ុនអនុម័តកិច្ចព្រមព្រៀង RCEP ហើយ ! (រូបភាព៖ SCMP)
ដោយ

កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកាឆ្នាំ២០២០ ដោយប្រទេសចំនួន ៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិករួមមានជប៉ុន ចិន កូរ៉េខាងត្បូង អូស្ត្រាលី និងញូហ្សេលែន បូករួមនឹងប្រទេសក្នុងសមាគមអាស៊ាន ១០ ប្រទេសផ្សេងទៀត។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយតំបន់ នឹងបង្កើតតំបន់ពាណិជ្ជកម្មសេរីគ្របដណ្តប់ប្រហែល ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៃពាណិជ្ជកម្មសរុបរបស់ពិភពលោក។

បើតាមភាគីជប៉ុន កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ជប៉ុនដែលបានចូលរួមជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មទ្វេភាគីធំជាងគេរបស់ខ្លួន ហើយក៏នឹងចូលរួមជាមួយកូរ៉េខាងត្បូងដែលជាដៃគូពាណិជ្ជកម្មទ្វេភាគីធំជាងគេលំដាប់ទីបី។

មែនទែនទៅ ជប៉ុននឹងទទួលផលចំណេញច្រើនពីកិច្ចព្រមព្រៀងនេះ ព្រោះប្រទេសសមាជិកដូចជាចិន និងកូរ៉េខាងត្បូង សុទ្ធតែជាប្រទេសដៃគូពាណិជ្ជកម្មទ្វេភាគីធំៗរបស់ខ្លួន ដូចនេះកិច្ចព្រមព្រៀងនឹងជួយលើកលែងរនាំងពន្ធគយលើទំនិញជាង ៩១% ព្រមទាំងជួយធានាបានពីវិធានការទូទៅស្តីពីការវិនិយោគ និងកម្មសិទ្ធិបញ្ញាដើម្បីជំរុញភាពជាដៃគូពាណិជ្ជកម្មសេរីថែមទៀត។

រដ្ឋាភិបាលជប៉ុនរំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងជួយជំរុញផលិតផលក្នុងស្រុកសរុបរបស់ជប៉ុន ២,៧% និងអាចបង្កើតការងារបានចំនួន ៥៧ម៉ឺនកន្លែង។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយតំបន់ចូលជាធរមាននៅ ៦០ថ្ងៃបន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័នដោយសមាជិកអាស៊ានចំនួន ៦ និងប្រទេសចំនួន ៣ ផ្សេងទៀត។ គិតត្រឹមថ្ងៃពុធសទី២៨សប្តាហ៍ សិង្ហបុរីក្លាយជាប្រទេសទី១ ដែលបានផ្តល់សច្ចាប័នរួចរាល់ ខណៈចិនដែលជាប្រទេសផ្តួចផ្តើមកិច្ចព្រមព្រៀងនេះឡើង បានបញ្ចប់នីតិវិធីសម្រាប់ការផ្តល់សច្ចាប័នរួចហើយ។

ដោយឡែក សម្រាប់កម្ពុជាវិញ ក៏កំពុងត្រួតពិនិត្យ និងរៀបចំនីឯកសារ នៃកិច្ចកិច្ចព្រមព្រៀង RCEP នេះ ដើម្បីឲ្យរដ្ឋសភាអនុម័តក្នុងនៅក្នុងឆ្នាំនេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Huawei ធ្លាក់ចុះប្រាក់ចំណូលខ្លាំងដោយសារការលក់ទូរស័ព្ទធ្លាក់ចុះ

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei នៅមួយរយៈពេលចុងក្រោយនេះ ហាក់បីដូចជាស្ងប់ស្ងាត់ខ្លាំង បន្ទាប់ពីអាមេរិកបានកាច់ចង្កោមខ្លារបស់ក្រុមហ៊ុនបច្…

កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន ៨៨០នាក់​ថ្មី ខណៈ​អ្នកជាសះ​ស្បើយ​មាន ២៨៨នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៨៨០នាក់បន្ថែមទៀត ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ