នយោបាយ​កម្ពុជា

សម្តេច ស ខេង៖ ពេល​ខ្លះ បដិវត្តន៍​ពណ៌​កើត​ចេញ​ពី​ផ្ទៃក្នុង​យើង


សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី១១ ខែមីនា នេះ​ថា បដិវត្តន៍​ពណ៌ វា​អាច​កើត​ចេញ​ពី​ផ្ទៃក្នុង​របស់​គណបក្ស​កាន់​អំណាច​ដោយ​មិន​ដឹង​ខ្លួន ឬ​ដោយ​អចេតនា តាមរយៈ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​នូវ​សំណូមពរ​និង​កង្វល់​របស់​ប្រជាពលរដ្ឋ ហើយ​បង្កើត​ឡើង​នូវ​ភាព​អសកម្ម​នានា​នៅ​តាម​មូលដ្ឋាន​ ហើយ​ប៉ះពាល់​ដល់​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ។
សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី សម្តេច ស ខេង បាន​ថ្លែង​ដូច្នេះ​ថា ”ចំណុច​នេះ ខ្ញុំ​ធ្លាប់​បាន​បញ្ជាក់​ច្រើន​ហើយ ថា​ បដិវត្តន៍​ពណ៌ វា​មាន​អ្នក​ដែល​ប៉ុនប៉ង​ដើម្បី​នឹង​ធ្វើ​ការងារ​នេះ ហើយ​ក៏​បាន​ជួប​ប្រទះ​​រួច​មក​ហើយ ក្រោយ​​បោះឆ្នោត​ឆ្នាំ​២០១៣ ប៉ុន្តែ ជួន​ពេល​ខ្លះ បដិវត្តន៍​ពណ៌​នេះ​ វា​កើត​ចេញ​ពី​ផ្ទៃ​ក្នុង​យើង ជួរ​យើង ដោយ​មិន​ដឹង​ខ្លួន ឬ​ដោយ​អចេតនា​តាមរយៈ​ការ​មិន​យក​ចិត្តទុកដាក់ អើ​ពើ នូវ​សំណូម​ពរ សំណើ និង​កង្វល់​របស់​ប្រជាពលរដ្ឋ ហើយ​បង្កើត​ឡើង​នូវ​ភាព​អសកម្ម​នានា នៅតាម​មូលដ្ឋាន ហើយ​ប៉ះពាល់​ដល់​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។”

សម្ដេច​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ដូច្នេះ​ថា “នោះ​ក៏​ជា​មូលហេតុ​នៃ​ការ​កកើត​នៃ​ចលនា​បដិវត្តន៍​ពណ៌​នោះ​ដែរ ដូច្នេះ​ការ​ដែល​យើង​យក​ចិត្ត​ទុកដាក់​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ទាក់ទងនឹង​សិទ្ធិ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ គឺ​ជា​កត្តា​គន្លឹះ​ដ៏​សំខាន់​មួយ​ក្នុង​ការ​រារាំង​ បង្ការ ទប់ស្កាត់ នូវ​ចលនា​បដិវត្តន៍​ពណ៌​នោះ​ឯង។”

នៅក្នុង​ពិធី​នោះ​ដែរ សម្តេច ស ខេង ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ត្រូវ​គ្រប់គ្រង​ដោះស្រាយ​ជម្លោះ និង​ការទាមទារ​តវ៉ា​នានា ដោយ​សន្តិ​វិធី ឈរ​លើ​គោលការណ៍​ច្បាប់ និង​ត្រូវ​ជៀសវាង​ដាច់​ខាត​នូវ​អំពើ​ហិង្សា​គ្រប់​រូបភាព៕




អត្ថបទបន្ទាប់


សមាគមអ្នកចញ្ចឹមសត្វកម្ពុជា៖ ជំងឺCovid 19 ធ្វើឲ្យការផ្គត់ផ្គង់សាច់គ្រប់ប្រភេទនៅក្នុងស្រុកថយចុះ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអោយដឹងថា នៅអំឡុងពេលប៉ុន្មានថ្ងៃនេះ ការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងស្រុក មានការថយចុះពី៧០០…

អគ្គនាយកដ្ឋានពន្ធដាររកចំណូលពីការផាកពិន័យយានយន្ដបានជាង ១លានដុល្លារ

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការផាកពិន័យនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ