កូរ៉េខាងជើង - កូរ៉េខាងត្បូង - សហរដ្ឋអាមេរិក

កូរ៉េខាងជើងទទូចឱ្យ UN បញ្ឈប់សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិកជាបន្ទាន់


ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ទី ៥ មីនា បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ទាមទារឱ្យបញ្ឈប់ជាបន្ទាន់នៃការធ្វើសមយុទ្ធយោធារួមគ្នាដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយខ្លួននិយាយថា ទង្វើនេះកំពុងបង្កើនភាពតានតឹង ដែលគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
កូរ៉េខាងជើងទាមទារឱ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកឈប់ធ្វើសមយុទ(រូបភាព Ariana News)

លោក Kim Sun Kyung អនុរដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា សមយុទ្ធនេះគឺជា «ការបង្កឱ្យមានការកើនឡើងនៃភាពតានតឹងដែលគ្មានទទួលខុសត្រូវ»។

បើតាមលោក គីម ស៊ុនខ្យុង បាននិយាយថា «អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិគួរតែទាមទារឱ្យប្រទេសទាំងពីរនេះបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពបង្កហេតុ និងសមយុទ្ធយោធារួមគ្នានេះ»។ លោកបានបន្ថែមថា «វាជារឿងគួរឱ្យសោកស្តាយណាស់ ដែលអង្គការសហប្រជាជាតិមានភាពស្ងៀមស្ងាត់លើសមយុទ្ធនេះ ដែលសបង្ហាញយ៉ាងច្បាស់នៃការរំលោភបំពាន និងការចង់ឈ្លានពាន»។

ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍បានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះអ្វីដែលខ្លួនបាននិយាយថាជាការដួលរលំនៃប្រព័ន្ធគ្រប់គ្រងអាវុធអន្តរជាតិ និងថាអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងគឺជាការឆ្លើយតបដ៏ត្រឹមត្រូវមួយដើម្បីធានាតុល្យភាពនៃអំណាចនៅក្នុងតំបន់។

បើតាមមន្ត្រីនៃប្រទេសកូរ៉េខាងត្បូង និងអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាង ១០ ថ្ងៃនៅក្នុងខែមីនានេះ រួមទាំងសមយុទ្ធលើអាកាសផងដែរ។ ប្រទេសសម្ព័ន្ធមិត្តទាំងពីរក៏បានធ្វើសមយុទ្ធផ្លូវអាកាសរួមបញ្ចូលគ្នាជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់អាមេរិក និងយន្តហោះចម្បាំងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ ហើយនិងបន្តធ្វើសមយុទ្ធជាច្រើនសប្តាហ៍ទៀតនៃកងទ័ពប្រតិបត្តិការពិសេសនៃប្រទេសទាំងពីរ។

ទោះជាបែបនេះក្តី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនេះគឺស្ថិតនៅក្នុងការហ្វឹហ្វើនសម្រាប់ការពារខ្លួនតែប៉ុណ្ណោះ និងចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងកើនឡើងពីកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ដោយដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តែរដ្ឋផ្តាច់ការមួយនេះមិនព្រមស្តាប់និងអនុវត្តតាមម្តងណាឡើយ តែទាំងផ្កើនថែមទៀត។




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិត iPhone មានផែនការបង្កើតរោងចក្រតម្លៃ ៧០០លានដុល្លារនៅឥណ្ឌា

ព័ត៌មាន
ដៃគូក្រុមហ៊ុន Apple Inc ដែលជាក្រុមហ៊ុន Foxconn Technology Group គ្រោងនឹងវិនិយោគប្រហែល ៧០០ លានដុល្លារបង្កើតរោងចក្រថ្មីមួយនៅក្នុងប្រទេសឥ…

មកលេងស្តង់ក៏បានរង្វាន់ នៅពិព័រណ៍ផ្លាកលេខ - រថយន្ដ!

ព័ត៌មាន
មកលេងស្តង់ លី ហួរ វេរលុយ ទាំងសប្បាយ និងទទួលបានរង្វាន់។ លោកអ្នកគ្រាន់តែមកលេងស្តង់របស់លី ហួរ វេរលុយ លី ហួរ លី ស៊ីង និង លី ហួរ អ៊ិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ