ពន្ធដារផាកពិន័យលើអ្នកខកខានមិនបង់ពន្ធ

អគ្គនាយកដ្ឋានពន្ធដាររកចំណូលពីការផាកពិន័យយានយន្ដបានជាង ១លានដុល្លារ


គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការផាកពិន័យនៅនឹងកន្លែងគោលដៅត្រួតពិនិត្យក្នុងក្របខណ្ឌទូទាំងប្រទេស មានរថយន្តចំនួន ៥៤៩៦គ្រឿងដែលមិនបានមកប្រកាសបង់ពន្ធទាន់ពេលវេលា រួមទាំងបានប្រាក់ពិន័យជាង ៤.៣០០ លានរៀល ដែលស្មើប្រមាណជាង ១លានដុល្លារអាមេរិក ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។
អគ្គនាយកដ្ឋានពន្ធដាររកចំណូលពីការផាកពិន័យយានយន្ដបានជាង ១លានដុល្លារ
ដោយ

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះ​យុទ្ធនាការ​ផាកពិន័យ​នៅ​នឹង​កន្លែង​គោលដៅ​ត្រួតពិនិត្យ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​នេះ បាន​ចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០​។ ការ​ចុះ​អនុវត្ត​នេះ ដោយសារ​តែ​អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា មាន​រថយន្ត​ដែល​មិន​ទាន់​បាន​ប្រកាស​បង់ពន្ធ នៅ​តែ​បន្ត​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​នៅឡើយ ដូចនេះ​ក្រុមការងារ​ចម្រុះ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​តែ​បន្ត​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​យានយន្ត​ណា ដែល​មិន​ទាន់​បាន​បង់ពន្ធ​ប្រភេទ​នេះ ដើម្បី​ឲ្យ​ច្បាស់​ថា យានយន្ត​ទាំងអស់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដោយ​ស្មើភាព​គ្នា​តាម​ការ​កំណត់​ដោយ​ច្បាប់​។

យ៉ាងណាមិញ អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ក្រើនរំលឹក​ម្ចាស់​ក្រុមហ៊ុន ម្ចាស់​សហគ្រាស  សាធារណៈជន ម្ចាស់​រថយន្ត​ទាំងអស់​រួសរាន់​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៩ ដើម្បី​ចៀសវាង ការ​ឃាត់​យានយន្ត​តាម​ដងផ្លូវ​ដោយ​មន្ត្រី​ពន្ធដារ និង​កងកម្លាំង​សមត្ថកិច្ច នាំ​អោយ​មានការ​កកស្ទះ​ចរាចរណ៍ ខាត​ពេលវេលា និង​អាច​កើត​មាននូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ស ខេង៖ ពេល​ខ្លះ បដិវត្តន៍​ពណ៌​កើត​ចេញ​ពី​ផ្ទៃក្នុង​យើង

ព័ត៌មាន
សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី១១ ខែមីនា នេះ​ថា បដិវត្តន៍​ពណ៌ វា​អាច​កើត​ចេញ​ពី​ផ្ទៃក្នុង​របស់​គណបក្ស​ក…

សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើរាជរដ្ឋាភិបាលទម្លាក់ទុន ៣០ លានដុល្លារបន្ថែម និងពន្យារពេលសងត្រឡប់

ព័ត៌មាន
ទិញស្រូវនារដូវប្រមូលផលខាងមុខ នៅក្នុងឆ្នាំ២០២០-២០២១ សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់សំណើដល់រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ឲ្យទម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ