អ្វីដែលគួរចាប់អារម្មណ៍នោះ បើតាមថ្នាក់ដឹកនាំ ក្រុមហ៊ុន ព្រីមៀរ ផាក បានអះអាងថា គ្រាន់តែថ្ងៃបើកលក់ដំបូង គម្រោងដីឡូតិ៍ដំណាក់កាលទី២របស់ក្រុមហ៊ុន លក់បានរហូតដល់ ៥០%ឯណោះ។
លោក ឈួរ ឈុនហួរ អគ្គនាយករង នៃក្រុមហ៊ុនព្រីមៀរ ផាកបានបញ្ជាក់ថា ទីផ្សារដីឡូតិ៍នៅប៉ុន្មានឆ្នាំចុងក្រោយនេះមានការប្រកួតប្រជែងខ្លាំង ជាពិសេសដីឡូតិ៍ដែលស្ថិតនៅតំបន់ជាយក្រុងជាដើម។ ទោះបីជា មានការប្រកួតប្រជែងខ្លាំងក៏ពិតមែន ប៉ុន្តែគម្រោងដីឡូតិ៍ព្រីមៀរផាក មិនមានក្តីបារម្ភនោះទេ ដោយសារតែគម្រោងដីឡូតិ៍ព្រីមៀរ ផាក គឺជាដីឡូតិ៍ដែលមានខ្នាតធំសម្រាប់ផ្ទះវីឡា ហើយប្រភេទខ្នាតធំបែបនេះពុំសូវមានច្រើននៅឡើយទេ ពិសេសគម្រោងដីឡូតិ៍របស់ព្រីមៀរ ផាក គឺស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពល និងមានបរិយាកាសល្អងាយស្រួលដល់ការរស់នៅផងដែរ។
ក្រុមហ៊ុន ព្រីមៀរ ផាក ជាក្រុមហ៊ុនអចលនវត្ថុមួយ ដែលមានគម្រោងអភិវឌ្ឍន៍លើផ្ទៃដីចំនួន៧០ហិចតាដែលកំពុងអភិវឌ្ឍលើគម្រោងធំៗចំនួន ៣ដំណាក់កាល បើតាមលោក ឈួរ ឈុនហួរ អគ្គនាយករង នៃក្រុមហ៊ុន ព្រីមៀរ ផាក បានឲ្យដឹងថា គម្រោងដីឡូតិ៍ព្រីមៀរ ផាក ដំណាក់កាលទី០២ដែលទើបបើកលក់នេះ គឺស្ថិតនៅក្នុងតំបន់ដែលមានបរិយាកាសល្អបរិសុទ្ធសម្រាប់ការរស់នៅ និងស្ថិតក្នុងតំបន់មានសក្តានុពល ក្នុងតំបន់អភិវឌ្ឍន៍ របស់អ្នកឧកញ៉ា លីយ៉ុងផាត់ «លីយ៉ុងផាត់៦អា» ដែលត្រូវបានប្រសិទ្ធនាមថា ជាតំបន់ក្បាលនាគសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលនិងជាតំបន់លំនៅដ្ឋានអមដោយទន្លេ២ ល្អបំផុតសម្រាប់ការរស់នៅប្រកបដោយផាសុខភាព។
នៅក្នុងគម្រោងដំណាក់កាលទី០២នេះ រួមមានគម្រោងដីឡូតិ៍សម្រាប់សង់ផ្ទះវីឡា និងផ្ទះអាជីវកម្ម។ គម្រោងដីឡូតិ៍ព្រីមៀរ ផាក មានប្រភេទដីឡូតិ៍ទំហំចាប់ ២០ម៉ែត្រx៣០ម៉ែត្រ និងធំជាងនេះតាមតម្រូវការរបស់អតិថិជន ហើយដីឡូតិ៍នេះមានប្លង់រឹង១០០% រួមជាមួយការបញ្ចុះតម្លៃរហូតដល់១៥%ផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ