ភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដ

អ្នកឧកញ៉ា សៀ ឫទ្ធី ពន្យល់ពីហេតុផល ដែលអ្នកវិនិយោគគួរសម្រេចចិត្តទិញខុនដូរនៅភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដ


អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុបកាលពីថ្មីៗនេះ បានរៀបចំកម្មវិធី«ភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដរួមដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីកីឡា។ ក្នុងឱកាសនោះ អ្នកឧកញ៉ា បានប្រកាសបញ្ចុះតម្លៃពិសេសជូនមន្ត្រីកីឡា និងកីឡាកររាល់ការទិញខុនដូក្នុងគម្រោង ដែលនៅទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោនេះផងដែរ។
ពហុកីឡដ្ឋានជាតិមរតកតេជោ និងគម្រោងភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដរបស់អ្នកឧកញ៉ា សៀ ឬទ្ធី

ជាមួយ​គ្នា​នេះ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ចាត់​ទុក​គម្រោង​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ​មិន​ត្រឹមតែ​រួមចំណែក​ជួយ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នោះ​ទេ ថែម​ទាំង​ជួយ​ជំរុញ​ការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ចជាតិ​ទៀត​ផង​។ 

នា​ពិធី​ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​កីឡា​តាម​សហព័ន្ធ​មួយ​ចំនួន​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០២២ អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វើ​ល​ដ៍​ប្រ៊ី​ដ​គ្រុប​បាន​បង្ហាញ​ពី​ចំណុច​ពិសេស និង​សារ​ប្រយោជន៍​នៃ​គម្រោង​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ ដែល​កំពុង​សម្រុក​ការ​សាងសង់​យ៉ាង​សស្រាក់សស្រាំ​។ សម្រាប់ អ្នកឧកញ៉ា សៀ ឫ​ទ្ធី ខុន​ដូ ឬ​ផ្ទះល្វែង​នៅ​ភូមិ​កីឡដ្ឋាន​នេះ​ជា​ជម្រើស​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចូល​ចិត្ត​លេង​កីឡា និង​ប្រកប​អាជីវកម្ម ដ្បិត​គម្រោង​នេះ​ស្ថិត​នៅ​ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​បណ្តុំ​ដោយ​អគារ​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល​។

ទន្ទឹម​នឹង​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​កីឡា មន្ត្រី​កីឡា គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ បាន​ប្រកាស​បញ្ចុះតម្លៃ​ពិសេស​ចន្លោះ​ពី​៣​ពាន់​ដុល្លារ​ដល់​៦​ពាន់​ដុល្លារ​រាល់​ការ​ជាវ​ខុន​ដូ​បន្ទប់​គ្រែ​មួយ គ្រែ​ពីរ និង​គ្រែ​បី​ក្នុង​គម្រោង​នេះ​។ ក្រៅពី​ទទួល​បាន​កន្លែង​ស្នាក់​នៅ​ដ៍​ទំនើប និង​ទាន់សម័យ រាល់​ការ​ជាវ​ខុន​ដូ ផ្ទះ​អាជីវកម្ម ឬ​ផ្ទះល្វែង​ក្នុង​គម្រោង​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ អតិថិជន ក៏​អាច​មានសំណាង​ឈ្នះ​រង្វាន់​រថយន្ត​តូ​យ៉ូ​តា​សេរី​ឆ្នាំ​២០២២ មួយ​គ្រឿង​ផង​ដែរ​។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ចាត់​ទុក​គម្រោង​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ​របស់​អ្នកឧកញ៉ា សៀ ឬ​ទ្ធី ជា​គម្រោង​ខុន​ដូ និង​លំនៅ​ឋាន​ដ៏​សក្តិ​សម​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​សុខភាព និង​កីឡា​។ ព្រោះ​គម្រោង​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ហាត់ប្រាណ លេង​កីឡា​ផ្សេង​ៗ និង​ទស្សនាការ​ប្រកួត​កីឡា​ជាតិ និង​អន្តរជាតិ​។ ឯកឧត្តម​អះអាង​ថា នៅ​លើ​ពិភពលោក​ប្រជាពលរដ្ឋ​គេ​ចូល​ចិត្ត​រស់នៅ​ទីតាំង​ដែល​នៅ​ក្បែរ ឬ​ជិត​កន្លែង​លេង​កីឡា ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​ខុន​ដូ ឬ​ផ្ទះ​នៅ​តំបន់​ទាំងនោះ​មាន​តម្លៃ​ខ្ពស់​។ 

សម្រាប់​ឯកឧត្តម វ៉ា​ត់ ចំរើន ការ​អភិវឌ្ឍ​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ​ពី​សំណាក់​ក្រុមហ៊ុន​វើ​ល​ដ៍​ប្រ៊ី​ដ​របស់​អ្នកឧកញ៉ា សៀ ឬ​ទ្ធី គឺជា​ការ​រួមចំណែក​ដ៏​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សាង​ប្រវត្តិសាស្ត្រ និង​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ខកខាន​រៀបចំ​ជា​ច្រើន​លើក​កន្លង​មកនេះ​។ បន្ថែម​លើ​នេះ គម្រោង​នេះ​ក៏​បាន​រួមចំណែក​ជួយ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ពិសេស​វិស័យ​អចលនទ្រព្យ​តែ​ម្តង​។ 

អ្នកឧកញ៉ា សៀ ឫ​ទ្ធី ជឿជាក់​ថា គម្រោង​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ថ្មី​សន្លាង​មួយទៀត​នៃ​ទីក្រុង​នាគ​សម្តេច​តេ​ជោ​សែន​។ គម្រោង​នេះ មាន​ខុន​ដូរ​សម្រាប់​ស្នាក់​នៅ​១២​អគារ ស្មើនឹង​ជាង​១​ពាន់​៣​រយ​បន្ទប់ មាន​ខុន​ដូរ​ប្រភេទ​ស្ទូ​ឌី​យ៉ូ​១​អគារ ស្មើនឹង​១៦៣​បន្ទប់ កម្ពស់​១៣​ជាន់ ។ ក្រៅពី​នេះ ក៏​មាន​ជា​ប្រភេទ​ផ្ទះល្វែង ផ្ទះ​អាជីវកម្ម ផ្ទះ​វីឡា ផ្សារ​ទំនើប សារមន្ទីរ​កីឡា ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ដើមឆ្នាំ​២០២៣​ខាង​មុខ ពោល​គឺ​នៅ​មុន​ការ​ប្រារព្ធ​ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​។ គម្រោង​នេះ លាតសន្ធឹង​លើ​ផ្ទៃដី​៦​ហិ​កតា​ក្នុង​ចំណោម​ផ្ទៃដី​៣​ម៉ឺន​៥​ពាន់​ហិ​កតា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីអង់គ្លេស៖ «បើគេមិនអាចជួយអ៊ុយក្រែនបាន ថ្ងៃអានាគតតៃវ៉ាន់នឹងមានហានិភ័យដូចគ្នា»

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ថា ប្រសិនបើបណ្តាប្រទេសលោកខាងលិចបរាជ័យក្នុងការបំពេញតាមការសន្យារ…

ធនាគារពិភពលោកត្រៀមថវិកាចំនួន ៣៥០លានដុល្លារផ្ដល់ឲ្យអ៊ុយក្រែន ចំពេលស្ថានការណ៍កាន់តែតានតឹង

ព័ត៌មាន
បើទោះបីជាស្ថិតក្នុងស្ថានភាពវិបត្តិនៅអ៊ុយក្រែន ជាមួយនឹងប្រទេសរុស្ស៊ីកំពុងតានតឹងកាន់តែខ្លាំង និងអាចឈានដល់ការផ្ទុះសង្គ្រាមក្នុងពេលនណាមួយ ប៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ