កម្ពុជា-ឡាវ-វៀតណាម

តើអ្នកជំនាញយល់ឃើញបែបណាចំពោះការអភិវឌ្ឍន៍នៅតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម?


មន្រ្តីជាន់ខ្ពស់កម្ពុជា ឡាវ និងវៀតណាម បានជួបប្រជុំគ្នាក្នុងសន្និសីទលើកទី១៣ ស្ដីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលបានធ្វើឡើងនៅខេត្តអាតាភឺ ប្រទេសឡាវ។អ្នកជំនាញជឿថា ការជួបគ្នាជាថ្មីរវាងមន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងបី នឹងជួយជំរុញដល់ការផ្លាស់ប្ដូរពាណិជ្ជកម្ម ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។
កម្ពុជា-ឡាវ-វៀតណាម
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា កិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្ពុជា ឡាវ និងវៀតណាម បានក្លាយជាការតភ្ជាប់តំបន់សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលជាកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងនាមជាប្រទេសជិតខាង ដែលតែងតែផ្លាស់ប្ដូរពាណិជ្ជកម្មទៅវិញទៅមក។ ទន្ទឹមការផ្លាស់ប្ដូរពាណិជ្ជកម្មនេះ កិច្ចសហប្រតិបត្តិការនេះ ក៏នឹងជួយធ្វើឱ្យទិន្នផលកសិកម្មរបស់កម្ពុជា មានលំហូរកាន់តែច្រើនទៅកាន់បណ្ដាប្រទេសជិតខាងផងដែរ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។ បើតាមអ្នកជំនាញរូបនេះ កម្ពុជា ឡាវ និងវៀតណាម ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីឈានដល់ការផ្លាស់ប្ដូរនយោបាយសេដ្ឋកិច្ចទៅវិញទៅមក។

​ជាមួយគ្នានេះ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា យល់ឃើញថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម នឹងក្លាយជាការដោះដូរពាណិជ្ជកម្មកាន់តែសកម្ម ដែលជាផ្នែកមួយនៃការជួយដល់សេដ្ឋកិច្ច នាពេលខាងមុខ។ អ្នកជំនាញរូបនេះជឿជាក់ថា ការតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងការដឹកជញ្ជូននៃប្រទេសទាំងបីនឹងកាន់តែមានភាពប្រសើរមួយកម្រិតទៀត។

​គួរបញ្ជាក់ថា កម្ពុជា ឡាវ វៀតណាម នឹងធ្វើសន្និសីទរួមគ្នាលើកទី១៣ ស្ដីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃ១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តអាតាភឺ ប្រទេសឡាវ។ សន្និសីទនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាជំរុញកំណើននៃវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីចូលរួមអនុវត្តផែនការមេសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍រួមគ្នានេះ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


កម្ពុជារកចំណូលបានប្រមាណ១៦លានដុល្លារពីការលក់ផ្លាកលេខពិសេសក្នុងឆ្នាំ២០២៣

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជារកចំណូលបានប្រមាណ១៦លានដុល្លារអា…

អគារមន្ទីរបញ្ចកោណ បាត់បង់តំណែងជាអគារការិយាល័យធំបំផុតរបស់ពិភពលោក

មន្ទីរបញ្ចកោណ ឬប៉ង់តាហ្គោន (Pentagon) ដែលជាអគារក្រសួងការពារជាតិរបស់សហរដ្ឋអាម៉េរិកស្ថិតក្នុងរដ្ឋវើជីនៀ (Virginia) បានគ្រងតំណែងជាអគារកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ