ប្រព័ន្ធឌីជីថល

ក្រសួងរៀបចំដែនដី ដាក់ឱ្យប្រើប្រាស់សេវាទិញលក់អចលនទ្រព្យតាមប្រព័ន្ធឌីជីថល


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យទាំងអស់ អាចទិញ-លក់អចលនទ្រព្យផ្សេងៗដែលមានការចុះបញ្ជីត្រឹមត្រូវ នៅក្នុងប្រព័ន្ធឌីជីថលនេះ ដោយមិនចាំបាច់ទៅបញ្ជាក់នៅអាជ្ញាធរមូលដ្ឋានផ្ទាល់។
ប្រព័ន្ធឌីជីថល
ដោយ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានគូសបញ្ជាក់ងថា ប្រព័ន្ធផ្តល់សេវាសាធារណៈ តាមប្រព័ន្ធឌីជីថល ដែលដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ អាចឱ្យអ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យអាចទិញ-លក់អចលនទ្រព្យផ្សេងៗនៅក្នុងប្រព័ន្ធឌីជីថលបាន ដោយមិនចាំបាច់ទៅបញ្ជាក់ជាមួយអាជ្ញាធរមូលដ្ឋានផ្ទាល់ ពោលគឺអចលនទ្រព្យដែលបានចុះបញ្ជីត្រឹមត្រូវរួចរាល់ហើយនោះ គឺអាចទិញ-លក់បានដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃប៉ុណ្ណោះ។

​បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ការដាក់ឱ្យប្រើប្រាស់នូវសេវាសាធារណៈ តាមប្រព័ន្ធឌីជីថលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបម្រើឱ្យការទិញ-លក់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យកាន់តែមានភាពងាយស្រួល រហ័ស ចំណេញពេលវេលា និងស្របទៅតាមភាពរីកចម្រើននៃយុគសម័យឌីជីថលផងដែរ។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំរូបនេះអះអាងដែរថា ការធ្វើប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅក្នុងប្រព័ន្ធឌីជីថលនេះ គឺធានាបាននូវសុវត្ថិភាព និងឯកជនភាពបុគ្គលផងដែរ។

​ជាមួយគ្នានេះឯកឧត្តម សាយ សំអាល់ ក៏បានបញ្ជាក់ដែរថា នៅពេលខាងមុខ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងរៀបចំដាក់ចេញនូវប្រព័ន្ធច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកដំណោះស្រាយ និងបញ្ហាផ្សេងៗ៕

None



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ៖ កុំមួលបង្កាច់កម្ពុជាក្នុងគោលបំណងប្រឆាំងចិន

គម្រោងព្រែកជីកហ្វូណនតេជោ កំពុងក្លាយជាប្រធានបទក្តៅមួយ ដែលត្រូវបានអ្នកមាននិន្នាការប្រឆាំង ឬមិនសូវពេញចិត្តនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល យកម…

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះទំហំកម្ចីជាង៥៧ពាន់លានដុល្លារ ដែលពលរដ្ឋជិត៥លានគណនីកំពុងប្រើប្រាស់ក្នុងប្រព័ន្ធធនាគារ?

គិតត្រឹមដំណាច់ឆ្នាំ២០២៣ មានប្រជាជនកម្ពុជា ប្រមាណជិត៥លានគណនី កំពុងប្រើប្រាស់កម្ចីនៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ