ការផ្សព្វផ្សាយតាមឌីជីថលប្រទេសថៃ

ការចំណាយលើការផ្សព្វផ្សាយតាមឌីជីថលនៅថៃរំពឹងកើនដល់ជាង ៨០០លានដុល្លារក្នុងឆ្នាំ២០២២


ការចំណាយលើការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសថៃត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងដល់ ជាង ៨០០លានដុល្លារ កើនឡើង៩%នៅឆ្នាំ ២០២២នេះ បើទោះបីជាកំណើននេះ មានទាបជាងកំណើន ១៨% ដែលធ្លាប់មានកាលពីឆ្នាំមុនក៏ដោយចុះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ប្រទេសថៃរំពឹងថា ការចំណាយលើការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល នឹងបន្តកើនឡើង។
ដោយ

ក្រុមហ៊ុន Facebook, Youtube និង Tiktok នៅ​តែ​ជា​ក្រុមហ៊ុន ដែល​ទទួល​បានការ​ផ្សព្វផ្សាយ​តាម​ឌី​ជី​ថ​ល​ច្រើន​ជាងគេ​នៅ​ប្រទេស​ថៃ ខណៈ​ដែល​ក្រុមហ៊ុន​ដែល​ផ្សព្វផ្សាយ​លើ​បណ្ដាញ​នេះ​វិញ​ភាគច្រើន ជា​ក្រុមហ៊ុន​លក់​យាន្ដ​យន្ដ ក្រុមហ៊ុន​ភេសជ្ជ​មិន​មាន​ជាតិ​ស្រវឹង និង​ក្រុមហ៊ុន​លក់​គ្រឿងសម្អាង​ជាដើម​។

លោកស្រី Arpapat Boonrod នាយក​គ្រប់គ្រង​ក្រុមហ៊ុន Kantar Thailand បាន​និយាយ​ថា ការ​ចំណាយ​លើ​ការ​ផ្សាយពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ឌី​ជី​ថ​លអាច​កើនឡើង ៩% ដោយ​មាន​ទំហំ​ទឹកប្រាក់​កើន​ដល់ ៨០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២​។ កំណើន​នេះ​ហាក់​នឹង​យឺត​ជាង​ឆ្នាំ​មុន​ដែល​ធ្លាប់​មាន​១៨% ត្បិត​ថា ការ​ព្យាករ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ផ្អែក​លើ​កត្តាសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​។

លោកស្រី Arpapat បាន​បន្ត​ថា ការ​ចំណាយ​លើ​ការ​ផ្សាយពាណិជ្ជកម្ម​ឌី​ជី​ថ​ល​របស់​ប្រទេស​ថៃ​មាន​ត្រឹមតែ​ប្រមាណ ៨០​លាន​ដុល្លារ​ប៉ុណ្ណោះ កាលពី​ឆ្នាំ ២០១២ បន្ទាប់​មក​វា​បាន​កើន​ឡើងជា​បន្ដបន្ទាប់​ជាមួយ​កំណើន​ប្រចាំឆ្នាំ​ជាង ២៧% រហូត​ដល់​ឆ្នាំ ២០២១​។ ទោះបីជា​មានការ​រាតត្បាត​កូ​វី​ដ​១៩​ក៏​ដោយ តែ​ការ​ចំណាយ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌី​ជី​ល​នៅ​តែ​កើនឡើង ១៨% ដោយ​មាន​ទំហំ​ទឹកប្រាក់ ៧៣៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១​។

សូម​ជម្រាប​ថា ការ​កើនឡើង​នេះ ដោយសារ​តែ​អ្នក​ប្រើប្រាស់​កាន់តែ​មាន​ទំនាក់ទំនង​គ្នា​ច្រើន​តាម​ប្រព័ន្ធ​អន​ឡាញ មានការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក វី​ដេ​អូ​អន​ឡាញ និង​ការ​កម្សាន្ត​ដូច​ជា ការ​លេង​ហ្គេ​ម ខណៈ​កត្តា​អំណោយផល​មួយទៀត​គឺ​រីក​ចម្រើន​នៃ វិស័យ​អ៊ីនធឺណិត​បាន​កើនឡើង ដូច​ជា​ការ​ពង្រីក​បណ្ដាញ 5G​ជាដើម​។

ជាក់ស្ដែង​យោង​តាម​ការ​សិក្សា​មួយ​បង្ហាញ​ថា Facebook​នៅ​តែ​ជា​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​ដែល​ទាក់ទាញ​ការ​វិនិយោគ​ច្រើន​បំផុត ដែល​ស្មើនឹង​ជិត​មួយ​ភាគ​បី​នៃ​ការ​ចំណាយ​នៅ​ក្នុង​ឧស្សាហកម្ម​ឌី​ជី​ល​សរុប​ក្នុង​ឆ្នាំ ២០២១​។ ខណៈ YouTube ជាប់​ចំណាត់ថ្នាក់​លេខ ២ ដែល​ទទួល​បានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ឌី​ជី​ល​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ ជាមួយនឹង​ចំណែក​ទីផ្សារ ១៧% ។ ដោយឡែក វេទិកា​វី​ដេ​អូ​ខ្លី TikTok មាន​កំណើន​យ៉ាង​គំហុក​ដល់​ទៅ ៦៥៤% នៅ​ក្នុង​ការ​ចំណាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ឆ្នាំ​មុន ហើយ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង ២៦% នៅ​ឆ្នាំ​នេះ​។

យ៉ាងណាមិញ ការ​ចំណាយ​លើ​ការ​ផ្សាយពាណិជ្ជកម្ម​លើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង ៥៨% និង​ទីផ្សារ​ដែល​ពាក់ព័ន្ធ​ផ្នែក​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើនឡើង ៤១% ក្នុង​ឆ្នាំ​២០២២​នេះ​។

កាលពី​ឆ្នាំ​មុ​នេះ ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ឌី​ជី​ថ​ល​នៅ​ប្រទេស​ថៃ គឺ​អាជីវកម្ម​យានយន្ដ បាន​ចំណាយ​ផ្សព្វផ្សាយ​ច្រើន​ជាងគេ​បំផុត ដោយ​មាន​ទំហំ​ទឹកប្រាក់​ដល់​ប្រមាណ ៨៦​លាន​ដុល្លារ​អា​មេ​រិ​ក តាម​ពីក្រោយ​ដោយ​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​មិនមែន​គ្រឿង​ស្រវឹង​ដែល​មានការ​ចំណាយ​ផ្សព្វផ្សាយ​៨០​លាន​ដុល្លារ​, ក្រុមហ៊ុន បណ្ដាញ​ទំនាក់ទំនង​ចំណាយ​ប្រមាណ ៧៧​លាន​ដុល្លារ និង​ក្រុមហ៊ុន​គ្រឿងសម្អាង​ថែរក្សា​ស្បែក​មានការ​ចំណាយ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​នេះ ៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទ៖ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស Apple ប្រកាសកាត់បន្ថយការផលិត ចំពេលមានភាពមិនច្បាស់លាស់នៃសង្គ្រាមអ៊ុយក្រែន

ព័ត៌មាន
ក្រុមហ៊ុនយក្ស Apple ដែលគេស្គាល់ថា ជាក្រុមហ៊ុនដែលមានតម្លៃក្រុមហ៊ុនថ្លៃបំផុតក្នុងពិភពលោកនោះ គ្រោងនឹងកាត់បន្ថយការផលិតផលិតផលរបស់ខ្លួនមួយចំន…

ប្រធានាធិបតីអាមេរិក ស្នើដាក់ពន្ធអប្បបរមា ២០% លើប្រាក់ចំណូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងដាក់ស្នើពន្ធអប្បបរមា លើមហាសេដ្ឋី គ្រាក់ៗរបស់អាមេរិក ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារយ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ