បច្ចេកវិទ្យាឌីជីថល

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បដិវត្តន៍ឌីជីថល និងត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃការរីកចម្រើន


នៅក្នុងសុន្ទរកថាស្តីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ក្នុងវេទិកាខ្សែក្រវាត់និងផ្លូវ ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៨ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាកត្តាសំខាន់ក្នុងការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចពិភពលោក ព្រមទាំងបង្កឱ្យមានទំនាក់ទំនងជិតស្និទ្ធ និងមានភាពពឹងផ្អែកលើគ្នាទៅវិញទៅមក។
បច្ចេកវិទ្យាឌីជីថល
ដោយ

នៅក្នុងវេទិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងពីគន្លឹះ ដើម្បីទាញយកសក្ដានុពលពេញលេញនៃសេដ្ឋកិច្ចឌីជីថល ទាមទារវិធីសាស្រ្តដ៏ទូលំទូលាយមួយ រួមទាំងការបង្កើតគោលនយោបាយ និងបទប្បញ្ញត្តិអំណោយផល ដើម្បីបើកច្រកហេដ្ឋារចនាសម្ព័ន្ធ និងលក្ខខណ្ឌចាំបាច់ផ្សេងទៀតដែលអាចគាំទ្រការច្នៃប្រឌិត ការពារកម្មសិទ្ធិបញ្ញា និងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល។

សម្ដេចធិបតី បានចាត់ទុកកិច្ចសហការរវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត មានសារសំខាន់ណាស់ ក្នុងការជំរុញការបង្កើតថ្មី និងដោះស្រាយបញ្ហាប្រឈមនានា ដែលទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល ព្រោះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថលប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។

នៅក្នុងសុន្ទរកថានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ការបង្កើនមូលនិធិសម្រាប់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងការតភ្ជាប់ មជ្ឈមណ្ឌលទិន្នន័យ និងសន្តិសុខ និងវេទិកាឌីជីថលផ្សេងទៀតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។

តាមការគូសបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា រាជរដ្ឋាភិបាល​ បានដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យជាបន្តបន្ទាប់ ដូចជាគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា សម្រាប់ឆ្នាំ ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ ២០២២-២០៣៥ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២៣-២០២៨ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរពីគំរូសេដ្ឋកិច្ចសាមញ្ញទៅជាសេដ្ឋកិច្ចឌីជីថលដែលធន់ និងប្រកាសស្វាគមន៍ដៃគូសំខាន់ៗ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីស្វែងរកឱកាសដ៏ច្រើន ដែលកម្ពុជាអាចផ្តល់ជូនក្នុងវិស័យសេដ្ឋកិច្ចឌីជីថល តាមរយៈការចាប់យកបដិវត្តន៍ឌីជីថល និងត្រួសត្រាយផ្លូសម្រាប់យុគសម័យថ្មីនៃការរីកចម្រើន និងវិបុលភាពតាមរយៈសេដ្ឋកិច្ចឌីជីថល។

យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចឌីជីថលសកលមានតម្លៃ ១៤,៥ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជិត ២១ ទ្រីលានដុល្លារនៅឆ្នាំ ២០២៥៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចប់បេសកកម្មនៅចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តចូលរួមកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត

ព័ត៌មាន
ក្រោយបញ្ចប់បេសកកម្មក្នុង«វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣»ប្រទេសចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ នៃម្ពុជា និងគណៈប្រតិភូ បានបន្តប…

អភិបាលខេត្តកំពង់ស្ពឺអះអាងថា កម្រិតទឹកស្ទឹងព្រែកត្នោតបានវិលទៅរកស្ថានភាពល្អប្រសើរវិញ

ព័ត៌មាន
គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មិនមានអ្វីប្រែប្រួលគួរឱ្យព្រួយបារម្ភឡើយ ហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ