ច្ចេកវិទ្យាឌីជីថលជាឧបករណ៍ថ្មី ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម

រាជរដ្ឋាភិបាលចាត់ទុកបច្ចេកវិទ្យាឌីជីថលជាឧបករណ៍ថ្មី ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាននៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី បានចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដ៏មានសារសំខាន់ និងមានសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្នុងន័យនេះ បច្ចេកវិទ្យាឌីជីថលនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងផ្ដល់នូវកាលានុវត្តភាពថ្មីជាច្រើនក្នុងការនាំមកនូវគំរូធ
បច្ចេកវិទ្យាឌីជីថលជាឧបករណ៍ថ្មី ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម

ជាមួយគ្នានេះ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គមដោយផ្អែកលើគន្លងប្រក្រតីភាពថ្មី។


នៅក្នុងវេទិកាពន្ធដារ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា នឹងដើរតាមគន្លងមាគ៌ានយោបាយដ៏ត្រឹមត្រូវពីអ្នកដឹកនាំជំនាន់មុន។ ក្នុងនោះ ការជំរុញកំណើននៃការវិនិយោគ និងការលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា គឺជាកិច្ចការចាំបាច់ដែលរាជរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ខ្ពស់។

បើតាមឯកឧត្តម គង់ វិបុល បច្ចេកវិទ្យាឌីជីថលនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងផ្ដល់នូវកាលានុវត្តភាពថ្មីជាច្រើនក្នុងការនាំមកនូវគំរូធុរកិច្ចថ្មីៗ ប្រកបដោយនវានុវត្តន៍ ការបង្កើនប្រសិទ្ធភាពនិងផលិតភាព និងការធ្វើឲ្យបរិយាកាសប្រកួតប្រជែងមានភាពកាន់តែប្រសើរឡើង។

ជាក់ស្ដែង តាមរយៈបទពិសោធន៍ផ្ទាល់របស់អគ្គនាយកដ្ឋានពន្ធដារ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានបានចូលរួមយ៉ាងសំខាន់ក្នុងការកៀរគរប្រមូលចំណូលពន្ធឲ្យមានកំណើនប្រកបដោយចីរភាព។ កត្តានេះ ហើយទើបបានធ្វើឲ្យកិច្ចការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តរក្សាបានកំណើនជាវិជ្ជមាន បើទោះជាពិភពលោករងនូវការរង្គោះរង្គើ ដោយសារវិបត្តិសាកលក៏ដោយ។ ជាក់ស្ដែង នៅរយៈពេល ៧ខែឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានការប្រមូលចំណូលចូលថវិកាជាតិ ប្រមាណជាង ២ពាន់លានដុល្លារ ដែលស្មើនឹងជាង ៦៤% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

យោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមក កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ដែលអាចឱ្យកម្ពុជាសម្រេចបានការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥។ ការសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រនេះបានលើកទឹកចិត្តរាជរដ្ឋាភិបាលឱ្យសម្លឹងឆ្ពោះទៅមុខ តាមរយៈការបន្តអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗ និងដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ព្រមទាំងយុទ្ធសាស្ត្រចតុកោណនៅដំណាក់កាលបន្តបន្ទាប់ សំដៅប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាយថាហេតុទៅជាប្រទេសមានចំណូលខ្ពស់ ស្របទៅនឹងសេចក្តីព្រាងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជាមួយនឹងការគិតគូរនេះ ដើម្បីធានាថាកម្ពុជាអាចដើរលើមាគ៌ាអភិវឌ្ឍន៍នេះយ៉ាងរលូន និងប្រកបដោយភាពជោគជ័យ រាជរដ្ឋាភិបាលនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងគោលបំណងរក្សាជីវភាព និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា ប្រកបដោយភាពរឹងមាំ និង ភាពធន់នឹងវិបត្តិ តាមរយៈការពន្លឿនពិពិធកម្ម និងការបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ច។ ផ្អែកលើសក្ដានុពលទាំងនេះ វិស័យឌីជីថលអាចមានតួនាទីចម្បងពីរ ពោលគឺជា ចន្ទល់កំណើនថ្មី និងជាចលករគាំទ្រវិស័យទ្រទ្រង់ និងលើកស្ទួយវិស័យសេដ្ឋកិច្ច ផ្សេងទៀត ក្នុងរយៈពេលមធ្យម និងវែងទៅមុខ ក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ បានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លង ប្រក្រតីភាពថ្មី។ សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងទាញយកផលប្រយោជន៍ ជាអតិបរមាពីការរីចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិត និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋឌីជីថល អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន៕




អត្ថបទបន្ទាប់


G7 ពន្យារពេលពិនិត្យឡើងវិញលើការកំណត់តម្លៃប្រេងរបស់រុស្ស៊ី ចំពេលតម្លៃប្រេងកំពុងកើនឡើង

ព័ត៌មាន
ក្រោយមានការកំណត់លើតម្លៃប្រេងរបស់រុស្ស៊ី ដែលលក់នៅលើទីផ្សារ ក្រុមហ៊ុនប្រទេស G7 កន្លងមកតែមានការត្រួតពិនិត្យជាទៀងទាត់លើតម្លៃប្រេងរុស្ស៊ី ប៉ុន្…

ភ្នាក់ងារឃ្លាំមើលអឺរ៉ុបថា ២០២៣ ជាឆ្នាំដែលមានអាកាសធាតុក្តៅបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

ព័ត៌មាន
អ្នកឃ្លាំមើលអាកាសធាតុរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធ ទី៦ ខែកញ្ញាថា ឆ្នាំ២០២៣ ទំនងជាឆ្នាំ ដែលមានអាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ