វិស័យបច្ចេកវិទ្យា

លោក ដូណាល់ ត្រាំ គំ.រាមយកពន្ធសងសឹកប្រឆាំងអឺរ៉ុប និងកាណាដា ដែលហ៊ានយកពន្ធសេវាឌីជីថលលើបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក


ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមយកពន្ធសងសឹកប្រឆាំងបណ្ដាប្រទេសនៅអឺរ៉ុប និងប្រទេសកាណាដា ដោយមិនលើកលែង ដោយសារប្រទេសទាំងនោះយកពន្ធលើសេវាឌីជីថលពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិក ដូចជា ក្រុមហ៊ុន Meta និងក្រុមហ៊ុន Google ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
វិស័យបច្ចេកវិទ្យា
ដោយ

លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក ពិចារណាដាក់ពន្ធសងសឹកប្រឆាំងបណ្ដាប្រទេសនៅអឺរ៉ុប និងប្រទេសកាណាដា ដោយសារប្រទេសទាំងនោះយកពន្ធលើសេវាឌីជីថលពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិក។ អ្នកជំនាញមើលឃើញថា នេះអាចជាជុំដំបូងនៃពន្ធសងសឹកប្រកាសដោយលោក ដូណាល់ ត្រាំ។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យបើកការស៊ើបអង្កេតលើប្រទេសនានា ដែលយកពន្ធខ្ពស់ ឬដាក់របាំងពាណិជ្ជកម្មលើទំនិញរបស់សហរដ្ឋអាម៉េរិក ដែលនាំចូលទៅកាន់ទីផ្សាររបស់ពួកគេ។ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានគំរាមថា ប្រទេសនានា ដែលយកពន្ធលើការផ្ដល់សេវាឌីជីថលពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកនឹងមិនរួចខ្លួននោះឡើយ ពោលគឺសហរដ្ឋអាម៉េរិកនឹងដាក់ពន្ធសងសឹកវិញ។

បទបញ្ជាដែលលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាកាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានបញ្ជាឱ្យការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិកស៊ើបអង្កេតករណីយកពន្ធលើការផ្ដល់សេវាឌីជីថលពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក ហើយពិចារណាដាក់ចេញវិធានការសងសឹកវិញ ដូចជា ការដំឡើងពន្ធជាដើម។ ការស៊ើបអង្កេតនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១ ខែមេសា ឆ្នាំនេះ។

សូមបញ្ជាក់ថា ពន្ធលើការផ្ដល់សេវាឌីជីថល គឺជាពន្ធលើប្រាក់ចំណូលដែលបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យានានា រកបានពីការផ្សាយពាណិជ្ជកម្ម និងសកម្មភាពផ្សេងៗទៀត។ ខុសពីពន្ធសាជីវកម្ម ពន្ធលើការផ្ដល់សេវាឌីជីថលនេះ គឺគិតលើប្រាក់ចំណូល គឺមិនមែនគិតលើប្រាក់ចំណេញនោះទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កម្ពុជា ស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជាង៤ពាន់លានដុល្លារ នៅឆ្នាំ២០២៤

ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពប្រាកដប្រជាយ៉ាងណាក្តី ប៉ុន្តែវាពុំបានរាំងស្ទះដល់ការទាក់ទាញការវិយោគរបស់កម្ពុជា នោះទេ។ ជ…

ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យរឹតបន្តឹងការវិនិយោគរបស់មហាយក្សចិន ក្នុងវិស័យយុទ្ធសាស្ត្រនានា នៅលើទឹកដីសហរដ្ឋអាម៉េរិក

សេតវិមានបានទម្លាយឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយដោយបញ្ជាឱ្យគណៈកម្មាធិការទទួលបន្ទុកការវិនិយោគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ