ការដួលរលំរបស់ធនាគារអាមេរិកធំពីរ មិនប៉ះពាល់ដល់ប្រព័ន្ធធនាគារកម្ពុជានោះទេ

បណ្ឌិត អ៊ិន ចាន់នី៖ ការដួលរលំរបស់ធនាគារអាមេរិកធំពីរ មិនបានប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុកម្ពុជានោះទេ!


អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុអះអាងថា ការដួលរលំនៃធនាគារធំៗពីររបស់សហរដ្ឋអាមេរិកកាលពីពេលថ្មី ៗមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធធនាគារ និងឧស្សាហកម្មរបស់កម្ពុជានោះឡើយ បើទោះបីការដួលរលំនេះបានធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិកមានភាពចលាចល និងបានទាញទម្លាក់តម្លៃប្រាក់ដុល្លារអាមេរិកក៏ដោយ។ មិនប៉ះពាល់ក៏ដោយសារធនាគារនៅកម្ពុជាស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិដ៏មានប្រសិទ្ធភាពក្រោមការគ្រប់គ្រង់ដោយធនាគារជាតិនៃកម្ពុជា។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានអះអាងថា ការដួលរលំរបស់ធនាគារ Silicon Valley Bank និង Signature Bank នៅសហរដ្ឋអាមេរិកមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធធនាគារ និងស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជានោះទេ ដ្បិតបរិយាកាសអាជីវកម្មស្ថិតនៅដាច់ឆ្ងាយពីគ្នា។ ម្យ៉ាងទៀតធនាគារនៅកម្ពុជាស្ថិតនៅក្នុងបរិយាកាសសេដ្ឋកិច្ច និងក្រោមច្បាប់ និងបទប្បញ្ញត្តិកម្ពុជា ដែលមានធនាគារនៃកម្ពុជាជាអាណាព្យបាល ខណៈធនាគារទាំងពីរនេះស្ថិតក្រោមច្បាប់គ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ ដូច្នេះការដួលរលំរបស់ធនគារទាំងពីរគ្មានអ្វីគួរឲ្យព្រួយបារម្ភសម្រាប់ស្ថានភាពហិរញ្ញវត្ថុកម្ពុជានោះទេ។

ទោះយ៉ាងណា អ្នកជំនាញជើងចាស់នៅក្នុងវិស័យធនាគាររូបនេះ បានគូសបញ្ជាក់ថា ធនាគារនៅកម្ពុជាតែងតែយកចិត្តទុក និងមានការប្រុងប្រយ័ត្នខ្ពស់បំផុតរាល់ជំហាននៃការធ្វើប្រតិបត្តិការជាមួយអតិថិជន និងគោរពគ្រប់ពេលវេលាចំពោះបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ កម្ពុជាជាប្រទេសតូច ប៉ុន្តែមានអាណាព្យាបាលពោរពេញដោយបទពិសោធន៍ និងការអភិរក្សនិយមក្នុងការជួយកាត់បន្ថយហានិភ័យនានានៅក្នុងប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អ៊ិន ចាន់នី ដែលបានបន្ថែមថា កម្ពុជាតែងតែចងចាំថា មានហានិភ័យសំខាន់ពីរក្នុងចំណោមហានិភ័យជាច្រើន ដែលធនាគារត្រូវចាត់វិធានការ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា គឺហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យឥណទាន។

គួរបញ្ជាក់ថា ត្រឹមរយៈពេលមិនដល់មួយសប្តាហ៍ផងអាជ្ញាធររដ្ឋកាលីហ្វញ៉ា និងទីក្រុងញូវយ៉កបានប្រកាសពីការក្ស័យធនជាបន្តបន្ទាប់របស់ធនាគារយក្សៗធំពីររបស់សហរដ្ឋអាមេរិក គឺធនាគារ Silicon Valley និង Signature ដោយបានបន្សល់ប្រាក់រាប់ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន និងអតិថិជនត្រូវបានជាប់គាំង បង្កឲ្យមានភាពចលាចលយ៉ាងខ្លាំងនៅក្នុងទីផ្សារហិរញ្ញវត្ថុអាមេរិក។ បើយោងតាមស្ថាប័នរដ្ឋ ដែលទទួលបានសិទ្ធិគ្រប់គ្រងបន្ត ធនាគារទាំងពីរមានទ្រព្យសកម្មជាង ៣រយពាន់លានដុល្លារអាមេរិកគិតត្រឹមដំណាច់ឆ្នាំ២០២២ ក្នុងនោះធនគារ Silicon Valley មានទ្រព្យសកម្ម ២០៩ពាន់លានដុល្លារ ជាមួយប្រាក់បញ្ញើប្រមាណជាង ១៧៥ពាន់លានដុល្លារ រីឯធនាគារ Signature Bank មានទ្រព្យសកម្មសរុបជាង១១០ពាន់លានដុល្លារ និងមានប្រាក់បញ្ញើសរុបជាង៨៨ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ចង់ប្រែក្លាយកម្ពុជាជាអធិរាជស្វាយចន្ទី ខណៈអ្នកជំនាញស្នើឲ្យសេដ្ឋីគ្រាក់ៗវិនិយោគលើឧស្សាហកម្មកែច្នៃ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញមហិច្ឆតាចង់ប្រែក្លាយកម្ពុជាឲ្យក្លាយជាអធិរាជស្វាយចន្ទី ដែលមានសក្ដានុពលខ្ពស់ទាំងការផលិត…

ផលិតផលចំនួន៣មុខរបស់កម្ពុជា នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅដើមខែក្រោយនេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ក្រសួងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន៣មុខបន្ថែមទៀត នៅដើមខែក្រោយនេះ ខណៈដែលបច្ចុប្បន្នកម្ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ