ស្ថាប័នអន្តរជាតិធំៗជាច្រើនបង្កើនការព្យាករសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២១ខ្ពស់ជាងមុន
ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិធំៗ ជាច្រើនដូចជា ក្រុមប្រឹក្សាសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ, អង្គការមូលនិធិរូប…
ខណៈដែលការលេងល្បែងជះទឹក ត្រូវបានហាមឃាត់ សកម្មភាពប្រពៃណី ដូចជាការប្រារព្ធពិធីសាសនា និងការគោរពមនុស្សចាស់ៗ នៅតែបន្ដអនុញ្ញាតធ្វើ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងពីអាជ្ញាធរ។ វិធានការថ្មីរបស់អាជ្ញាធរថៃ ចំពោះកម្មវិធីធំៗដែលមានមនុស្សចូលរួមលើសពី ១០០នាក់ គឺត្រូវសុំច្បាប់ពីគណៈកម្មការជំងឺឆ្លងជាមុនសិន មុននឹងអាចរៀបចំបាន។ រីឯ កម្មវិធីដែលមានមនុស្សលើសពី ៣០០នាក់ ត្រូវសុំច្បាប់ពីរដ្ឋបាលក្រុងបាងកក។
ការរៀបចំកម្មវិធីធំៗ ចាំបាច់ត្រូវធ្វើឡើងនៅក្នុងកន្លែងបើកចំហរ ដែលមានខ្យល់ចេញចូលល្អ ដើម្បីការពារការឆ្លងរីករាលដាលនៃមេរោគ។ ជាមួយគ្នានេះ អ្នករៀបចំកម្មវិធី ក៏គួរតែចៀសវាងមានការរៀបចំការទទួលអាហារនៅក្នុងកម្មវិធីនោះផងដែរ៕