អាកាសធាតុ

ឌូបៃ ជួបគ្រោះទឹកជំនន់យ៉ាងកម្រ ក្រោយជួបព្យុះភ្លៀងកំណាចបំផុតក្នុងពេលជាង៧ទសវត្សរ៍មកនេះ


អេមីរ៉ាតអារ៉ាប់រួម ដែលធ្លាប់តែជាប្រទេសវាលខ្សាច់ក្ដៅហួតហែងបានជួបបាតុភូតព្យុះភ្លៀងដ៏កំណាចបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៧ទសវត្សរ៍មកនេះ ដែលបង្កជាគ្រោះទឹកជំនន់ជន់លិចភ្លាមៗមួយរំពេចយ៉ាងគ្រោះថ្នាក់ និងធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ ក្រុងឌូបៃ ដែលជាអាកាសយានដ្ឋានមមាញឹកបំផុតទី២របស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាម៉េរិក ជួបភាពចលាចល ដោយជើងហោះហើរយ៉ាងច្រើនត្រូវបានលុបចោល។ នេះបើយោងតាមសារព័ត៌មានធំៗជាច្រើន។
អាកាសធាតុ
ដោយ

អាកាសយានដ្ឋានអន្តរជាតិឌូបៃ ពេលនេះកំពុងជួបភាពវឹកវរយ៉ាងខ្លាំង ដោយជើងហោះហើររាប់រយត្រូវបានលុបចោល ហើយបានប្រកាសអាសន្នកុំឱ្យអ្នកដំណើរទៅកាន់ទីនោះដោយសារកំពុងមានទឹកជំនន់​។ កាលពីថ្ងៃពុធ ទី១៧ ខែមេសា ជើងហោះហើររហូតដល់ទៅប្រមាណ៣០០ជើង នៅអាកាសយានដ្ឋានអន្តរជាតិ ក្រុងឌូបៃ ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់ភ្ជាប់ជើងហោះហើរទៅកាន់គ្រប់ទ្វីបទាំងអស់ត្រូវបានលុបចោល ហើយជើងហោះហើររាប់រយផ្សេងទៀតត្រូវបានពន្យារពេល បន្ទាប់ពីជួបព្យុះភ្លៀងដ៏កំណាចមិនធ្លាប់មានក្នុងពេល៧៥ឆ្នាំមកនេះ កាលពីថ្ងៃអង្គារ ទី១៦ ខែមេសា។ នេះបើយោងតាមទិន្នន័យរបស់គេហទំព័រតាមដានជើងហោះហើរ Flight Aware។

អាកាសយានដ្ឋានអន្តរជាតិក្រុងឌូបៃ ដែលកាលពីឆ្នាំមុនទទួលបានអ្នកដំណើររហូតដល់ទៅជាង៨០លាននាក់បានព្រមានថា ខ្លួនអាចត្រូវការពេលវេលារាងយូរបន្តិចទម្រាំស្ដារស្ថានភាពមកប្រក្រតីឡើងវិញ​។ ទន្ទឹមនេះអាកាសយានដ្ឋានអន្តរជាតិ ក្រុងឌូបៃ បាននិយាយថា ខ្លួនបានជួបការលំបាកក្នុងការបញ្ជូនចំណីអាហារទៅឱ្យអ្នកដំណើរជាប់នៅលើផ្លូវក្បែរៗនោះ ដែលត្រូវបានកាត់ផ្ដាច់ដោយទឹកជំនន់។

សូមបញ្ជាក់ថា អាជ្ញាធរបានព្រមានថា យោងតាមការព្យាករឧតុនិយមបង្ហាញថា អាចនឹងមានព្យុះភ្លៀងដ៏កំណាចបន្ថែមទៀត ខណៈដែលតំបន់វាលទំនាបជាច្រើនត្រូវបានជន់លិចនៅឡើយ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់ប្រទេសកម្ពុជា

កម្ពុជាស្ថិតក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីចំនួន៣ ដែលប្រមុខការទូតចិន លោក វ៉ាង យី ត្រូវមកបំពេញទស្សនកិច្ច ដើម្បីរឹតចំណងការទូត និងពាណិជ្…

តម្លៃមាសនៅកម្ពុជាហក់ឡើងថ្លៃខ្ពស់ជាថ្មី ដល់ជាង២ពាន់៨រយដុល្លារក្នុងមួយតម្លឹង

ហាងឆេងមាសនៅលើទីផ្សារបានហក់ឡើងថ្លៃជាថ្មីនៅដើមខែមេសា ឆ្នាំ២០២៤ នេះ ពោលគឺបច្ចុប្បន្នមាសមួយតម្លឹងលក់ចេញក្នុងតម្លៃជាង២ពាន់៨រយដុល្លារ។ ការហក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ