លោក វ៉ាង យី

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់ប្រទេសកម្ពុជា


កម្ពុជាស្ថិតក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីចំនួន៣ ដែលប្រមុខការទូតចិន លោក វ៉ាង យី ត្រូវមកបំពេញទស្សនកិច្ច ដើម្បីរឹតចំណងការទូត និងពាណិជ្ជកម្ម ស្របពេលមានការរឹតបន្តឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាម៉េរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោក វ៉ាង យី នឹងចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។ ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមនៅសប្តាហ៍នេះ។ តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់ប្រទេសកម្ពុជា?
លោក វ៉ាង យី
ដោយ

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការបំពេញទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅកម្ពុជា និងប្រទេសនៅអាស៊ីពីរផ្សេងទៀត គឺជាផ្នែកមួយនៃកិច្ចខិខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហការជាមួយប្រទេសជាសមាជិកអាស៊ាន ក្នុងទម្រង់ជាពហុភាគី និងទ្វេភាគី ដែលជាផ្នែកមួយនៃការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ និងលើពិភពលោក។

អ្នកជំនាញរូបនេះជឿជាក់ថា ដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខការទូតចិន មកកាន់តំបន់អាស៊ានលើកនេះ នឹងជួយធ្វើឱ្យទំនាក់ទំនងរវាងចិនជាមួយអាស៊ានកាន់តែស៊ីជម្រៅបន្ថែមទៀត ស្របពេលប្រទេសនេះកំពុងមានការប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយខ្លាំងជាមួយសហរដ្ឋអាម៉េរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ សម្រាប់លោកបណ្ឌិត គិន ភា រដ្ឋាភិបាលចិន មានឥទ្ធិពលកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការចាក់បញ្ចូលសេដ្ឋកិច្ចលើគម្រោងវិនិយោគនានា។

​ក្រៅពីជួយពង្រឹងឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកបណ្ឌិត គិន ភា ជឿជាក់ថា ការមកបំពេញទស្សនកិច្ចរបស់លោក វ៉ាង យី នៅកម្ពុជា នឹងផ្ដល់ផលប្រយោជន៍សម្រាប់វិស័យនយោបាយ និងសេដ្ឋកិច្ចដល់ប្រទេសទាំងពីរ តាមរយៈការរំលេចឱ្យឃើញពីសារសំខាន់មកលើប្រទេសកម្ពុជា។

អ្នកជំនាញរូបនេះជឿជាក់ថា ការអភិវឌ្ឍគម្រោងព្រែកជីក ហ្វូណន តេជោ អាចនឹងត្រូវលើកយកមកពិភាក្សាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៅក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់ប្រទេសកម្ពុជា នៅលើកនេះ ខណៈគម្រោងនេះ គឺជាគម្រោងដ៏សំខាន់សម្រាប់វិស័យសេដ្ឋកិច្ចរបស់កម្ពុជា។

​បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ ប្រមុខការទូតចិនលោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសចំនួន៣ គឺកម្ពុជា ឥណ្ឌូនេស៊ី និងប៉ាពូអាស៊ីនូវែលហ្គីណេ ចាប់ពីថ្ងៃទី១៨-២៣ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងអំឡុងពេញទស្សនកិច្ចនៅកម្ពុជា ប្រមុខការទូតជាន់ខ្ពស់រូបនេះនឹងចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។ ​លោក Wang គ្រោងធ្វើឡើងនៅពេលដែលប្រទេសចិន បង្កើនការទូតរបស់ខ្លួនជាមួយប្រទេសអាស៊ីអាគ្នេយ៍ ខណៈមានការរឹតបន្តឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រមុខការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងមកបំពេញទស្សនកិច្ចនៅប្រទេសចំនួន ៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជា ឥណ្ឌូណេស៊ី និង Papua New Guinea ដោយចាប់ផ្តើមក្នុងសប្តាហ៍នេះ។ នេះបើតាមលោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ។

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញគ្រឿងអេឡិចត្រូនិក និងកង់ធ្លាក់ចុះខ្លាំង តែនាំចេញផលិតផលកាត់ដេរ មានការកើនឡើងនៅ៣ខែឆ្នាំនេះ

ព័ត៌មាន
ការនាំចេញមុខទំនិញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងកង់ ដែលធ្លាប់តែមានកំណើនខ្ពស់កាលពីឆ្នាំមុនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅត្រីមាសទី១ដ…

ឌូបៃ ជួបគ្រោះទឹកជំនន់យ៉ាងកម្រ ក្រោយជួបព្យុះភ្លៀងកំណាចបំផុតក្នុងពេលជាង៧ទសវត្សរ៍មកនេះ

ព័ត៌មាន
អេមីរ៉ាតអារ៉ាប់រួម ដែលធ្លាប់តែជាប្រទេសវាលខ្សាច់ក្ដៅហួតហែងបានជួបបាតុភូតព្យុះភ្លៀងដ៏កំណាចបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៧ទសវត្សរ៍មកនេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ