វិស័យកសិកម្ម

ដំណាំទុរេន និងស្វាយចន្ទីកំពុងរងការខូចខាតដោយសារភ្លៀងកក់ខែ តើកសិករអាចស្តារឡើងវិញបានទេ?


ភ្លៀងកក់ខែ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនាពេលថ្មីៗនេះ បាន ដាក់សម្ពាធយ៉ាងខ្លាំងលើចម្ការទុរេន និងស្វាយចន្ទី ដែលជាដំណាំដ៏មានសក្តានុពលរបស់កម្ពុជា។ ស្របពេលទិន្នផលកំពុងស្ថិតក្នុងហានិភ័យនៃការធ្លាក់ចុះ តើកសិករអាចមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីស្ដារស្ថានភាពនេះឡើងវិញ? ហើយតើបច្ចេកទេសបែបណា ទើបអាចទប់ទល់នឹងភាពមិនប្រាកដប្រជានៃអាកាសធាតុបាន?
វិស័យកសិកម្ម
ដោយ

លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន បានឱ្យដឹងថា ភ្លៀងកក់ខែដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុនាពេលកន្លងមកបានធ្វើឱ្យចម្ការទុរេនមួយចំនួនរងផលប៉ះពាល់យ៉ាងខ្លាំង ដោយធ្វើឱ្យជ្រុះផ្កា ដែលទាញទាញទម្លាក់ទិន្នផលនាពេលខាងមុខ។ បើតាមអ្នកជំនាញរូបនេះ ម្ចាស់ចម្ការទុរេនមួយចំនួនអាចស្ដារផលប៉ះពាល់ឡើងវិញបានខ្លះ ប្រសិនបើពួកគេមានការគ្រប់គ្រងទឹកបានល្អទាំងនៅមុនពេល និងក្រោយពេលមានភ្លៀងធ្លាក់។ បន្ថែមពីនេះ កសិករត្រូវចេះប្រើប្រាស់ជីថ្នាំកសិកម្មតាមបច្ចេកទេសទៅតាមការប្រែប្រួលអាកាសធាតុ បើពុំដូច្នោះទេ កសិករនឹងប្រឈមហានិភ័យក្នុងការខាតបង់ថវិកា។

ជាមួយគ្នានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងដែរថា ការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានភ្លៀងកក់ខែនាពេលថ្មីៗនេះ បានធ្វើឱ្យដំណាំស្វាយចន្ទីជាច្រើនរងការខូចខាត។ បើតាមអ្នកជំនាញរូបនេះ មកដល់ពេលនេះពុំទាន់មានការវាយតម្លៃពីការខូចខាតនៅក្នុងកម្រិតណានៅឡើយទេ ខណៈមកទល់ពេលនេះការប្រមូលផលគ្រាប់ស្វាយចន្ទីទើបសម្រេចបានតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យឈ្មួញហ៊ានទិញគ្រាប់ស្រស់ក្នុងតម្លៃរហូតដល់៧ពាន់រៀលក្នុង១គីឡូក្រាម។

ទន្ទឹមនឹងនេះប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញក្តីបារម្ភថា ប្រសិនបើវិបត្តិអាកាសធាតុនៅតែបន្តរំខានដល់ខ្សែច្រវាក់ផលិតកម្ម បែបនេះបន្តទៀតនោះ ទិន្នផលស្វាយចន្ទីកម្ពុជានៅឆ្នាំ២០២៦ អាចនឹងប្រឈមនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ នេះគឺជាសញ្ញាព្រមានមួយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទាំងផ្នែកបច្ចេកទេសដាំដុះ និងយន្តការគាំទ្រសេដ្ឋកិច្ច ដើម្បីការពារប្រាក់ចំណូលរបស់កសិករ និងស្ថិរភាពនៃការនាំចេញ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ៊ីរ៉ង់ព្រមានពីការត្រៀមខ្លួនធ្វើសង្គ្រាមរយៈពេលវែង និងគ្រោងប្រើអាវុធសេដ្ឋកិច្ច ដើម្បីបំបាក់អាម៉េរិក

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានចេញមុខព្រមានថា រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់សង្គ្រាមរយៈពេលយូរជាមួយសហរដ្ឋអាម៉េរិក។ ជាម…

តើរដ្ឋគួរធ្វើដូចម្តេចដើម្បីទាញពលរដ្ឋឱ្យងាកមកប្រើរថយន្តក្រុងសាធារណៈ ស្របពេលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់?

ស្របពេលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាជំរុញឱ្យតម្លៃប្រេងសកលរួមទាំងនៅកម្ពុជា ហក់ឡើងថ្លៃខ្ពស់នៅមួយរយៈចុងក្រោយនេះ អ្នកជំនាញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ