Advertisement
Advertisement
Advertisement
ការនាំចេញ​កសិកម្ម​វៀតណាម

វៀតណាមនឹងពង្រឹងការនាំចេញកសិកម្មឲ្យបាន​ ៤០ពាន់លានដុល្លារ


ប្រទេសវៀតណាមបាននិងកំពុងដុតដៃដុតជើងធ្វើយ៉ាងណាជំរុញនូវវិធានការជាច្រើន ដើម្បី អាចរក្សាបាននូវសន្ទុះនៃការនាំចេញផលិតផលកសិកម្មនៅឆ្នាំ២០២០នេះ ឲ្យបានដល់ ៤០ពាន់លានដុល្លារអាមេរិក បើទោះបីជាត្រូវប្រឈមមុខនឹងផលប៉ះពាល់នៃកូវីដ-១៩ និងគ្រោះមហន្ដរាយធម្មជាតិយ៉ាងណាក្ដី។ នេះបើយោងតាមសេចក្ដីរាយការណ៍មួយដោយភ្នាក់ងារព័ត៌មានវៀតណាម VNA។
ឥទ្ធិពលវីរុសកូរ៉ូណា៖ វៀតណាមអាចនឹងបាត់ចំណូល ៨០០ លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មទៅចិន (រូបភាព៖nhandan.org.vn)
ដោយ
Advertisement

លោក ង្វៀន កុក ថូន អគ្គនាយក​នៃ​អាជ្ញាធរ​កែច្នៃ និងអភិវឌ្ឍ​ទីផ្សារ​កសិកម្ម ដែលស្ថិត​នៅក្រោម​ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម បាន​ឲ្យដឹងថា កូវីដ-១៩ ពិតជា​បានធ្វើឲ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​វៀតណាម ហើយការដែល​រក្សាបាន​នូវ​តួលេខ​កំណើន​នៅឆ្នាំនេះ  ទោះបីតិចក្ដី ច្រើន​ក្ដី អាចនិយាយ​បាន​​គឺជាភាពជោគជ័យ​ធំមួយ​រួច​ទៅហើយ។

នៅក្នុងរយៈពេល​ ៩ខែ​ដំបូង​នៅឆ្នាំ២០២០នេះ លោក ង្វៀន កុក ថូន បានបញ្ជាក់ថា ការនាំចេញ​ផលិតផល​កសិកម្ម សុរប​មាន​ប្រមាណ​៣០ពាន់លាន​ដុល្លារអាមេរិកហើយ ដែលមាន​កំណើន​១,៦% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ហើយនៅខែ​តុលា​កន្លងទៅនេះ​ការនាំចេញ​កសិកម្ម​វៀតណាម​មានដល់​ទៅជិត​៤ពាន់លាន​ដុល្លារ។

មាន​ផលិតផល​កសិកម្ម​ចំនួន ៨ មុខ​ដែលមាន​ការនាំចេញ​ក្នុងទំហំ​លើសពី​១ពាន់លាន​ដុល្លារ សម្រាប់​ផលិតផល​មួយមុខៗ។ ខណៈដែល​ផលិតផល​ចំនួន ៦មុខ​ផ្សេងទៀតនោះ គឺមាន​ការនាំចេញ​ដល់ទៅ​ជាង ២ពាន់លាន​ដុល្លារ ក្នុងមួយមុខៗ។

ជាមួយគ្នានេះ ប្រទេសវៀតណាម បាននាំចេញ​អង្ករ​ប្រមាណ​៤លាន​៨សែនតោន​ផងដែរ នៅ៩ខែ​ឆ្នាំនេះ តែ​ធ្លាក់ចុះ ០,៨% ខណៈដែល​ប្រាក់​ចំណូលពីការ​នាំចេញអង្ករវិញ​មានដល់​ជាង​២ពាន់៤រយ​លាន​ដុល្លារ​កើនឡើង​ជិត​១២%។

តួលេខ​នាំចេញ​កសិកម្ម​របស់​វៀតណាម គេរំពឹងថា នឹងនៅតែ​មានការកើនឡើង​ទៀត ដោយសារតែ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អឺរ៉ុប-វៀតណាម។ នេះបើតាម​ការអះអាង​របស់​លោក ដូ ហៅ ណាម អនុប្រធាន​សមាគម​អាហារសមុទ្រ​វៀតណាម។

ទន្ទឹមនឹងគ្នានេះ ការនាំចេញឈើ និងគ្រឿង​សង្ហារឹម​ក៏មាន​ការកើនឡើងដល់​ទៅ​ជិត​៨ពាន់​៥រយលាន​ដុល្លារ​ផងដែរ នៅ៩ខែ​ដំបូងនៃឆ្នាំនេះ ដោយមាន​ការកើនឡើង​ជាង​១២%។

អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍​ជនបទវៀតណាម គឺលោក ផុង ឌុក ទៀន បានលើកឡើងថា ជាមួយនឹង​តម្រូវការ​ដ៏ធំ​សម្បើម​នៅ​អំឡុងពេល​កូវីដ-១៩នេះ កត្តា​សំខាន់​ក្នុងការ​បង្កើន​ការនាំចេញ​ផលិតផល​កសិកម្ម គឺ​ត្រូវ​ធ្វើឲ្យ​មាន​ភាពប្រសើរឡើង​នៃ​គុណភាព​នៃការផលិតកម្ម​កសិកម្មទាំងនោះ។

លោកអនុរដ្ឋមន្ត្រី​បន្ថែមថា ការបញ្ជាទិញ​ពីសហភាព​អឺរ៉ុប មានការកើនឡើង​តាំងពីដើមខែ សីហា​មកម្ល៉េះ នៅពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អឺរ៉ុប-វៀតណាម បានចូលជាធរមាន។ លោកបន្ថែមថា ការចូលទៅ​ក្នុង​ទីផ្សារ​ដែលពោរពេញ​មានការជ្រើសរើស​តឹងរឹង​បែបនេះ នឹងអាច​ជាការត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ផលិតផល​ក្នុងស្រុក​ ដើម្បីកាន់តែ​អាចសមត្ថភាព​​ជ្រៀត​ចូលទៅកាន់ទីផ្សារ​ដទៃទៀតផងដែរ។

នៅរយៈពេល​ប្រមាណ២ខែ​ចុងក្រោយនេះ គេរំពឹងថា បញ្ហាគ្រោះ​មហន្ដរាយ​ធម្មជាតិ និងកូវីដ-១៩ នឹងនៅតែ​បន្ដ​ជាបញ្ហា​ដ៏ស្មុគស្មាញ ប៉ុន្ដែ វិស័យ​កសិកម្ម​នៅតែ​កំណត់​គោលដៅ​ថា នឹងនាំចេញ​ឲ្យបាន​ក្នុង​កំណើន​១០ពាន់លាន​ដុល្លារ ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​ការនាំចេញ​កសិកម្ម​សរុប​កើនដល់ទំហំ​ ៤០ពាន់លាន​ដុល្លារ​នៅពេញ​១ឆ្នាំ​២០២០នេះ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម​វៀតណាម​ បាន​គូសបញ្ជាក់ថា ក្រសួង​នឹងធ្វើការងារ​សម្របសម្រួល​យ៉ាងជិតស្និទ្ធ​ជាមួយក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បី​រក្សា​នូវ​ស្ថានភាព​នៅក្នុង​ទីផ្សារ​សំខាន់ៗ​ដូចជា​ប្រទេសចិន ជប៉ុន អាមេរិក និងអឺរ៉ុប​ជាដើម សំដៅធ្វើយ៉ាងណា​ជួយគាំទ្រ​ដល់​ក្រុមហ៊ុន​ផលិត និងនាំចេញ​ទាំងអស់៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​ធ្លាក់ចុះ​ចំនួន​ពលករ​ធ្វើការងារ​នៅ​ក្រៅ​ប្រទេស ដោយសារតែ​កូវីដ-១៩

ព័ត៌មាន
កម្លាំងពលកម្មរបស់ប្រទេសវៀតណាម ដែលហូរចេញទៅធ្វើការនៅក្រៅប្រទេស នៅក្នុងឆ្នាំនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែវិបត្តិមេរោគកូវីដ១៩ បានធ្វ...

រាជរដ្ឋាភិបាលសម្រេចបិទសាលារៀន និងសេវាកម្មកម្សាន្ដមួយចំនួន ជាបណ្ដោះអាសន្នឡើងវិញ!

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចចេញសេចក្ដីជូនដំណឹងអំពីការផ្អាកដំណើការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ