គណៈកម្មការអឺរ៉ុប​បារម្ភខ្លាំងពី​ស្ថានភាពសិទ្ធិមនុស្ស​នៅកម្ពុជា

សំណុំរឿង EBA៖ កម្ពុជាមានពេល​១ខែ ដើម្បី​ឆ្លើយតប; លទ្ធផលព្យួរ ឬ​មិនព្យួរ នឹង​​ចេញ​នៅខែ​កុម្ភៈ ២០២០


គណៈកម្មការ​អឺរ៉ុប នៅថ្ងៃនេះ (ទី១២ វិច្ឆិកា ២០១៩) បាន​និយាយថា ខ្លួន​បាន​​បញ្ជូន​ទៅឲ្យ​អាជ្ញាធរ​កម្ពុជា នូវ​របាយការណ៍រកឃើញ​បឋម​នៃ​ការស៊ើបអង្កេត​របស់​ខ្លួន​ អំពី​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA សម្រាប់កម្ពុជា និងទុក​ពេល​ឲ្យ​កម្ពុជា ០១​ខែ ដើម្បីឆ្លើយតប មុនការ​សម្រេច​ថា ដកហូត​ EBA ពីកម្ពុជា ឬ​មិន​ដក នឹងត្រូវធ្វើ​ឡើង នៅខែ​កុម្ភៈ​ ឆ្នាំ​២០២០។
សំណុំ​រឿង​ EBA រវាង​ អឺរ៉ុប និង​ កម្ពជា។
ដោយ

សហភាព​អឺរ៉ុប​​បាន​​ប្រកាស​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ថា ខ្លួន​បាន​ចាប់​ផ្តើម​ដំណើរការ​នីតិវិធី​ផ្អាក​ជា​បណ្តោះ​អាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ទាប់ពី​បាន​លើក​ឡើង​ពី​ការព្រួយ​បារម្ភ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា។

លោកស្រី Cecilia Malmström ស្នងការអឺរ៉ុបទទួលបន្ទុក​ពាណិជ្ជកម្ម បាន​សរសេរ​នៅ​លើ​ twitter នៅថ្ងៃទី១២ វិច្ឆិកានេះ ថា [គណៈកម្មការអឺរ៉ុប] បញ្ចប់​របាយការណ៍​របស់ខ្លួនជាស្ថាពរ​ហើយ ស្ដីពី​ការ​ព្យួរជាបណ្ដោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA សម្រាប់​កម្ពុជា។ 

លោកស្រី​និយាយ​ដូច្នេះ​ថា «យើង​បារម្ភខ្លាំង​ណាស់​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ទីនោះ [នៅកម្ពុជា]។ ឥឡូវ កម្ពុជា​មាន​ពេល​មួយខែ ដើម្បីឆ្លើយតប មុនពេល​​សេចក្ដីសម្រេចចិត្ត​ចុងក្រោយ នឹងធ្វើ​ឡើង​នៅខែ​កុម្ភៈ ឆ្នាំ​២០២០។»

គួររំឭកថា នៅដើម​ខែ​វិច្ឆិកា​នេះ សមាគ​ម​រោងចក្រកាត់ដេរ​កម្ពុជា បានព្រមានជាថ្មីម្ដងទៀត អំពីហានិភ័យដែលអាចកើតមានឡើងជុំវិញនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) ដែលវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ និងបាត់បង់ការងាររាប់ម៉ឺនកន្លែងផងដែរ បើ EBAនេះ ពិតជាត្រូវបានដក ឬព្យួរមែន។ 

ប៉ុន្តែ នៅមុននេះ នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន កាលពីខែ​តុលា បាន​អំពាវនាវ​សូម​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ដាក់​ទុនវិនិយោគ​នៅ​កម្ពុជា បន្ត​វិនិយោគ​របស់​ខ្លួន បើទោះ​បី​ជា​មាន​​បញ្ហា​អ្វី​ក៏​ដោយ ជាពិសេស បើ​សិន​ជា​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «មុខ​ទំនិញ​គ្រប់​យ៉ាង លើកលែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA ចេញ​ពី​កម្ពុជា ក៏​ដោយ។

កម្ពុជា​គឺជា​ប្រទេស​ទទួលផល​ប្រយោជន៍ធំបំផុត​ទីពីរ ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ដោយ​កាលពីឆ្នាំ​២០១៨ កម្ពុជា​នាំ​ចេញ​ទំនិញ ដែលភាគច្រើនបំផុត​ជា​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង មានទំហំ​ទឹក​ប្រាក់​ដល់ទៅ ៥,៣​ពាន់​លាន​អឺរ៉ូ (ឬ​ប្រហែល ៥,៨៤​ពាន់​លានដុល្លារអាមេរិក ទៅកាន់ទីផ្សារ​អឺរ៉ុប ដោយរួចពន្ធ។ 

ធនាគារ​ពិភព​លោក កន្លង​មក ធ្លាប់បានចេញ​របាយការណ៍​​មួយ ដែល​ប៉ាន់​ប្រមាណ​ថា កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​ចំណូល​ពី​ការនាំចេញ​ប្រហែល​ជាង ៦៥០​លាន​ដុល្លារ​អាមេរិក ប្រសិន​បើ​សហភាព​អឺរ៉ុប​ពិត​ជា​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ពី​កម្ពុជា​​មែន​នោះ៕




អត្ថបទបន្ទាប់


វិនិយោគិន ម៉េង ហៀង៖ វិស័យទេសចរណ៍​កម្ពុជា​​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​​​អ្នក​វិនិយោគ​អាមេរិក

ព័ត៌មាន
វិនិយោគិន​កូន​ខ្មែរ​មួយរូប ដែល​មាន​ក្រុមហ៊ុន​មិនតិច​ជាង​ ១០ នៅកម្ពុជា បាន​និយាយថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​​​មាន​សក្ដានុពល​ខ្ពស់​ស…

មន្ត្រីអាមេរិក៖ អាមេរិក​​​បោះទុន​វិនិយោគច្រើនជាង​ចិន ​នៅ​ក្នុង​​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក

ព័ត៌មាន
សហរដ្ឋអាមេរិក​កំពុង​បង្វែរទិស​មក​រក​តំបន់​ឥណ្ឌូប៉ាស៊ីហ្វ៊ិក ក្នុងនោះរួម​បញ្ចូលទាំងអាស៊ានផង ដើម្បី​បង្កើន​ឥទ្ធិពល​សេដ្ឋកិច្ច​របស់ខ្លួន នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ