Advertisement
Advertisement
Advertisement
អាមេរិក-ឥណ្ឌូប៉ាស៊ីហ្វ៊ិក

មន្ត្រីអាមេរិក៖ អាមេរិក​​​បោះទុន​វិនិយោគច្រើនជាង​ចិន ​នៅ​ក្នុង​​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក


សហរដ្ឋអាមេរិក​កំពុង​បង្វែរទិស​មក​រក​តំបន់​ឥណ្ឌូប៉ាស៊ីហ្វ៊ិក ក្នុងនោះរួម​បញ្ចូលទាំងអាស៊ានផង ដើម្បី​បង្កើន​ឥទ្ធិពល​សេដ្ឋកិច្ច​របស់ខ្លួន នៅចំពេល​ដែល​សង្គ្រាមពាណិជ្ជ​កម្ម​អាមេរិក-ចិន​កំពុង​បន្ត និង​ខណៈ​ដែល​ចិន​កំពុង​កើន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​នេះ ហើយ​​ប្រទេស​ជាច្រើន​បាន​និងកំពុង​ងាកទៅរកចិន ដើម្បី​ស្វែងរក​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ពីគំនិតផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​និង​ផ្លូវ (BRI) ដ៏​មហិច្ឆតា​របស់ចិន។
មន្ត្រីអាមេរិក៖ អាមេរិក​​​បោះទុន​វិនិយោគច្រើនជាង​ចិន ​នៅ​ក្នុង​​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក។
ដោយ
Advertisement

នៅឯ​វេទិកា​ធុរកិច្ច​​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ២០១៩ នៅទីក្រុង​បាងកក នាដើម​ខែ​វិច្ឆិកានេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក លោក Wilbur Ross ​បានថ្លែង​បញ្ជាក់ពី​ការប្ដេជ្ញាចិត្ត​របស់រដ្ឋបាល​លោក​ប្រធានាធិបតី ត្រាំ ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក​ ទៅកាន់​មេដឹកនាំ​វិស័យ​ឯកជន និង​រដ្ឋ​ ប្រមាណជាង ១០០០នាក់ មកពីជាង ២០ប្រទេស​ នៃ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វ៊ិក។ 

លោករដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក បាន​បង្ហាញ​តួលេខ​​ពាណិជ្ជកម្ម​ទ្វេ​ភាគីរវាង​អាមេរិក និង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វ៊ិក និង​តួលេខ​វិនិយោគក្រៅ​ប្រទេស​ ដែលបង្ហាញថា អាមេរិក​ជា​ប្រភព​ទុនវិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស (FDI) ធំបំផុត នៅក្នុង​តំបន់​នេះ។ 

លោក Wilbur Ross ថ្លែង​នៅក្នុង​សុន្ទរកថា​របស់លោក ដូច្នេះ​ថា «សហរដ្ឋ​អាមេរិក​គឺជា​ប្រភព​ទុន​វិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស [FDI] ធំជាងគេ​បំផុត នៅ​ក្នុង​តំបន់​នេះ ដែល​មាន​ទឹកប្រាក់​ចំនួន ៨៦៦​ប៊ីលាន​ដុល្លារ​អាមេរិក គិតត្រឹម​ដំណាច់​ឆ្នាំ​២០១៨។ FDI របស់​ចិន ដែល​ចាក់​បញ្ចូល​ក្នុង​តំបន់​នេះ មានចំនួន ៥០៤​ពាន់​លាន​ដុល្លារអាមេរិក ដែល​ក្នុង​នេះ ៣៨១​ពាន់​លានដុល្លារ​ ចូលទៅ​​ ហុងកុង និង ១២៣​ពាន់​លាន​ដុល្លារ​ទៀត ទៅ​ក្នុង​បណ្ដា​ប្រទេស​ផ្សេងៗ​នៅក្នុង​តំបន់»។ 

ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក គឺជា​ក្របខ័ណ្ឌ​តំបន់​ដែលមាន ២៤ប្រទេស លាតសន្ធឹង​ចាប់ពី​​ឆ្នេរ​ភាគខាងលិច​របស់​សហរដ្ឋ​អាមេរិក ទៅ​ដល់​ឆ្នេរ​ខាងលិច​នៃ​ប្រទេស​ឥណ្ឌា និង​គ្របដណ្ដប់​ផ្ទៃ​សមុទ្រ​ត្រូពិក​នៃ​មហាសមុទ្រ​ឥណ្ឌា មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក​ភាគ​ខាងលិច និង​ភាគកណ្ដាល និង​សមុទ្រ​នានា ដែលតភ្ជាប់​មហាសមុទ្រ​ទាំងពីរនេះ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ 

ក្រៅពីតួលេខ​ FDI របស់​អាមេរិក លោក​រដ្ឋមន្ត្រីពាណិជ្ជកម្ម​អាមេរិក ក៏បាន​បង្ហាញ​ពី​តួលេខ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាមេរិក និងតំបន់​ធំៗ ផង​ដែរ ដូចជា ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​អាមេរិកនិង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក នាឆ្នាំ​២០១៨ សម្រេចបាន ជិត ២ទ្រីលាន​ដុល្លារអាមេរិក ដែល​តួលេខនេះខ្ពស់ជាង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​អាមេរិក-អឺរ៉ុប ដែលមាន​ចំនួន ១,៥ទ្រីលានដុល្លារ, និងពាណិជ្ជកម្ម​ទ្វេភាគី​សហរដ្ឋ​អាមេរិក-អាមេរិកខាងត្បូង​និង​អាមេរិកកណ្ដាល ដែលមានចំនួន ១,២ទ្រីលាន​ដុល្លារ។

លោករដ្ឋមន្ត្រី Wilbur Ross មានប្រសាសន៍ដូច្នេះថា «នៅ​ពេល​ដែល​យើង​ជួបគ្នា​ជាថ្មីទៀត​នៅបណ្ដាឆ្នាំ​ខាងមុខ តួលេខ​ពាណិជ្ជកម្ម​របស់​យើង​នឹង​រីកកាន់តែធំជាងនេះ​ទៀត»។ 

រដ្ឋបាល​លោក​ ត្រាំ បាននិង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក ដែលត្រូវគេមើលឃើញថា ជា​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ ក្នុងការ​ទប់ទល់​នឹង​ឥទ្ធិពល​កើនឡើង​របស់ចិន និងការពង្រីក​វិនិយោគ​របស់​ចិន ក្រោម​គំនិតផ្តួចផ្ដើម BRI នៅក្នុងតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិកនេះ៕

Advertisement



អត្ថបទបន្ទាប់


សំណុំរឿង EBA៖ កម្ពុជាមានពេល​១ខែ ដើម្បី​ឆ្លើយតប; លទ្ធផលព្យួរ ឬ​មិនព្យួរ នឹង​​ចេញ​នៅខែ​កុម្ភៈ ២០២០

ព័ត៌មាន
គណៈកម្មការ​អឺរ៉ុប នៅថ្ងៃនេះ (ទី១២ វិច្ឆិកា ២០១៩) បាន​និយាយថា ខ្លួន​បាន​​បញ្ជូន​ទៅឲ្យ​អាជ្ញាធរ​កម្ពុជា នូវ​របាយការណ៍រកឃើញ​បឋម​នៃ​កា...

អ្នក​រាយការណ៍​ពិសេស អ.ស.ប ទទូច​ដល់​រដ្ឋាភិបាល​និង​បក្ស​នយោបាយ កាត់​បន្ថយ​ការ​រីករាល​ដាល​ភាព​តានតឹង

ព័ត៌មាន
អ្នករាយការណ៍​ពិសេសរបស់​អង្គការ​សហប្រជាជាតិ ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​ទទូច​ជាថ្មី​ម្តង​ទៀត ដល់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ