វិស័យទេសចរណ៍

វៀតណាមស្រូបទាញភ្ញៀវទេសចរបរទេសបានជាង ៤លាននាក់នៅ៣ខែឆ្នាំនេះ ខណៈកម្ពុជាទៅកម្សាន្តនៅវៀតណាម មានកំណើនខ្ពស់ជាងគេ


វៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា ស្រូបទាញភ្ញៀវទេសចរបរទេសបានជាង៤លាន៦សែននាក់នៅត្រីមាសទី១ឆ្នាំនេះ កើនឡើងជាង៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនេះ ភ្ញៀវទេសចរកម្ពុជា បានទៅកម្សាន្តនៅវៀតណាមមានកំណើនខ្ពស់ជាងគេរហូតដល់ទៅ ៣៣៥% ដែលតាមពីក្រោយដោយឥណ្ឌា និងឥណ្ឌូនេស៊ី។
វិស័យទេសចរណ៍
ដោយ

ភ្ញៀវទេសចរកម្ពុជា បានទៅកម្សាន្តនៅប្រទេសវៀតណាម មានកំណើនខ្ពស់ជាងគេបើធៀបនឹងភ្ញៀវទេសចរបរទេសមកពីប្រទេសផ្សេងៗនៅក្នុងត្រីមាសដំបូងឆ្នាំនេះ ក្នុងនោះភ្ញៀវទេសចរកម្ពុជា ទៅកម្សាន្តនៅវៀតណាម មានកំណើនដល់ទៅ៣៣៥% ខ្ពស់ជាងឥណ្ឌា ដែលមានកំណើនត្រឹម៣០៤% និងខ្ពស់ជាងឥណ្ឌូនេស៊ី ដែលមានកំណើនត្រឹមតែ១៨៨%។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កម្ពុជា ឥណ្ឌា ឥណ្ឌូណេស៊ី គឺជាទីផ្សារទេសចរណ៍ ដែលរីកលូតលាស់លឿនបំផុតមួយរបស់វៀតណាម។ ក្នុងនោះកម្ពុជា គឺជាទីផ្សារទេសចរណ៍ដែលរីកចម្រើនយ៉ាងឆាប់រហ័សជាងគេបំផុតរបស់ប្រទេសវៀតណាម។

អាជ្ញាធរជាតិទេសចរណ៍វៀតណាម បានអះអាងថា វៀតណាមបានក្លាយជាទីផ្សារទេសចរណ៍ដ៏មានសក្តានុពល និងទាក់ទាញមួយនៅតំបន់អាស៊ី ដោយសាររដ្ឋាភិបាលបានបើកចំហរឲ្យភ្ញៀវទេសចរចូលមកក្នុងប្រទេសដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃ និងការបង្កើនការហោះហើរត្រង់ពីគោលដៅជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍។

ស្ថាប័នជំនាញនេះបានគូសបញ្ជាក់បន្ថែមថា នៅពេលនេះមហាសេដ្ឋីឥណ្ឌា មួយចំនួនបានជួលរមណីយដ្ឋានប្រណិតៗនៅកោះត្រល់ ដាណាង និងហាឡុង ដើម្បីរៀបចំពិធីមង្គលការរបស់ពួកគេ ដែលជាហេតុនាំឲ្យកេរ្តិ៍ឈ្មោះ និងទីផ្សារទេសចរណ៍របស់ប្រទេសវៀតណាមនៅលើផែនទីទេសចរណ៍ពិភពលោកមានការផ្សព្វផ្សាយកាន់តែទូលំទូលាយ។

នៅពេលនេះអ្នកទេសចរ អូស្ត្រាលី ក៏កំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម កាន់តែច្រើនផងដែរ ដោយសារតម្លៃសំបុត្រយន្តហោះទាប និងមានការតភ្ជាប់ជើងហោះហើរត្រង់ថ្មីមួយចំនួនពីប្រទេសនេះទៅកាន់ទីក្រុងហាណូយ និងហូជីមិញ។ ចាប់តាំងពីខែសីហាឆ្នាំមុន ភ្ញៀវទេសចរមកពីអ៊ឺរ៉ុប ដូចជាអេស្ប៉ាញ និងអាល្លឺម៉ង់ ក៏អាចស្នាក់នៅដោយគ្មានទិដ្ឋាការរយៈពេល៤៥ថ្ងៃ នៅក្នុងប្រទេសនេះផងដែរ។

អ្នកជំនាញទេសចរណនៅក្នុងប្រទេសនេះបានលើកឡើងថា ក្រៅពីការលើកលែងទិដ្ឋាការ វៀតណាម គួរតែកែលម្អគុណភាព និងភាពសម្បូរបែបនៃសេវាកម្មទេសចរណ៍របស់ខ្លួន ហើយក៏គួរបើកការិយាល័យនៅក្នុងទីផ្សារសំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ គួរបញ្ជាក់ថា នៅក្នុងរយៈពេល៣ខែដើមឆ្នាំនេះ វៀតណាមស្រូបទាញភ្ញៀវទេសចរបរទេសបានជាង៤លាន៦សែននាក់កើនឡើង ៣,២% បើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០១៩៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់ចិន Country Garden ដែលកំពុងជួបវិបត្តិបំណុលធ្ងន់ធ្ងរ បានផ្អាកការជួញដូរភាគហ៊ុនរបស់ខ្លួននៅហុងកុង

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតរបស់ប្រទេសចិន Country Garden ដែលកំពុងជាប់ផុងក្នុងវិបត្តិបំណុលធ្ងន់ធ្ងរបានផ្អាកការជួញដូរភាគហ៊ុនរបស់ខ្…

នៅជុំវិញពិភពលោកមានមហាសេដ្ឋីប៉ុន្មាននាក់ និងមានទ្រព្យសម្បត្តិសរុបប៉ុន្មាន?

ព័ត៌មាន
ទស្សនាវដ្តី Forbes ថ្មីៗនេះ បានបង្ហាញពីបញ្ជីឈ្មោះមហាសេដ្ឋីលំដាប់ពិភពលោករាប់ពាន់នាក់ជាមួយទ្រព្យសម្បត្តិដែលមានតម្លៃសរុបដ៏មហាសាល។ចំនួនមហាសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ