បច្ចេកវិទ្យានិងនវានុវត្តន៍

សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យ SME ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីចាប់យកឱកាសទីផ្សារ


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យនេះ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យមតម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាសសរស្ដម្ភ និងជាក្បាលម៉ាស៊ីនក្នុងការកសាង និងអភិវឌ្ឍសហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយប្រកបដោយនវានុវត្តន៍។
បច្ចេកវិទ្យានិងនវានុវត្តន៍
ដោយ

នាពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ«សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបានជួយបណ្តុះស្មារតីស្រឡាញ់វិទ្យាសាស្ត្រ តាមរយៈការពិសោធន៍ ការមើលឃើញផ្ទាល់ ដោយឆ្លុះបញ្ចាំងអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីចាប់យកសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បំផុសការយល់ដឹង ក្នុងចំណោមតួអង្គធ្វើគោលនយោបាយ សិក្សាស្រាវជ្រាវ និងវិស័យឯកជន ជាពិសេសការដាក់បញ្ចូលបច្ចេកវិទ្យានៅក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញផលិតភាព និងបង្កើនតម្លៃបន្ថែម សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងបរិការណ៍ ដែលបណ្ដាប្រទេសនៅលើសកលលោក កំពុងត្រូវបានបន្តការហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្មនវានុវត្តន៍របស់សហគ្រាស គឺជាកត្តាគន្លឹះ ដើម្បីសម្រេចបាននូវការចាប់យកខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងលើសកលលោកនៅក្នុងបរិការណ៍ ដែ​លប្រទេសកម្ពុជាកំពុងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េ ចិន អេមីរ៉ាតអារ៉ាប់រួម និងក្របខ័ណ្ឌ RCEP ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀង ហើយពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ក្នុងទិសដៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ច សេនាធិការ ដើម្បីសម្រេចបាននូវការកសាងមូលដ្ឋាន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដោយបន្ថែម បច្ចេកវិទ្យា ជាអាទិភាពទី ៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ សហគ្រាសធុនតូច និងមធ្យម នឹងមានតម្រូវការបច្ចេកវិទ្យាសម្រាប់ពង្រឹងសមត្ថភាព ដើម្បីចាប់យកទីផ្សារប្រកបដោយភាពប្រកួតប្រជែង ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ភាពធន់ ចីរភាព និងបរិយាប័ន្ន។ នេះបើតាមការបញ្ជាក់របស់ សម្ដេច ហ៊ុន ម៉ាណែត។

បើតាមសម្តេចធិបតី បច្ចុប្បន្នកម្ពុជាមានឯកសារគតិយុត្តគោលមួយចំនួនទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ រួមមាន៖គោលនយោបាយជាតិស្ដីពីវិទ្យាសាស្តបច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០, ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០, របៀបវារៈស្រាវជ្រាវជាតិ២០២៥ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពផ្សេងៗ រួមមានបច្ចេកវិទ្យាកសិកម្ម, បច្ចេកវិទ្យាអប់រំ, បច្ចេកវិទ្យាសុខាភិបាល ដែលបានអនុម័ត ព្រមទាំងបណ្ដាឯកសារផែនទីបង្ហាញផ្លូវមួយចំនួនទៀត ដែលបានបញ្ចប់សេចក្តីព្រាងរួចរាល់ ដូចជា បច្ចេកវិទ្យាថាមពល, បច្ចេកវិទ្យាទេសចរណ៍ និងបច្ចេកវិទ្យាឌីជីថល សម្រាប់ការអនុវត្តតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ ។

ទន្ទឹមនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន, សកលវិទ្យាល័យ, មជ្ឈមណ្ឌលស្រាវជ្រាវ, វិស័យឯកជន និងសង្គមស៊ីវិល ឱ្យបន្តសហការគ្នាអនុវត្តនូវឯកសារគតិយុត្តទាំងនេះ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីប្រែក្លាយបញ្ហាប្រឈមនានាឱ្យទៅជាកាលានុវត្តភាព, បង្កើតសក្តានុពលពីការវិវត្តជាវិជ្ជមាននៃបច្ចេកវិទ្យាសំខាន់ៗ, បន្សំចាប់យក និងបង្កើតបច្ចេកវិទ្យាថ្មីៗទៀត ក្នុងរយៈពេលខ្លី និងមធ្យម ដែលមានលក្ខណៈនវានុវត្តន៍ក្នុងរយៈពេលវែងសម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព និងភាពធន់៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Apple ខាតជាង១០០ពាន់លានដុល្លារ ក្រោយជាប់បណ្ដឹង និងរងការស៊ើបអង្កេត

ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple ដែលផលិតទូរសព្ទ iPhone ដ៏ល្បីល្បាញបានដាំក្បាលចុះយ៉ាងខ្លាំង ដែលធ្វើឱ្យក្រុមហ៊ុនអាម៉េរិកមួយន…

ភាពចម្រូងចម្រាសរបស់ក្រុមហ៊ុន CIC! អ្នកឧញ៉ា គួច ម៉េងលី ស្នើឱ្យសមត្ថកិ.នាំមេខ្លោ.មកកាត់ទោ..

អ្នកឧកញ៉ា គួច ម៉េងលី ស្នើឱ្យសមត្ថកិច្ចចាត់វិធានការ និងបើកការស៊ើបអង្កេតលើករណីចម្រូងចម្រាសរបស់ក្រុមហ៊ុន Cambodia Investor Capital (CIC)…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ