អង្គការពាណិជ្ជកម្មពិភពលោក

សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក៖អង្គការពាណិជ្ជកម្មពិភពលោកសើរើសំណុំរឿងកូតានាំចូលគ្រាប់ធញ្ញជាតិឡើងវិញ


អង្គការពាណិជ្ជកម្មពិភពលោកបាននិយាយថា ខ្លួននឹងពិនិត្យមើលឡើងវិញ នូវវិវាទដែលអូសបន្លាយអស់ពេលជាយូរមកហើយ រវាងចិននិងសហរដ្ឋអាមេរិកស្តីពីការប្រើប្រាស់រនាំងពន្ធគយ ឬ ការប្រើប្រាស់កូតាខុសប្រក្រតីរបស់ទីក្រុងប៉េកាំងចំពោះការនាំចូលអង្ករ ស្រូវសាលី និងពោតពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
WTOសើរើជម្លោះចិននិងអាមេរិក

មុន​នឹង​ឈាន​ដល់​ការ​ត្រួតពិនិត្យ​ឡើង​វិញ​ពី​បញ្ហា​ជម្លោះ​រវាង​ចិន និង អា​មេ​រិ​ក​នេះ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ឆ្នាំ​២០១៩ ធ្លាប់​បាន​ដោះស្រាយ​ជម្លោះ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ចិន​អា​មេ​រិ​ក​ម្តង​រួច​ទៅ​ហើយ ដោយ​បាន​កំណត់​ឲ្យ​ប្រទេស​ចិន ដាក់​ចេញ​នូវ​កូតា​មួយ​ច្បាស់លាស់​សម្រាប់​ការ​នាំ​ចូល​ស្រូវ​សាលី និង ពោត​ពី​អា​មេ​រិ​ក​ទៅ​ចិន ហើយ​ព្រមទាំង​កំណត់​នូវ​បរិមាណ​នាំ​ចូល​មួយ​ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ ក្នុង​មួយ​ឆ្នាំ​ៗ​។

ប៉ុន្តែ​ជម្លោះ​នេះ​នៅ​តែ មិន​អាច​ដោះស្រាយ​បាន​ពេញលេញ ដោយហេតុ​ថា ប្រទេស​ចិន បាន​កំណត់​ការ​នាំ​ចូល​ផលិតផល​ដែល​បាន​រៀបរាប់​ខាងលើ នៅ​ក្នុង​ចំនួន​តិចតួច​ពេក ខុស​ពី​សព្វដង​។

ប្រការ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​អា​មេ​រិ​ក​មិន​សប្បាយចិត្ត និង​មិន​យល់ព្រម​លើ​ការ​កំណត់​របស់​ចិន​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​អា​មេ​រិ​ក​សន្យា​ថា នឹង​ធ្វើការ​ឆ្លើយ​តប​តាម​រយៈ​ការ​ដាក់​គំនាប​ពាណិជ្ជកម្ម​មក​លើ​ចិន​វិញ​។

ដើម្បី​សម្របសម្រួល​ជម្លោះ​ដែល​អូស​បន្លាយ​អស់​ពេល​ជិត​៣​ឆ្នាំ​មកនេះ WTO បាន​សម្រេច​សើរើ​សំណុំរឿង​នេះ​ឡើង​វិញ ដោយ​នឹង​ចាប់ផ្តើម​ត្រួតពិនិត្យ​ព្រមទាំង​ដាក់​ចេញ​ដំណោះស្រាយ​ថ្មី​មួយទៀត នៅ​ក្នុង​រយៈពេល​៦​ខែ​ខាង​មុខ​នេះ​។ 

តំណាង​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​អះអាង​ថា ខ្លួន​រីករាយ​នឹង​ធ្វើការ​ជាមួយ​ចិន ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​គ្នា ខណៈ​ភាគី​ចិន​ប្រចាំ​នៅ WTO មិន​បាន​ធ្វើការ​ឆ្លើយ​តប​នៅឡើយ​ទេ​។

គួរ​ជម្រាប​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អា​មេ​រិ​ក នៅ​តែ​បន្ត​អូស​បន្លាយ​នៅឡើយ ទោះ​អា​មេ​រិ​ក​ស្ថិត​ក្នុង​អាណត្តិ​ប្រធានាធិបតី​ថ្មី​ក៏​ដោយ​។ ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ ២០១៩ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អា​មេ​រិ​ក បាន​ធ្វើ​ឲ្យ​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​លើ​ពិភពលោក រង​ផល​ប៉ះពាល់​រៀង​ៗ​ខ្លួន​។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា អា​មេ​រិ​ក​ជា​អ្នក​ខាតបង់​ប្រយោជន៍​ច្រើន​ជាង​ចិន​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ខណៈ​ចិន​ខាង​បង់​ច្រើន​ជាងគេ​លើ​វិស័យ​បច្ចេកវិទ្យា​៕

យើង​នឹង​រង់ចាំ​តាមដាន​ថា​តើ WTO អាច​នឹង​ក្លាយ​ខ្លួន​ជា​អ្នក​ដោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​នេះ​បាន​ដែរ​ឬ​យ៉ាងណា។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មនឹងដាក់ឲ្យដំណើរការផ្សារឌីជីថលនៅដើមតុលា ដើម្បីជំរុញទីផ្សារផលិតផលខ្មែរ

ព័ត៌មាន
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ថា ស្ថិតក្នុងបរិបទកូវីដ-១៩ បញ្ហាប្រឈមសម្រាប់សហគ្រាសធុនតូច-មធ្យម ម…

នាយករដ្ឋមន្ត្រីថៃត្រូវបក្សប្រឆាំងក្នុងរដ្ឋសភាសួរដេញដោល ក្រោយដោះស្រាយវិបត្តិកូវីដ១៩មិនបានល្អ

ព័ត៌មាន
សមាជិកសភាប្រទេសថៃនៅថ្ងៃអង្គារទី៣១ខែសីហាម្សិលមិញនេះ បានចាប់ផ្តើមបើកការជជែកដេញដោលគ្នា ដើម្បីឈានទៅដល់ការបោះឆ្នោតដកសេចក្តីទុកចិត្តពីនាយករដ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ