វិស័យពាណិជ្ជកម្ម

អ្នកជំនាញសេដ្ឋកិច្ចព្រមានថា ថៃ អាចប្រឈមនឹងខាតបង់ជិត២ពាន់លានដុល្លារ បើសង្គ្រាមអ៊ីរ៉ង់បន្តអូសបន្លាយ


ឥទ្ធិពលនៃសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែរាលដាលដូចភ្លើងឆេះព្រៃ បង្កជាព្យុះសេដ្ឋកិច្ចបោកបក់មកលើតំបន់អាស៊ានយ៉ាងធ្ងន់ធ្ងរ។ មិនត្រឹមតែធ្វើឱ្យទីផ្សារថាមពល និងតម្លៃមាសឡើងថ្លៃកប់ពពកប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះច្រកសេដ្ឋកិច្ច ដ៏សំខាន់របស់ប្រទេសថៃ ក៏កំពុងប្រឈមនឹងការដុនដាបគួរឱ្យកត់សម្គាល់ ដោយសារតែពាណិជ្ជកម្មសកលត្រូវជាប់គាំងផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
វិស័យពាណិជ្ជកម្ម
ដោយ

​អ្នកវិភាគឯករាជ្យ និងជាអ្នកឯកទេសជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ានរបស់ថៃ បានព្រមានថា សង្គ្រាមបញ្ឆេះឡើងដោយអាម៉េរិក និងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ាបានរីកធំក្លាយជាសង្គ្រាមគ្រប់រូបភាព បន្ទាប់ពីអ៊ីរ៉ង់ បានវាយបកទៅលើមូលដ្ឋានទ័ពអាម៉េរិកក្នុងប្រទេសចំនួន១១។ យុទ្ធសាស្ត្រ ច្របាច់កសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ តាមរយៈការប្រកាសបិទច្រកសមុទ្រហ័រមូសជាផ្លូវការ ដែលធ្វើឱ្យខ្សែច្រវាក់ដឹកជញ្ជូនសកលរងភាពរង្គោះរង្គើ ដោយសារកប៉ាល់ដឹកទំនិញមិនហ៊ានឆ្លងកាត់ ព្រោះបារម្ភពីសុវត្ថិភាព។

អ្នកវិភាគរូបនេះបានបន្តថា ប្រសិនបើការដឹកជញ្ជូនតាមផ្លូវទឹក ឬក្រុមហ៊ុនអាកាសចរណ៍ត្រូវជាប់គាំងរយៈពេល២ខែ ការនាំចេញរបស់ប្រទេសថៃ ទៅកាន់ប្រទេសចំនួន១៥ នៅមជ្ឈិមបូព៌ា ដែលមានទំហំជាមធ្យមជាង១ពាន់លានដុល្លារក្នុង១ខែនោះ អាចនឹងខាតបង់រហូតដល់ជិត២ពាន់លានដុល្លារ។

យ៉ាងណាមិញអ្នកជំនាញរូបនេះក៏បានព្រមានដែរថា ការកើនឡើងតម្លៃថាមពលដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងជំរុញឱ្យតម្លៃប្រេងឥន្ធនៈលក់រាយក្នុងស្រុកថៃ កើនឡើងខ្ពស់ឈានដល់៨០បាត ឬ២,៥ដុល្លារក្នុង១លីត្រ ប្រសិនបើសង្គ្រាមរីកប៉ោងកាន់តែធំ និងអូសបន្លាយពេលយូរ ហើយពេលនោះវានឹងធ្វើឱ្យការចំណាយក្នុងការរស់នៅកើនខ្ពស់ឡើង និងអាក្រក់ទៅៗ។​ ប្រសិនបើស្ថានការណ៍សង្គ្រាមនៅតែធ្ងន់ធ្ងរ នោះកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ នៅឆ្នាំនេះ អាចនឹងថយចុះមកនៅត្រឹម០,៥% ទៅ១% ទាបជាងអ្វីដែលបានព្យាករកន្លងមក ដែលរំពឹងសម្រេចបានក្នុងអត្រា២%។

ទន្ទឹមនឹងនេះ លោក បានស្នើឱ្យរដ្ឋាភិបាលថៃ បង្កើតក្រុមប្រតិបត្តិការក្នុងគ្រាអាសន្ន ដើម្បីគ្រប់គ្រងតម្លៃប្រេង និងថ្លៃចំណាយរស់នៅរបស់ពលរដ្ឋ ព្រមទាំងត្រៀមវិធានការនានា ដើម្បីគាំទ្រដល់អ្នកនាំចេញ និងគ្រប់គ្រងហានិភ័យខាងភូមិសាស្ត្រនយោបាយឱ្យបានមុន៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


អ៊ីរ៉ង់ប្រកាសតែងតាំង កូនប្រុសរបស់លោក អាលី ខាមេនី ជាមេដឹកនាំកំពូលថ្មី

របាយការណ៍ថ្មីៗបានបញ្ជាក់ថា លោក ម៉ូចតាបា ខាមេនី (Mojtaba Khamenei) កូនប្រុសទី២ របស់លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Kham…

ឥណ្ឌូនេស៊ី ប្រកាសផ្អាកកិច្ចពិភាក្សាជុំវិញក្រុមប្រឹក្សាសន្តិភាព ក្រោយអាម៉េរិក បើកការវាយប្រហារអ៊ីរ៉ង់

ឥណ្ឌូនេស៊ី បានសម្រេចចិត្តបោះជំហានថយក្រោយគួរឱ្យភ្ញាក់ផ្អើល ដោយប្រកាសផ្អាកការពិភាក្សាជាផ្លូវការអំពីក្រុមប្រឹក្សាសន្តិភាព ដែលជាគំនិតផ្ដួចផ្ដើមរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ