ប្រាក់ចំណេញអេស៊ីលីដា

អេស៊ីលីដា រកបានប្រាក់ចំណេញសុទ្ធជិត៤០លានដុល្លារ កើនជិត១០% នៅត្រីមាសទី១ឆ្នាំនេះ


អេស៊ីលីដា នៅតែបង្ហាញពីភាពរឹងមាំក្នុងការប្រតិបត្តិការរបស់ខ្លួននៅត្រីមាសទី១ឆ្នាំនេះ បើទោះបីទស្សនៈវិស័យសេដ្ឋកិច្ចក្នុងតំបន់ និងលើពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ និងមានកំណើនយឺតក្តី។ ជាក់ស្តែង នៅក្នុងត្រីមាសទី១ឆ្នាំនេះ ធនាគារនេះសម្រេចបានប្រាក់ចំណូលជិត ៨២៧ពាន់លានរៀល ឬស្មើនឹងប្រហែលជិត ២០០លានដុល្លារ កើនឡើងជាង១៦% និងទទួលបានប្រាក់ចំណេញសុទ្ធជាង១៥៧ពាន់លានរៀល ឬស្មើនឹងប្រមាណជិត ៤០លានដុល្លារ កើនឡើងជិត១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អេស៊ីលីដា រកបានប្រាក់ចំណេញសុទ្ធជិត៤០លានដុល្លារ កើនជិត១០% នៅត្រីមាសទី១ឆ្នាំនេះ

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា កត្តាដែលជួយឲ្យ អេស៊ីលីដា នៅតែអាចធ្វើប្រតិបត្តិការដ៏រឹងមាំ ជាមួយកំណើនប្រាក់ចំណេញសុទ្ធជិត ១០% នៅត្រីមាសទី១ឆ្នាំនេះ គឺបន្ទាប់ពីធនាគារនេះបានអភិវឌ្ឍឥតឈប់ឈរលើផលិតផល និងសេវាកម្មរបស់ខ្លួនឲ្យស្របតាមយុគសម័យឌីជីថលនិងកំណើនអតិថិជន តាមរយៈការបន្តធ្វើឱ្យប្រសើរឡើងនូវមុខងារស្វ័យប្រតិបត្តិការជាច្រើនលើ អេស៊ីលីដាម៉ូបាល QR កូដ ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត។

ជាក់ស្តែង ធនាគារ អេស៊ីលីដា បានពង្រីកសេវាកម្មធនាគារស្វ័យប្រវត្តិចំនួន១៤០ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញ៥៣ទីតាំង និងបណ្តាខេត្ត៨៧ទីតាំង បន្ថែមលើសាខាធនាគារទាំង ២៦៤សាខា ព្រមទាំងបានបំពាក់ម៉ាស៊ីនអេធីអឹមចំនួន ១,០៥៤គ្រឿង ម៉ាស៊ីនឆូតកាតចំនួន ៤.០២២គ្រឿង និងឃ្យូអរកូដតាមសំណើសុំរបស់អតិថិជនសម្រាប់ប្រតិបត្តិការនៃការផ្ទេរ និងការទូទាត់នៅតាមបណ្តាផ្សារ ហាងទំនិញ សណ្ឋាគារ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ទីភ្នាក់ងារទេសចរណ៍ ស្ថានីយ៍ប្រេងឥន្ធនៈ និងអាជីវកម្មនានា នៅទូទាំងប្រទេស។ គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៣នេះ ធនាគារ មានដៃគូអាជីវកម្មសរុបជាង២៤ម៉ឺន និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលជាង២លាន៨៤ម៉ឺននាក់។ តាមរយៈសមិទ្ធផលទាំងនេះ លោកស្រី មានសង្ឃឹម និងជឿជាក់ថា នៅក្នុងឆ្នាំ២០២៣ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងសម្រេចបាននូវសមិទ្ធផលល្អប្រសើរ។

លោកស្រីជឿជាក់ថា សេដ្ឋកិច្ចពិភពលោកអាចនឹងមានកំណើនក្នុងអត្រាទាបប្រហែល២,៨% ដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន សម្ពាធអតិផរណានៅតែបន្តមាន ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរឹតបន្តឹងរូបិយវត្ថុរបស់ធនាគារកណ្តាលទូទាំងពិភពលោកក្នុងការគ្រប់គ្រងសម្ពាធអតិផរណាខ្ពស់។ ទន្ទឹមនឹងនេះ កត្តាដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ក៏បានធ្វើឱ្យសេដ្ឋកិច្ចអាស៊ានរងផលប៉ះពាល់ និងមានកំណើនយឺតយ៉ាវផងដែរ។

សម្រាប់លោកស្រី ម៉ារ អមរា បើទោះបីជាទស្សនវិស័យសេដ្ឋកិច្ចពិភពលោកមានសភាពមិនច្បាស់លាស់ក្តី ប៉ុន្តែចាប់ពីពាក់កណ្តាលឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានសន្ទុះនៃការរីកចម្រើនឡើងវិញគួរឱ្យកត់សម្គាល់ ដោយសារការបន្តនូវសកម្មភាពពាណិជ្ជកម្មដ៏រឹងមាំ កំណើនការនាំចេញ ជាពិសេសក្នុងវិស័យផលិតកម្ម និងកសិកម្ម ការងើបឡើងវិញនៃវិស័យសេវាកម្ម និងសន្ទុះនៃលំហូរការវិនិយោគដោយផ្ទាល់ពីបរទេស ដែលនាំឱ្យកំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងពង្រីកក្នុងអត្រាប្រែប្រួលចន្លោះពី៥,២-៦,២% បន្ទាប់ពីកំណើនប៉ាន់ស្មាន ៥,២% ក្នុងឆ្នាំ២០២២៕




អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចកម្ពុជានៅឆមាសទី២ នឹងប្រសើរឡើង ដោយសារតែកត្តាអ្វីខ្លះ?

ព័ត៌មាន
ដ្បិតការនាំចេញរបស់កម្ពុជា នៅរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២៣ បានធ្លាក់ចុះ ៥% ក៏ដោយចុះ ប៉ុន្ដែ អ្នកជំនាញផ្នែកសេដ្ឋកិច្ចជាតិ និងអន្តរជាតិ នៅ…

ជប៉ុនព្រមានថា ចិននិងរុស្ស៊ីកំពុងបង្កើនកិច្ចសហប្រតិបត្តិការយោធា

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃសៅរ៍ អំពីកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ីនិងចិននៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ