រថយន្តអគ្គិសនី VinFast

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast ខាតបង់ជាង៧០០លានដុល្លារត្រឹមរយៈពេល៣ខែ


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី វីនហ្វាស (VinFast) របស់ប្រទេសវៀតណាម បានខាតបង់ថវិកាសរុបចំនួន៧១២លានដុល្លារនៅត្រីមាសដំបូងនៃឆ្នាំ២០២៥ បើទោះជាមានការចែកចាយរថយន្តរបស់ក្រុមហ៊ុននេះ មានកើនឡើងយ៉ាងណាក្តី ខណៈក្រុមហ៊ុននេះ មានមហិច្ឆតាចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុនខ្នាតយក្សមួយចំនួននៅលើពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
រថយន្តអគ្គិសនី VinFast
ដោយ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាម ចែកចាយរថយន្តអគ្គិសនីបានចំនួនជាង៣ម៉ឺន៦ពាន់គ្រឿងនៅត្រីមាសទី១ឆ្នាំ២០២៥ មានការកើនឡើងជិត៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ការចែកចាយរថយន្តនេះជួយឱ្យក្រុមហ៊ុននេះទទួលបានចំណូលជាង៦៥៦លានដុល្លារកើនឡើងជិត១៥០% នៅត្រីមាសទី១​​ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

ទោះបរិមាណលក់ និងប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ មានការកើនឡើងក៏ពិតមែន ប៉ុន្តែក្រុមហ៊ុននេះមានការខាតបង់ថវិកាសុទ្ធរហូតដល់៧១២លានដុល្លារនៅក្នុងរយៈពេលដូចគ្នានេះ។ តែយ៉ាងណា ក្រុមហ៊ុននេះមិនបានបង្ហាញពីមូលហេតុនៃការខាតបង់នេះនោះទេ។ ទោះបីយ៉ាងនេះក្តី ក្រុមហ៊ុនរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ មានមហិច្ឆតាចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុនខ្នាតយក្សពិភពលោកមួយចំនួនរួមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថេស្លារបស់អាម៉េរិក ផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ក្រុមហ៊ុនវីនហ្វាស បានខាតបង់ជាង៣ពាន់លានដុល្លារ បើទោះបីជាការចែកចាយរថយន្តអគ្គិសនីរបស់ខ្លួនមានការកើនឡើង៣ដងក៏ដោយ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ បានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ច?

ក្រោយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១លាន៥សែននាក់‍របស់រាជរដ្ឋាភិបាលកម្ពុ…

លោក ត្រាំ បញ្ជាឱ្យបញ្ជូនកងទ័ពម៉ារីន៧០០នាក់ ទៅទីក្រុងឡូសអេនជឺឡិស ដើម្បីគ្រប់គ្រងបាតុកម្ម

ការធ្វើបាតុកម្មរបស់ក្រុមបាតុការប្រឆាំងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោក ត្រាំ កាន់តែឡើងកម្តៅបន្ថែមទៀត ក្រោយលោក ដូណាល់ ត្រាំ បញ្ជាឱ្យប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ