កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំណើនការដឹកជញ្ជូនឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ ថយចុះមកនៅ ៧,៨៤% នៅ៤ខែឆ្នាំនេះ


នៅក្នុងរយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០នេះ កំណើននៃការដឹកជញ្ជូនឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានការថយចុះមកនៅត្រឹម ៧,៨៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានដល់ទៅ ១៣,៤៤%។ នេះបើតាមរបាយការណ៍ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានផ្ដល់ឲ្យសារព័ត៌មានខេមបូណូមីស។
កំណើនការដឹកជញ្ជូនឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ ថយចុះមកនៅ ៧,៨៤% នៅ៤ខែឆ្នាំនេះ(រូបភាព SHV port)

បើ​តាម​មន្ត្រី​នៃ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស តាម​ទូរស័ព្ទ ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ការ​ថយ​ចុះ​នៃ​កំណើន​នៃ​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​កំពង់​ផែ​ក្រុងព្រះសីហនុ​រយៈពេល​៤​ខែ​នេះ បណ្តាល​មក​ពី​វិបត្តិ​កូ​វី​ដ​១៩​។

នៅ​ពេល​អ្នក​សារព័ត៌មាន​ស្នើ​សុំ​របាយការណ៍​លម្អិត​ពី​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​កំពុង​ផែ​ក្រុងព្រះសីហនុ​រយៈពេល​៤​ខែ​នេះ  មន្ត្រី​កំពង់​ផែ​រូប​នេះ​បាន​បញ្ជាក់​ថា «​ពាក់ព័ន្ធ​នឹង​របាយការណ៍ គឺ​យើង​អត់​អាច​បញ្ចេញ​ឲ្យ​បាន​ទេ ព្រោះថា​កាលណា​យើង​ចេញ​មុន​វា​ពាក់ព័ន្ធ​នឹង​ផ្សារ​ហ៊ុន កាលណា​យក​ទិន្នន័យ​ទៅ​ផ្សាយ មុន​គណៈកម្មការ​មូល​ប​ត្រ​ផ្សព្វផ្សាយ​គឺ​ខុស ធ្វើ​ឲ្យ​ផ្សារ​ហ៊ុន​ឡើង​ចុះ​»​។

ជុំវិញ​ការ​ថយ​ចុះ​នៃ​កំណើន​ដឹក​ជញ្ជូន​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​វិញ​មន្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា «​កាលពី​២០១៩ ក្នុង​រយៈពេល​៤​ខែ ធៀប​នឹង​២០១៨ យើង​ទទួល​បាន​កំណើន ១៣,៤៤% ប៉ុន្តែ​ឥឡូវនេះ គឺ​៤​ខែ​ដូច​គ្នា​ក្នុងឆ្នាំនេះ ធៀប​នឹង​ឆ្នាំ​២០១៩ យើង​ទទួល​បាន​តែ​៧,៨៤%​ទេ គឺ​វា​ថយ​ដែរ ប៉ុន្តែ​បើ​កំណើន​ប្រចាំឆ្នាំ​២០១៩ ធៀប​នឹង​២១០៨​វិញ គឺ​ទទួល​បាន​១៨%​ឯណោះ​»​។

ការ​ថយ​ចុះ​នៃ​កំណើន​ដឹក​ជញ្ជូន​នេះ គឺ​ដោយសារ​តែ​បញ្ហា​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩​នេះឯង ព្រោះថា បើ​វា​បាន​ប៉ះពាល់​សេដ្ឋកិច្ច​ខាងក្នុង​ហើយ ហើយ​ការ​ផលិត​ក៏​ត្រូវ​ជួប​បញ្ហា ដូចនេះ​ការ​ដឹក​ជញ្ជូន​ក៏​ប៉ះពាល់​ដូច​គ្នា​ដែរ​។ ប្រសិនបើ​បញ្ហា​នេះ នៅ​តែ​បន្ត​អូស​បន្លាយ​រយៈពេល​វែង​ទៀត នាំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋ​ទាំងមូល ហើយ​បើ​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទាំងមូល នោះ​ច្បាស់​ណាស់ ការ​ដឹក​ជញ្ជូន​ក៏​ត្រូវ​រង​ផល​ប៉ះពាល់​ដូច​គ្នា​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​មន្ត្រី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។

សូម​ជម្រាប​ថា ក្នុង​មួ​យស​ប្តា​ហ៍ មានការ​ដឹក​ជញ្ជូន​ទូ​កុងតឺន័រ ចេញចូល​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ប្រមាណ​ជា ៧.០០០ ទៅ​៨.០០០​ពាន់​កុង​ទី​ន័​រ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុងអំឡុងពេលកូវីដ១៩ អ្នកមិនបាច់ទៅផ្សារទេ! Delishop.Asia ដឹក​គ្រឿងទេស​​ទៅ​ដល់​ផ្ទះលោកអ្នក!

ព័ត៌មាន
ដើម្បីឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ថ្មី​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​កូវីដ១៩ ផ្សារ​លក់​គ្រឿងទេស​តាមអនឡាញ​នៅ​កម្ពុជា Delishop.Asia បាន​…

ក្រសួងឧស្សាហកម្ម៖ អំបិល៨,៨ម៉ឺនតោនត្រូវបានផលិតនៅ៤ខែឆ្នាំនេះ និងអាចប្រើគ្រប់គ្រាន់ដោយមិនចាំបាច់នាំចូល

ព័ត៌មាន
យោងតាមរបាយការណ៍ ដែលសារព័ត៌មានខេមបូណូមីស ទទួលបានពីនាយកដ្ឋានកិច្ចការសិប្បកម្ម នៃក្រសួងឧស្សាហកម្មបានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ