លោក អេឡិន ម៉ាស

លោក អេឡិន ម៉ាស ត្រូវបានគេវាយតម្លៃថា នឹងក្លាយជាមហាសេដ្ឋីមានប្រាក់ខ្ទង់ទ្រីលាននៅត្រឹមឆ្នាំ២០២៧


លោក អេឡិន ម៉ាស ដែលបច្ចុប្បន្ន គឺជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសរុប២៥១ពាន់លានដុល្លារ កំពុងឈានឆ្ពោះទៅក្លាយជាមហាសេដ្ឋីមានប្រាក់ខ្ទង់ទ្រីលានដុល្លារជាលើកដំបូងនៅលើពិភពលោកនៅត្រឹមឆ្នាំ២០២៧។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian។
លោក អេឡិន ម៉ាស
ដោយ

របាយការណ៍របស់ Trillion Dollar Club បានបង្ហាញថា លោក អេឡិន ម៉ាស កំពុងស្ថិតលើផ្លូវឆ្ពោះទៅក្លាយជាមហាសេដ្ឋីមានប្រាក់ខ្ទង់ទ្រីលានដុល្លារជាលើកដំបូងលើពិភពលោកនៅត្រឹមឆ្នាំ២០២៧ ខណៈបច្ចុប្បន្នលោកបានជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីមានលុយច្រើនជាងគេនៅលើពិភពលោករួចទៅហើយជាមួយនឹងទ្រព្យសម្បត្តិ២៥១ពាន់លានុដុល្លារ។

ការហ៊ានវាយតម្លៃបែបនេះធ្វើឡើងដោយផ្អែកលើប្រាក់ចំណូលរបស់ថៅកែក្រុមហ៊ុនរថយន្តអគ្គិសនីថេស្លា និងក្រុមហ៊ុនបាញ់បង្ហោះយានអវកាសឯកជន SpaceX ព្រមទាំងប្រព័ន្ធផ្ញើសារសង្គម X រូបនេះមានការកើនឡើងជាបន្តបន្ទាប់ក្នុងអត្រាកំណើនជាមធ្យម១១០% ក្នុងមួយឆ្នាំ។

របាយការណ៍នេះក៏បានបង្ហាញដែរថា ស្ថាបនិកក្រុមហ៊ុនអាជីវកម្មរបស់ឥណ្ឌា គឺលោក ហ្គូតាំ អាដានី (Gautam Adani) នឹងក្លាយជាមហាសេដ្ឋីមានប្រាក់ខ្ទង់ទ្រីលានដុល្លារទីពីរនៅឆ្នាំ២០២៨ ប្រសិនបើអត្រាកំណើនប្រាក់ចំណូលប្រចាំឆ្នាំរបស់លោកនៅរក្សាបានក្នុងកម្រិត១២៣%។

ជាមួយគ្នានេះ លោក ចេនសិន ហ័ង (Jensen Huang) នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Nvidia និងលោក ប្រាចូហ្គោ ផានហ្គេស្ទូ (Prajogo Pangestu) ដែលជាមហាសេដ្ឋីថាមពល និងរ៉ែរបស់ឥណ្ឌូនេស៊ី ក៏អាចនឹងក្លាយជាមហាសេដ្ឋីប្រាក់ខ្ទង់ទ្រីលានដុល្លារនៅឆ្នាំ២០២៨ ផងដែរ ប្រសិនបើចរន្តប្រាក់ចំណូលរបស់ពួកគេរក្សាបានស្ថិរភាពល្អប្រសើរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


សិង្ហបុរី និងហុងកុង នាំមុខគេក្នុងការវិនិយោគនៅវៀតណាម នៅ៨ខែ ឆ្នាំនេះ

ប្រទេសសិង្ហបុរី និងទីក្រុងហុងកុង បានក្លាយជាប្រភពលំហូរទុនវិនិយោគបរទេសឈានមុខគេរបស់វៀតណាម នៅក្នុងរយៈពេល៨ខែកន្លងមកនេះ។ នៅក្នុងរយៈពេលនេះ …

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ