អត្ថបទក្រុមហ៊ុន

ធនាគារ ប្រ៊ីដ សហការជាមួយផ្សារទំនើប ហោសហ្គូរូ ដើម្បីផ្ដល់ជូនអតិថិជននូវកញ្ចប់សេវាកម្មបង់ប្រាក់ដ៏អស្ចារ្យ


ធនាគារ ប្រ៊ីដ ដែលត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជកម្មក្នុងស្រុកមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងផ្សារទំនើបបែបគេហដ្ឋាន និងការរស់នៅ ហោសហ្គូរូ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះបានក្លាយជាដៃគូសហការជាផ្លូវការក្នុងការលើគម្រោង «ទិញពេលនេះ បង់ពេលក្រោយ» (BNPL) ដើម្បីផ្ដល់ជូនអតិថិជននូវជម្រើសទូទាត់ប្រាក់កាន់តែងាយស្រួលសម្រាប់រាល់ការបញ្ជារទិញនៅក្នុងផ្សារទំនើប ហោសហ្គូរូ។
ធនាគារ ប្រ៊ីដ សហការជាមួយផ្សារទំនើប ហោសហ្គូរូ ដើម្បីផ្ដល់ជូនអតិថិជននូវកញ្ចប់សេវាកម្មបង់ប្រាក់ដ៏អស្ចារ្យ

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ មានប្រសាសន៍ថា «តាមរយៈកិច្ចសហការ រវាងធនាគារ ប្រ៊ីដ និងផ្សារទំនើប ហោសហ្គូរូ លើកម្មវិធីការបង់រំលស់ប្រចាំខែនេះ នឹងអាចពង្រីកវិសាលភាពក្នុងការផ្ដល់ជូនដល់អតិថិជនកាន់តែច្រើននូវជម្រើសផលិតផលដ៏សម្បូរបែប និងភាពបត់បែននៅពេលពួកគេសម្រេចចិត្ត បញ្ជារទិញផលិតផលណាមួយសម្រាប់គេហដ្ឋានរបស់ពួកគេ»។

លោកបានបន្ថែមថា អតិថិជនអាចជ្រើសរើសសម្ភារៈដូចជា ទូរទស្សន៍ គ្រឿងសង្ហារឹមម៉ាកល្បីៗ និងការតុបតែងគេហដ្ឋានជាមួយនឹងការបង់រំលស់ប្រចាំខែដែលមានលក្ខខណ្ឌដ៏សមរម្យ។

សូមជម្រាបថា ធនាគារ ប្រ៊ីដ កំណត់គោលដៅក្នុងការបើកដំណើរការគម្រោង ទិញពេលនេះ បង់ពេលក្រោយ ជាមួយនឹងផ្សារទំនើបបែបគេហដ្ឋាន និងការរស់នៅ ហោសហ្គូរូ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ។ សម្រាប់លក្ខខណ្ឌពេញលេញនឹងត្រូវបានប្រកាសដោយ ធនាគារ ប្រ៊ីដ៕




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ និង អែនធើប្រាយវីហ្សិនអាខេដេមី សម្ពោធបើកដាក់ឱ្យដំណើរការកម្មវិធី “ធ្វើឱ្យអាជីវកម្មប្រសើរឡើង” រដូវកាលទី៣

ព័ត៌មាន
សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសម្ពោធដាក់ឱ្យដំណើរការកម្មវិធី “ធ្វើឱ្យអាជីវកម្…

អ្នកជំនាញផ្នែកហិរញ្ញវត្ថុបារម្ភថា កំណើននៃការផ្ដល់សេវាហិរញ្ញវត្ថុគ្មានច្បាប់ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ក្រុមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានកត់សម្គាល់ឃើញថា សកម្មភាពផ្សព្វផ្សាយ និងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ