លោក អេឡុន ម៉ាស់

លោក អេឡុន ម៉ាស់ ប្តឹងក្រុមហ៊ុន Apple និង OpenAI ពីបទរារាំងការប្រកួតប្រជែងផ្នែក AI


កំពូលមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោក អេឡុន ម៉ាស់ បានដាក់ពាក្យប្តឹងក្រុមហ៊ុន Apple និង OpenAI ពីបទរារាំងការប្រកួតប្រជែងដោយចំហរផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla រូបនេះ បានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធរដ្ឋតិចសាស់រួចហើយកាលពីថ្ងៃទី២៥ ខែសីហា។
លោក អេឡុន ម៉ាស់
ដោយ

កំពូលមហាសេដ្ឋី អេឡុន ម៉ាស់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានប្តឹងក្រុមហ៊ុន Apple ម្ចាស់ទូរស័ព្ទវៃឆ្លាត iPhone និងក្រុមហ៊ុន OpenAI ម្ចាស់កម្មវិធី ChatGPT ក្រោមបទចោទក្រុមហ៊ុនទាំងពីរកំពុងសហការគ្នារារាំងការប្រកួតប្រជែង នៃភាពរីកចម្រើនផ្នែកបញ្ញាសិប្បនិមិត្ត។ ការដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធរដ្ឋតិចសាស់នេះធ្វើឡើងនៅពីរសប្តាហ៍បន្ទាប់ពីលោក ម៉ាស់ បានចោទក្រុមហ៊ុន Apple ថាបានទិញទឹកចិត្តក្រុមហ៊ុន OpenAI ដោយផ្តល់សិទ្ធិឲ្យ ChatGPT ក្លាយជាកម្មវិធីមួយនៅក្នុង App Store របស់ទូរស័ព្ទ iPhone។

កំពូលមហាសេដ្ឋីរូបនេះបានទុកសកម្មភាពរបស់ក្រុមហ៊ុន Apple ថា កំពុងជួយកម្មវិធី ChatGPT ប្រឆាំងនឹងការប្រកួតប្រជែងពីកម្មវិធី Grok chatbot ដែលបង្កើតឡើងដោយក្រុមហ៊ុន xAI របស់លោក។ បើតាមការអះអាងរបស់អ្នកជំនួញដ៏ល្បីល្បាញរូបនេះ បច្ចុប្បន្នអ្នកជំនាញកំពុងរៀបចំរបាយការណ៍លម្អិត ដើម្បីដាក់ភ្ជាប់ក្នុងបណ្តឹង ដែលដាក់ដោយក្រុមហ៊ុន xAI និងក្រុមហ៊ុនសាជីវកម្មផ្សេងទៀតរបស់លោក គឺ X Corp ទៅតុលាការ។

ជាមួយគ្នានេះក្រុមហ៊ុន OpenAI បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រឆាំង និងច្រានចោលចំពោះការចោទប្រកាន់របស់លោក អេឡុន ម៉ាស់ ដែលថា OpenAI រក្សាទុកទិន្នន័យដ៏មានតម្លៃមិនចែករំលែកទៅក្រុមហ៊ុន Grok chatbot ដែលកំពុងអភិវឌ្ឈន៍ដោយក្រុមហ៊ុន xAI៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន ផ្ដល់ទីតាំងអាជីវកម្មក្នុងសួនឧស្សាហកម្មដោយមិនចាំបាច់បង់ថ្លៃឈ្នួល ដើម្បីទាក់ទាញអាជីវកម្មទើបបង្កើតថ្មីថ្មោង

ទីក្រុងធំៗបំផុតរបស់ប្រទេសចិន ដូចជាក្រុងស៊ិនជិន ក្រុងគ័ងចូវ ឬក្វាងចូវ និងក្រុងហងចូវជាដើម កំពុងផ្តល់ទីតាំងអាជីវកម្មក្នុងសួនឧស្សាហកម្មដោយម…

ថៃកំពុងសម្លឹងមើលការប្រើប្រាស់ជនភៀសខ្លួនជាង៤ម៉ឺននាក់ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម

ក្រោយពលករខ្មែរប្រមាណ៩០%បានចាកចេញពីប្រទេសថៃ ដោយសារបញ្ហាការរើសអើង និងការព្រួយបារម្ភពីអំពើហិង្សា ដែលបង្កឡើងដោយក្រុមជ្រុលនិយមថៃ បន្ទាប់ពីកងទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ