Sponsored Content

ទ្រូម៉ាន់នី (TrueMoney) មានប្រូម៉ូសិន​ផ្ដល់​រង្វាន់​ដល់​អតិថិជន​ដែល​ប្រើ​សេវា​ទូទាត់​វិក្កយប័ត្រ


ក្រុមហ៊ុនទ្រូម៉ាន់នី នឹងផ្ដល់ឱកាសដល់អតិថិជនមានសំណាងចំនួន ១៨ រូប សម្រាប់ឈ្នះរង្វាន់ ផ្សេងៗ រួមមានម៉ូតូ និងសាច់ប្រាក់ ដោយកម្មវិធីនេះនឹងផ្ដោតលើអតិថិជនដែលប្រើសេវារបស់ខ្លួនក្នុងការទូទាត់វិក្កយប័ត្រ ។
ដោយ

ដើម្បីមានសិទ្ធិចូលរួមនៅក្នុងកម្មវិធីផ្សងសំណាងរបស់ទ្រូម៉ាន់នី និងឈ្នះរង្វាន់ម៉ូតូ Honda Wave ជារៀង រាល់ខែ ឬរង្វាន់ជាទឹកប្រាក់ ៥០០,០០០ រៀលជារៀងរាល់សប្ដាហ៍ អតិថិជនទ្រូម៉ាន់នីត្រូវទូទាត់វិក្កយប័ត្រ ក្នុងទំហំទឹក ប្រាក់យ៉ាងហោច ៥០ ដុល្លារ ជាមួយធនាគារឯកទេសឯកទេសអ៊ីអន (Aeon) ធនាគារ ABA គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ LOLC គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារកាណាឌីយ៉ា ឬធនាគារ Phillip Bank។ អតិថិជនអាច ទូទាត់វិក្កយប័ត្រនៅតាមបញ្ជរក៏បាន ឬប្រើកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Wallet ក៏បាន។ 

ឈ្មោះអ្នកឈ្នះរង្វាន់ទឹកប្រាក់ ៥០០,០០០ រៀល ប្រចាំសប្ដាហ៍ ចំនួន ៥ រង្វាន់ក្នុងមួយសប្ដាហ៍ នឹងត្រូវបាន ប្រកាសនៅ សប្ដាហ៍ទី បីរៀងរាល់ខែ ។ ចំណែកឯឈ្មោះអ្នកឈ្នះរង្វាន់ម៉ូតូ Honda Wave ប្រចាំខែ ដែលមាន ១ រង្វាន់ក្នុងមួយខែ សម្រាប់រយៈពេល ៣ ខែ នឹងប្រកាសនៅសប្ដាហ៍ ទីមួយ នៃខែបន្ទាប់ពីការចាប់ឆ្នោតផ្សង សំណាង។

ក្នុងកម្មវិធីនេះ ទ្រូម៉ាន់នី មានគម្រោងផ្ដល់រង្វាន់ជាទឹកប្រាក់ចំនួន ១៥ លានរៀល ចាប់ពីថ្ងៃទី ០១ ខែ សីហា ដល់ ថ្ងៃទី ៣១ ខែតុលា។ ក្នុងរយៈកាល ៣ ខែនេះ ទ្រូម៉ាន់នី នឹងផ្ដល់រង្វាន់ជាម៉ូតូ Honda Wave ចំនួន ៣ គ្រឿង ដែល មានតម្លៃគិតជាទឹកប្រាក់ ៣,៩០០ ដុល្លារសហរដ្ឋអាមេរិក។ 

ឈ្មោះអ្នកឈ្នះរង្វាន់នឹងត្រូវបានប្រកាសតាមរយៈ គេហទំព័រហ្វេសប៊ុករបស់ទ្រូម៉ាន់នី  ហើយក្រុមការងារ របស់ ទ្រូម៉ាន់នី នឹងទូរស័ព្ទទាក់ទងដោយផ្ទាល់ផងដែរ។ 

លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី បានមានប្រសាសន៍ថា៖ “នេះជាវិធី មួយ ដើម្បីឲ្យយើងបានថ្លែងអំណរគុណដល់អតិថិជនរបស់យើងរាប់សែននាក់ ដែលប្រើប្រាស់សេវានៅ តាមបញ្ជរ របស់ យើង។ កម្មវិធីនេះក៏អនុញ្ញាតឲ្យយើងបានថ្លែងអំណរគុណដល់ក្រុមភ្នាក់ងារ ដែលមានការតាំងចិត្ត ក្នុងការបម្រើ អតិថិជនផ្ទាល់ជារៀងរាល់ថ្ងៃ”។

បើគិតចាប់ពីឆ្នាំ២០១៦មក ពោលគឺនៅពេលដែលក្រុមហ៊ុន ទ្រូម៉ាន់នី ចាប់បើកដំណើរការដំបូងក្នុង ប្រទេសកម្ពុជា ទ្រូម៉ាន់នី បានបង្កើតបណ្ដាញភ្នាក់ងារផ្ដល់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុច្រើនជាងគេបង្អស់ នៅកម្ពុជា។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានឲ្យដឹងថាក្រុមហ៊ុនមានភ្នាក់ងាររហូតដល់ទៅជាង១ម៉ឺនទីតាំង សម្រាប់ផ្ដល់សេវាហិរញ្ញវត្ថុជូន អតិថិជន ដែលមិនមានប្រើសេវាធនាគារ ឬប្រើសេវាធនាគារតិចតួច។

កម្មវិធីប្រូប៉ូសិនផ្ដល់រង្វាន់ផ្សងសំណាងពីទ្រូម៉ាន់នីនេះ គឺជាគ្រាន់តែជាកម្មវិធីមួយក្នុងចំណោម សេវាកម្មថ្មីៗជាច្រើន ដែលទ្រូម៉ាន់នីកំពុងដាក់ឲ្យប្រើនៅក្នុងត្រីមាសនេះ។ ទ្រូម៉ាន់នី ដែល មានក្រុមហ៊ុន Charoeun Pokphand Group (CP) ជាសាជីវកម្មធំជាងគេបំផុតមួយរបស់ថៃនៅពីក្រោយ បានដាក់ឲ្យ ប្រើប្រាស់សេវាទូទាត់វិក្កយប័ត្រភ្លើង និងសំរាម ជាមួយនឹងអគ្គិសនីកម្ពុជា និងរដ្ឋាករស្វ័យយ័ត គ្រប់គ្រងសំរាម និងសំណល់រឹងរបស់រាជធានីភ្នំពេញញ កាលពីដើមខែនេះផងដែរ។ 

ចាប់ពីថ្ងៃទី ២០ ខែកក្កដា អតិថិជនរបស់ ទ្រូម៉ាន់នី នឹងអាចបង់ថ្លៃសេវាអគ្គិសនី និងសេវាប្រមូល សំរាមសំណង់ រឹង តាមរយៈកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទចល័ត TrueMoney Wallet ឬភ្នាក់ងារទ្រូម៉ាន់នី ដែលមានភាពងាយ ស្រួល និងចំណេញពេលវេលាបានយ៉ាងច្រើន។

ដើម្បីជាការអបអរសាទរដល់ការបើកដំណើរការសេវាកម្មថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងផ្តល់ជូនប្រូម៉ូសិន ពិសេស គឺការបង់វិក្កយបត្រភ្លើងនិងសំរាមនេះ ដោយឥតគិតថ្លៃសេវា រយៈពេល ៣ ខែ សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃ ទី២០ កក្កដា រហូតដល់ ថ្ងៃទី៣១ តុលា ឆ្នាំ២០២០ ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារ សរុបជាង ៧ម៉ឺន ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ទ្រូម៉ាន់នី ក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial សម្រាប់ជួយផ្គត់ផ្គង់ក្រុមហ៊ុន ទ្រូម៉ាន់នី នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូ៉ន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។  

TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ 

បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕ 




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលត្រៀម៥០០លានដុល្លារបន្ថែមទៀត ជួយដល់ SME ឲ្យបន្ដ​ដង្ហើមរស់​ក្នុងវិបត្តិកូវីដ-១៩

ព័ត៌មាន
សម្រាប់ជាជំហានបន្ទាប់ក្នុងការជួយឲ្យសហគ្រាសធុនតូច និងមធ្យម (SME) អាចបន្ដដង្ហើមលូតលាស់នៅក្នុងវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាកំពុងត្រៀ…

អាកាសយានដ្ឋានថៃ គ្រោងរកចំណូលបន្ថែម តាមរយៈការវិនិយោគលើអាជីវកម្មថ្មីបន្ថែមក្នុង​អាកាសយានដ្ឋាន!

ព័ត៌មាន
ដោយសារតែវិស័យឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជាការធ្វើដំណើរកំពុងជួបនូវបញ្ហាធ្លាក់ចុះខ្លាំងព្រោះតែការរីករាលដាលនៃមេរោគកូវីដ-១៩ ក្រុមហ៊ុនប្រតិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ