នាដំណាច់ឆ្នាំ ២០១៩នេះ ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត នឹងជួយបំប្លែងពីប្លាស្ទិកចំនួន ៨៨ លានដប ពីកន្លែងចាក់សំរាមដែលស្មើនឹងទម្ងន់នៃយន្តហោះ A380 ចំនួន ៤៤គ្រឿង។ ភួយបរិស្ថាន eco THREAD នីមួយៗ នឹងត្រូវបានផលិតចេញពីដបប្លាស្ទិកចំនួន២៨ដប។
ជាមួយនឹងការច្នៃប្រឌិតចុងក្រោយបំផុត ដបទាំងនោះ ត្រូវបានកែច្នៃឡើងវិញទៅជាបន្ទះប្លាស្ទិក មុនពេលត្រូវបានបំប្លែងទៅជាអំបោះបង្កើតសម្ភារៈត្បាញប៉ូលា។ ភួយដ៏ល្អសម្រាប់បរិស្ថាននេះ ត្រូវបានរចនាឡើងជាដៃគូជាមួយក្រុមហ៊ុន Buzz ដែលជាអ្នកឯកទេសផលិតផលដឹកជញ្ជូនទំនិញឈានមុខគេរបស់ពិភពលោក ហើយជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអេមឹរ៉េតចំពោះការច្នៃប្រឌិតផលិតផលនិរន្តរភាព។
នេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត បានចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន។ ក្រុមហ៊ុនអេមឺរ៉េត ក៏បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការការពារបរិស្ថានដទៃទៀតនៅតាមគោលដៅហោះហើរជាច្រើនកន្លែងទៀត។ ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍អេមឹរ៉េត បានដំណើរការកម្មវិធីពណ៌បៃតងនៅលើជើងហោះហើររួចទៅហើយ ដោយប្រើប្រាស់មានកំប៉ុងអាលុយមីញ៉ូម ដបកែច្នៃប្លាស្ទិក និងផលិតផលក្រដាសស្អាតដូចជាកាសែត ទស្សនាវដ្តី និងកេសធំ ៗដែលអាចធ្វើទៅបានជាដើម។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះដែរ ក្រុមការងាររបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឹរ៉េត នៅ ប្រទេសកម្ពុជា មានឱកាសជួបសំណេះសំណាលជាមួយលោក Nicky Ward ដែលជា ប្រធានជំនួយរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញយ៉ាងសកម្មក្នុងការជួយដល់កុមារដែលមានជីវភាពក្រីក្រនិងមិនមានមានលទ្ធភាពទទួលបានការអប់រំ៕