សង្គ្រាមបន្ទះឈីប

អឺរ៉ុបនឹងពង្រឹងការផលិតបន្ទះឈីបរបស់ខ្លួនជួយផ្គត់ផ្គង់អាមេរិក


សហគមន៍អឺរ៉ុបបានដាក់ចេញនូវផែនការ ដោយបានអំពាវនាវឱ្យក្រុមប្រទេសក្នុងសហគមន៍អឺរ៉ុបទាំងអស់ សម្រុកផលិតនូវគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិក ពិសេស បន្ទះឈីប ធ្វើយ៉ាងណា សម្រេចឲ្យបានជាអ្នកផ្គត់ផ្គង់លំដាប់ទី៥ នៅលើពិភពលោក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរបស់បារាំង AFP។
អឺរ៉ុបនឹងពង្រឹងការផលិតបន្ទះឈីបរបស់ខ្លួន ជួយផ្គត់ផ្គង់អាមេរិក
ដោយ

សហគមន៍​អឺរ៉ុប​មាន​គោលដៅ​ផលិត គ្រឿង​បង្គុំ​អេ​ឡិ​ត្រូ​និក និង​បន្ទះ​ឈី​ប (Chip) ​ឲ្យ​បាន ២០%​នៃ​ចំនួន​បន្ទះ​ឈី​ប​សរុប​ក្នុង​លោក នៅ​ត្រឹម​ឆ្នាំ​២០៣០​។ ចក្ខុវិស័យ​របស់ EU គឺ​ធ្វើ​យ៉ាងណា​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​អ្នក​ផលិត​បន្ទះ​ឈី​ប​ធំ​ជាងគេ​លំដាប់​ទី​៥​ក្នុង​លោក ព្រមទាំង​ឈាន​ជើង​ចូល​សង្វៀន​ប្រកួតប្រជែង​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដែល​សុទ្ធ​សឹង​ជា​ប្រទេស​ផលិត​ឈី​ប​ធំ​ៗ​ក្នុង​លោក​។

ផែនការ​នេះ​ផង​ដែរ បាន​ដាក់​ចេញ​ជួន​ចំ​ពេល​ដែល​ចង្វាក់​ផលិតកម្ម​គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក និង​ជា​រួម​បន្ទះ​ឈី​ប​ក្នុង​ពិភពលោក កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ខ្លាំង​។

សហរដ្ឋអាមេរិក កាលពី​ខែកុម្ភៈ​ទើបបាន​ចាក់​បញ្ចូល​លុយរាប់​ពាន់​លាន​ដុល្លារ ដើម្បី​ជំរុញ​ការ​ផលិត​បន្ទះ​ឈី​ប​ក្នុង​ប្រទេស​របស់​ខ្លួន​ក្រោយ​ជួប​ការ​ខ្វះខាត​ខ្លាំង​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ ព្រមទាំង​បាន​អះអាង​ពី​ការ​លែង​ពឹងពាក់​ផលិតផល​របស់​ប្រទេស​ចិន​ថែម​ទៀត​ផង​។ ខណៈ​ដែល​ចិន​វិញ ក៏​កំពុង​បញ្ចេញ​ប្រភព​ទុន​បន្ថែម​ដើម្បី​ជំរុញ​ការ​ផលិត​បន្ទះ​ឈី​ប​នេះ​ផង​ដែរ​។

គួរ​រំឭក​ថា បន្ទះ​ឈី​ប​ជា​សមាសធាតុ​សំខាន់ ក្នុង​ផលិតផល​ប្រចាំ​ថ្ងៃ​ដូច​ជា ឡាន​និង​ទូរស័ព្ទ​ចល័ត ឧបករណ៍​អេ​ឡិច​ត្រូ​និក​នានា ដែល​បច្ចុប្បន្ន​កំពុង​ខ្វះខាត​នៅ​ទូ​ទាំង​ពិភពលោក ហើយ​អឺរ៉ុប​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ពី ចិន និង​អា​មេ​រិ​ក​នៅ​ក្នុង​ទីផ្សារ​របស់​ខ្លួន ហើយ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​មាន​ទឹកប្រាក់​ដល់​ទៅ​ជាង ៤០០ ពាន់​លាន​អឺ​រ៉ូ ឬ​ស្មើរ​នឹង ជាង​៥០០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

កង្វះខាត​ខ្លាំង​ដូចនេះ បណ្តាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​រាលដាល​កូ​វី​ដ​-១៩ ដោយ​បាន​បង្ខំ ឱ្យ​ក្រុមហ៊ុន ផលិត​ធំ​ៗ មួយ​ចំនួន ផ្អាក​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សារព័ត៌មានអាមេរិក New York Times៖ ដល់ពេលដែលត្រូវជឿជាក់លើវ៉ាក់សាំងរបស់ចិន និងរុស្ស៊ីហើយ

ព័ត៌មាន
សារព័ត៌មាន The New York Times របស់អាមេរិកដ៏ល្បីល្បាញមួយ ដែលធ្លាប់តែសរសេរចុះផ្សាយនូវព័ត៌មានតិះតៀនពីការដឹកនាំរបស់ចិនមិនសំចៃដៃនោះ ថ្…

ការនាំចេញជ័រកៅស៊ូកើនឡើងជាង១០% ខណៈតម្លៃក៏ឡើងថ្លៃខ្ពស់

ព័ត៌មាន
អ្នកដាំកៅស៊ូនៅឆ្នាំនេះ ហាក់មានក្ដីរំពឹងខ្ពស់ ដោយសារតែតម្លៃជ័រកៅស៊ូមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងការនាំចេញជ័រកៅស៊ូរបស់កម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ