សេវាបញ្ចាំ

Cash U Up ហាងបញ្ចាំដំបូងគេនៅកម្ពុជា ដែលមានលក់សិទ្ធិអាជីវកម្ម (Franchise)


មានបទពិសោធន៍ជាង ៤០ឆ្នាំ មកពីប្រទេសសិង្ហបុរី និង បានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារកម្ពុជាជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនហាងបញ្ចាំ ឃែស យូ អាប់ បានបង្ហាញពីគោលដៅលក់សិទ្ធិអាជីវកម្មបន្ត (Franchise) របស់ខ្លួននៅកម្ពុជា ដោយជំហានដំបូងនេះ គ្រោងនឹងពង្រីកសាខាតាមរយៈការលក់ Franchise នេះ រហូតដល់រាប់សិបសាខានៅទូទាំងប្រទេសកម្ពុជា។
ឃែស យូ អាប់ ហាងបញ្ចាំដំបូងគេនៅកម្ពុជា ដែលមានលក់សិទ្ធិអាជីវកម្ម (Franchise)
ដោយ

លោក គុជ សេដ្ឋា នាយក​គ្រប់គ្រង​​ទូទៅ​​ក្រុមហ៊ុន ហាងបញ្ចាំ ឃែស យូ អាប់ បានលើក​ឡើង​ថា ព្រោះតែភាពរីកចម្រើន​ឥត​ឈប់ឈរ នៃអាជីវកម្ម​បញ្ចាំ​នៅកម្ពុជា​របស់​ឃែស យូ អាប់  នាប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ ទើប​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន សម្រេច​ប្រកាស​ពីការលក់​សិទ្ធិ​អាជីវកម្ម​លើសេវា​បញ្ចាំនេះ ដល់​អតិថិជន​រូប​ណា ដែលមានបំណង​បើក​​អាជីវកម្ម​ផ្នែក​បញ្ចាំ​ដោយភាព​ស្រប​ច្បាប់​ និងទំនុកចិត្ត។

លោកបានបន្ថែមថា ដោយឈរ​លើបទ​ពិសោធន៍​ជាង ៤០ឆ្នាំ មកពី ប្រទេស​សិង្ហបុរី ឃែស យូ អាប់ គ្រោងនឹង​ពង្រីក​សាខា​បន្ថែម​ឲ្យ​បានដល់ ៣០សាខា ត្រឹមរយៈពេល ២ឆ្នាំ​ខាង​មុខនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​​ កំណើន​នៃតម្រូវការ​ប្រើប្រាស់​សេវាកម្ម​បញ្ចាំ​របស់​ប្រជាពល​រដ្ឋ​កម្ពុជា។ 

ម្យ៉ាងវិញទៀត គ្រាន់តែ​មិនបាន​​ប្រកាស​​ជាផ្លូវការ​នៃការ​លក់​សិទ្ធិ​អាជីវកម្ម​ផង មានក្រុមហ៊ុន​ប្រមាណ​ជា ១០ក្រុមហ៊ុន ទៅហើយ ដែលទាក់ទង​មក​ដើម្បី​សុំទិញ​ Franchise ហាងបញ្ចាំ​ ឃែស យូ អាប់ ខណៈដែល​ក្រុមហ៊ុន​កំពុង​តែពិនិត្យ​មើលយ៉ាង​ល្អិតល្អន់​ មុននឹង​​សម្រេច​ចិត្ត​លក់​សិទ្ធ​អាជិវកម្ម​ឲ្យ​។

ជាមួយគ្នានេះដែរ លោក កែវ និមិត្ត ទីប្រឹក្សា​យុទ្ធសាស្រ្ត​នៃ ក្រុមហ៊ុន ឃែស យូ អាប់ បានបង្ហាញ​ពី​គំនិត​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​ចំពោះ​ការពង្រីក​ទីផ្សារ​អាជីវកម្ម​បញ្ចាំ​នៅកម្ពុជា​នេះ ដោយលោក​បានបញ្ជាក់​​ថា នេះគឺជា​ឱកាស​ល្អ​សម្រាប់ ឃែស យូ អាប់ ក្នុងការ​ពង្រីក​ខ្លួន​នៅក្នុង​ប្រតិបត្តិការ​បញ្ចាំ និងប្រាតិភោគ​​ដោយ​អនុប្បទាន ក្នុងនាម​ជាក្រុមហ៊ុន​បើក​បញ្ចាំ​ដែល​ស្របច្បាប់​មួយ​នៅក្នុង​ស្រុក។ លោកបានបន្ត​ថា កន្លងមក ក្រុមហ៊ុន ឃែស យូ អាប់ បានជួយ​យ៉ាងច្រើន ក្នុងការ​ដោះស្រាយ​បញ្ហា​ត្រូវការ​សាច់ប្រាក់​បន្ទាន់​​ដោយបាន​ផ្តល់ភាព​ងាយស្រួល​យ៉ាងច្រើន​ដល់​អតិថិជន​របស់​ខ្លួន។

បើតាមថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​នៃក្រុម​ហ៊ុនឃែស យូ អាប់ទាំង២​នេះ​​បាន​បញ្ជាក់ថា ដើម្បី​ទទួល​បាន​សិទ្ធិ​​អាជីវកម្ម​ពី​ក្រុមហ៊ុន ក្រុមហ៊ុន ឬអតិថិជន​ត្រូវ មាន​ទស្សនវិស័យ​សម្រាប់​ការរីកចម្រើន​យូរ​អង្វែង ត្រូវមានដើម​ទុន​ផ្ទាល់ខ្លួន​ពី ២៥ម៉ឺន​ដុល្លារ​ឡើងទៅ ត្រូវគោរព និងអនុលោម​តាមច្បាប់​ជាធរមាន​របស់​ប្រទេស​កម្ពុជា​​ ព្រមទាំង​អនុវត្ត​តាមស្តង់​ដាប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ជាដើម។

គូរបញ្ជាក់ថា គិតមក​ទល់​ពេល​បច្ចុប្បន្ន ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់​អាជ្ញា​ប័ណ្ណ​ដល់ ក្រុមហ៊ុន និងហាង​បញ្ចាំ នៅទូទាំង​ប្រទេស​ប្រមាណ​ជាង ៥០០ស្ថាប័ន​ហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំនប់វារីអគ្គិសនី សេសានក្រោម ២ នឹងជួយឲ្យតម្លៃអគ្គិសនីកម្ពុជា អាចប្រកួតប្រជែងបាន កម្រិតណា?

ព័ត៌មាន
បើនិយាយដល់ កត្តាប្រឈមក្នុងវិស័យផលិតកែច្នៃនៅកម្ពុជា តម្លៃថាមពលអគ្គិសនី គឺជាចំណុចក្ដៅមួយ ក្នុងចំណោមចំណុចក្ដៅជាច្រើនផ្សេងទៀត ដែលត្រូវបានអ្នកជ…

មហា​សេដ្ឋី លី យ៉ុងផាត់ នឹង​បើក​ដំណើរការ​សួន​ទឹក​កម្សាន្ត​ធំ​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ាន​​ក្នុង​ឆ្នាំ​២០១៩

ព័ត៌មាន
សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​និង​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ក៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​វិនិយោគ​ក្នុង​ទឹក​ប្រាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ