សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា

សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា ពិនិត្យមើលសមិទ្ធិផលកម្មវិធី CAPFISH នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប


គណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងគណកម្មការតម្រង់ទិសកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាបន្ន បានធ្វើទស្សនកិច្ចនៅតំបន់បឹងទន្លេសាបកាលពីថ្ងៃទី ២០-២២ ខែកញ្ញា។
សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា
ដោយ

ទស្សនកិច្ចនេះបានបង្ហាញអំពីការរីកចម្រើនរបស់គម្រោងនាពេលថ្មីៗទាក់ទិននឹងផ្នែកអប់រំ ការអភិរក្ស និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តាមដងទន្លសាប តាមរយៈកម្មវិធី CAPFISH ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប និងអនុវត្តដោយអង្គការអុកស្វាម អង្គការ Save the Children និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)។

សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា ពិនិត្យមើលសមិទ្ធិផលកម្មវិធី CAPFISH នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប

ក្នុងពេលទស្សនកិច្ចនោះ គណៈប្រតិភូ បានជួបពិភាក្សាជាមួយសហគមន៍ សិស្សានុសិស្សថ្នាក់មត្តេយ្យ បឋម និងមធ្យមសិក្សា និងរដ្ឋបាលថ្នាក់តំបន់នៅភូមិថ្នល់ឈើទាល និងតំបន់រ៉ាមសារព្រែកទាល់ ដែលជារមណីយដ្ឋានដ៏មានសារៈសំខាន់នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ដើម្បីស្វែងយល់អំពីកម្មវិធី និងអត្ថប្រយោជន៍របស់កម្មវិធីដល់សហគមន៍មូលដ្ឋាន។ គណៈប្រតិភូបានឃើញពីផលជាវិជ្ជមាននៃកម្មវិធីទៅលើការអភិរក្សធនធានធម្មជាតិ និងការចិញ្ចឹមជីវិតរបស់សហគមន៍ និងបានកោតសរសើរចំពោះកិច្ចសហការរួមគ្នានៃអង្គការពាក់ព័ន្ធ។

សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា ពិនិត្យមើលសមិទ្ធិផលកម្មវិធី CAPFISH នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប

កម្មវិធី CAPFISH បានជួយពង្រឹងសហគមន៍នេសាទក្នុងខេត្តចំនួន ១០ ក្នុងខេត្តចំនួន ៦ ដែលស្ថិតនៅតាមដងទន្លេសាប និងចំនួន ៤ ទៀតស្ថិតនៅបណ្តោយឆ្នេរ ដោយកម្មវិធីនេះផ្តោតលើការនេសាទប្រកបដោយចីរភាព ការអប់រំ ការទទួលបានទឹកស្អាត និងអនាម័យ។ កម្មវិធី CAPFISH ផ្តោតលើការអភិវឌ្ឍប្រកបដោយភាពធន និងបរិយាបន្នក្នុងវិស័យជលផលនៅកម្ពុជា។

សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា ពិនិត្យមើលសមិទ្ធិផលកម្មវិធី CAPFISH នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា "យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញពីលទ្ធផលវិជ្ជមានរបស់គម្រោងផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនៅបឹងទន្លេសាប ដែលអនុវត្តដោយ អង្គការOxfam អង្គការ Save the Children និង អង្គការ WCS។ វាគឺជាដំណើរទស្សនកិច្ចដ៏ល្អមួយដើម្បីបានមើលឃើញពីភាពរីកចម្រើននៃគម្រោងទាំងនេះដល់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រងធនធានធម្មជាតិ។ យើងសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អ្នកពាក់ព័ន្ធ ហើយសូមរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានៅតំបន់បឹងទន្លេសាប។ យើងសូមថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុបសម្រាប់ការគាំទ្រដល់កម្មវិធីការអភិវឌ្ឍ វិស័យជលផលនៅកម្ពុជាដ៏ធំនេះ” ។

សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា ពិនិត្យមើលសមិទ្ធិផលកម្មវិធី CAPFISH នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប

លោក Koen EVERAERT អនុប្រធានកិច្ចសហប្រតិបត្តិការនៅសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមាន ប្រសាសន៍ថា “កម្មវិធី EU CAPFISH នៅតែប្តេជ្ញាធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអង្គការសង្គមស៊ីវិល ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងវិស័យជលផល និងការអភិរក្សបរិស្ថាននៅកម្ពុជា។ គម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនៅបឹងទន្លេសាប ធ្វើជាគំរូដល់ចក្ខុវិស័យរួមរបស់យើងក្នុងការលើកកម្ពស់ការអនុវត្តល្អក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន”។

សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា ពិនិត្យមើលសមិទ្ធិផលកម្មវិធី CAPFISH នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា “តាមយៈគម្រោង “សហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិចក្នុងតំបន់១” ដែលគាំទ្រដោយ សហភាពអឺរ៉ុប យើងបានជួយដល់កុមារ ៥៨៣៣ នាក់ បង្កើតក្រុមសេដ្ឋកិច្ចបៃតងចំនួន ១៤ ដែលបានជាប្រយោជន៍ដល់គ្រួសារចំនួន ១៧៣៩ និងបង្កើតបណ្តាញអេកូទេសចរណ៍ធម្មជាតិ បឹងទន្លេសាបដើម្បីជួយ សហគមន៍នេសាទបង្កើនប្រាក់ចំណូលបន្ថែមផងដែរ។”

លោក អាលីស្ទែរ ម៉ូល នាយកអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “គម្រោង "ទន្លេសាបយើង" បានកាត់បន្ថយការនេសាទខុសច្បាប់ និងចូលរួមអនុវត្តដំណោះស្រាយល្បាតដោយប្រើប្រាស់បច្ចេកវិទ្យាអភិរក្ស ដូចជាកម្មវិធី SMART សម្រាប់ល្បាត និងការរាយការណ៍ ការចូលរួមក្នុងសកម្មភាពបន្សាំអាកាសធាតុដូចជា វេទិកាស្រូវប្រកបដោយនិរន្តរភាព ការគ្រប់គ្រងភ្លើងព្រៃ និងការដាំដើមឈើឡើងវិញសម្រាប់ការអភិរក្សផ្នែកជលផល ជាដើម ដែលទាំងនេះបានចូលរួមកាត់បន្ថយការនសាទខុសច្បាប់នៅក្នុងខេ្តចំនួន ៥ ជុំវិញបឹងទន្លេសាប” ។

សហភាពអឺរ៉ុប និងអាជ្ញាធរកម្ពុជា ពិនិត្យមើលសមិទ្ធិផលកម្មវិធី CAPFISH នៅតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប

លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការ Save the Children ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “គម្រោង “បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើត បឹងទន្លេសាប (GREEN)” បានបង្កើនលទ្ធភាពសហគមន៍ចំនួន ៦៤៧ គ្រួសារ ក្នុងការទទួលបានទឹកស្អាត និង អនាម័យ និងសម្ភារៈសិក្សាសម្រាប់សិស្សប្រមាណជាង ៤៥០០នាក់”។




អត្ថបទបន្ទាប់


រដ្ឋាភិបាលអាមេរិកប្រឈមនឹងការបិទនៅ៤ថ្ងៃខាងមុខ ខណៈសមាជិកសភានៃគណបក្សទាំងពីរកំពុងបញ្ចេញស្នៀតផ្ដួលគ្នាជុំវិញសេចក្ដីព្រាងថវិកា

ព័ត៌មាន
ការប្រយុទ្ធតតាំងគ្នាផ្នែកនយោបាយប្រចាំឆ្នាំរវាងសមាជិកគបក្សទាំងពីរនៅក្នុងសភា និងព្រឹទ្ធអាមេរិក ពាក់ព័ន្ធនឹងសេចក្ដីព្រាងកញ្ចប់ថវិកាចំណាយ របស់…

ក្រុមហ៊ុន Smart សម្ពោធជាផ្លូវការដំណោះស្រាយបច្ចេកវិទ្យាសម្រាប់អាជីវកម្ម 'Smart for Business' ជម្រុញភាពជោគជ័យក្នុងយុគសម័យឌីជីថល

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានដាក់ដំណើរការជាផ្លូវការនូវ ដំណោះស្រាយបច្ចេកវិទ្យាសម្រាប់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ